
កងទ័ពឥណ្ឌូនេស៊ីមានមុខមាត់កម្រិតណាលើផ្ទៃរាបអន្តរជាតិ?
ឥណ្ឌូណេស៊ីបានរក្សាជំហររបស់ខ្លួនជាមហាអំណាចយោធាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមចំណាត់ថ្នាក់ចុងក្រោយរបស់ Global Firepower ដែលបានចេញផ្សាយក្នុងខែនេះ ខណៈក្នុងពិភពលោកប្រទេសដែលមានដីកោះដ៏សន្ធឹកសន្ធាប់នេះឈរលំដាប់លេ១៦ក្នុងពិភពលោក។ Global Firepowe បង្កើតឡើងក្នុងឆ្នាំ ២០០៦ ផ្តល់នូវការវិភាគសមត្ថភាពយោធារបស់ប្រទេសរាប់រយនៅទូទាំងពិភពលោក។ យោងតាមគេហទំព័រមួយនេះ ចំណាត់ថ្នាក់យោធារបស់ប្រទេសមួយត្រូវបានកំណត់ដោយសមត្ថភាពរបស់ខ្លួនក្នុងការគ្រោងអំណាចយោធាលើដីគោក សមុទ្រ និងលើអាកាសដោយផ្អែកលើធនធានហិរញ្ញវត្ថុ និងភូមិសាស្ត្រ។ ក្រោយធ្លាក់ចំណាត់ថ្នាក់អស់២ ៣ឆ្នាំចុងក្រោយពេលនេះមក គេឡើងមកឈរលេខ១៦ក្នុងចំណោម ១៣៦ប្រទេស។ ប្រទេសឥណ្ឌូណេស៊ីនៅតែនាំមុខក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់មកគឺប្រទេសវៀតណាម (២២) ថៃ (២៣) មីយ៉ាន់ម៉ា (៣៥) និងម៉ាឡេស៊ី (៤៤) ។ ប្រជាជនសរុប៖ ក្នុងនាមជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី…




















