
ព្រោះតែវិបត្តិ Covid-១៩ ត្រឹមរយៈពេល៦ខែប៉ុណ្ណោះ ភោជនីយដ្ឋាន Pizza Hut ១២០០កន្លែង និងហាងលក់ស្លាកយីហោឱ្យ Wendy ៤០០កន្លែង ត្រូវបានក្ស័យធន ជាមួយនឹងបំណុលជាង ១ពាន់លានដុល្លារ
កាលពីថ្ងៃពុធ ក្រុមហ៊ុន NPC International ដែលជាក្រុមហ៊ុនអាជីវកម្មដ៏ធំរបស់ភោជនីយដ្ឋាន Pizza Hut មានចំនួន ១២០០កន្លែង និងភោជនីយដ្ឋាន Wendy មានចំនួន ៤០០កន្លែង ដែលមានមូលដ្ឋានធំនៅរដ្ឋ Kansas បានដាក់ពាក្យទៅជំពូកទី ១១ ដើម្បីប្រកាសពីភាពក្ស័យធន ជាមួយនឹងបំណុលដល់ទៅ ១ពាន់លានដុល្លា។ គួរបញ្ជាក់ផងដែរថា យីហោសិទ្ធិអាជីវកម្មនេះផ្តល់ការងារដល់កម្មករចំនួន ៣៦.០០០ នាក់នៅទូទាំងរដ្ឋចំនួន ៣០ ប៉ុន្តែ NPC International និយាយថា ខ្លួនរំពឹងថានឹងរក្សាគ្រប់ទីតាំងទាំងអស់ខណៈពេលដែលក្រុមហ៊ុននេះធ្វើការកាត់បន្ថយបំណុល និងចរចាជាមួយម្ចាស់ដៃគូរបស់ខ្លួន។ បច្ចុប្បន្ន NPC International…




















