ក្រសួងសុខភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី ២៧ មិថុន ឆ្នាំ២០២០ នេះ គឺរកឃើញមានវិជ្ជមានចំនួន ២ករណីបន្ថែមទៀត។
វិជ្ជមានចំនួន២ករណីនេះគឺមានទៅលើ បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ និង បុរសជនជាតខ្មែរដូចគ្នាដែរ អាយុ ១៥ឆ្នាំ ដែលជាអ្នកដំណើរធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរឆ្ពោះត្រង់មកដល់កម្ពុជា នៅថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកតេស្តមានវិជ្ជមានទាំង២នាក់នោះ ត្រូវបានបញ្ជូនទៅដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀតហើយ។
គួរបញ្ជាក់ផងដែរថា សរុបចំនួនអ្នកឆ្លងជំងឺ C0vi-១៩ ទាំងអស់នៅកម្ពុជា គឺមានចំនួន ១៤១នាក់ ក្នុងនោះមានស្ត្រីចំនួន ៤០នាក់ និងបុរសចំនួន ១០១នាក់។ ចំណែកឯអ្នកព្យាបាលជាសះស្បើយមានចំនួន ១២៩នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ១២នាក់ ក្នុងនោះមានស្ត្រី ចំនួន ១នាក់ និងបុរសចំនួន ១១នាក់៕




