ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោក សុះ ម៉ាច តំណាងឱ្យសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំយកថវិកា “មូលនិធិសិល្បករចាស់ជរា” ចូលបុណ្យសពវីរៈសិល្បករផ្នែកភ្លេងបុរាណលោក លាវ ខាត់ ត្រូវជាឪពុកបង្កើតរបស់អ្នកនាង ខាត់ សុឃីម ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយរោគាពាធ។
ឆ្លៀតឱកាសនេះដែរ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា»។ ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ។
ក្នុងនោះដែរក៏រួមមាន ៖
– អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង
– អ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី
ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាផងដែរ៕



