
គួរឱ្យអាណិត! ដំរីជំទង់មួយក្បាលត្រូវបានអ្នកប្រមាញ់បាញ់មួយគ្រាប់ចំក្បាល រត់មករកឱ្យមនុស្សជួយសង្គ្រោះ
កាលពីសប្ដាហ៍កន្លងទៅនេះនៅហ្ស៊ីបាវ៉េ គេបានប្រទះឃើញដំរីមួយក្បាល ត្រូវបានគេឱ្យឈ្មោះថា ប្រុសស្អាត អាយុប្រហែលជា ២៥ឆ្នាំ ដែលមានរបួសត្រង់កណ្ដាលក្បាលប្រមាណជា ៣ ទៅ ៦ សប្តាហ៍ហើយ ដោយគេសង្ស័យថា របួសនេះ អាចបណ្ដាលមកពីត្រូវអ្នកប្រមាញ់លបបាញ់។ ជាសំណាងល្អ ដែលសត្វដំរីនេះបានមកជួបនឹង ពេទ្យសត្វមកពីអង្គការ Aware Trust Zimbabwe នៅក្នុងឧទ្យានជាតិម៉ាណាអាងទឹក។ លោកវេជ្ជបណ្ឌិតលីហ្សារ៉ាម៉ារ៉ាប៊ីបាននិយាយថា “ប្រុសស្អាតបានទៅជិតក្រុមពេទ្យសត្វ ហើយមិនបង្ហាញសញ្ញានៃការឈ្លានពានទេ ធ្វើឱ្យពេទ្យខ្លាចនោះទេ ផ្ទុយទៅវិញ វាហាក់ដូចជាចង់ឱ្យគាត់ដឹងថា ការដែលបានមកជួបក្រុមគ្រូពេទ្យ គាត់មានអារម្មណ៍មានសុវត្ថិភាព”។ បន្ថែមពីនេះ លោកលីហ្សាក៏បានឱ្យដឹងថា ”…




















