ប្រពៃណាស់! អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់៖ ចាប់ពីពេលនេះតទៅ មេភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីយ៉ាងហោចចំណាយ ”មួយថ្ងៃក្នុងមួយខែម្តង” ដឹកនាំពលរដ្ឋ យុវជន និងសិស្ស ដើររើសសំរាម និងធ្វើការងារបរិស្ថានក្នុងភូមិរបស់ខ្លួនរៀងរាល់ខែ

ប្រពៃណាស់! អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់៖ ចាប់ពីពេលនេះតទៅ មេភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីយ៉ាងហោចចំណាយ ”មួយថ្ងៃក្នុងមួយខែម្តង” ដឹកនាំពលរដ្ឋ យុវជន និងសិស្ស ដើររើសសំរាម និងធ្វើការងារបរិស្ថានក្នុងភូមិរបស់ខ្លួនរៀងរាល់ខែ
ការផ្សាយពាណិជ្ជកម្ម

សៀមរាប៖ នៅមុននេះបន្តិចលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា មេភូមិនៅស្រុកបន្ទាយស្រីទាំងអស់នឹងចំណាយពេលយ៉ាងហោចណាស់ មួយថ្ងៃក្នុងមួយខែដឹកនាំប្រជាពលរដ្ឋ សិស្សានុសិស្សដើររើសសំរាម និងធ្វើការងារបរិស្ថាននៅក្នុងភូមិរបស់ខ្លួនជារៀងរាល់ខែ។

ក្នុងនោះលោកអភិបាលក៏បានបន្ថែមថា អនាម័យ ភាពស្អាត និងការស្រលាញ់បរិស្ថាន ចាំបាច់ត្រូវកើតចេញពីទម្លាប់ និងការស្ម័គ្រចូលរួមយ៉ាងទូលំលាយពីសំណាក់បងប្អូនប្រជាពលរដ្ឋផ្ទាល់នៅក្នុងមូលដ្ឋាន ហើយទាមទារអោយមានការដឹកនាំ អប់រំ និងជម្រុញលើកទឹកចិត្តជាប្រចាំផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ជាចុងក្រោយលោកអភិបាលក៏បានលើកឡើងថា រដ្ឋបាលស្រុកក៏នឹងរៀបចំអោយមានការប្រលងប្រណាំង និងផ្តល់រង្វាន់លើកទឹកចិត្តជូនដល់“ភូមិស្អាត ភូមិគំរូ” ក្នុងចំណោមភូមិទាំង៣៦ ដើម្បីជម្រុញអោយមានការខិតខំប្រឹងប្រែងរបស់ភូមិនីមួយៗរឹតតែខ្លាំងផងដែរ។

ខាងក្រោមនេះគឺជាសារទាំងស្រុងរបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់៖

ការផ្សាយពាណិជ្ជកម្ម

ចាប់ពីពេលនេះតទៅ មេភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីនឹងចំណាយពេលយ៉ាងហោចណាស់”មួយថ្ងៃក្នុងមួយខែម្តង” ដឹកនាំប្រជាពលរដ្ឋ ប្រជាការពារ យុវជន និងសិស្សានុសិស្ស ដើររើសសំរាម និងធ្វើការងារបរិស្ថាននៅក្នុងភូមិរបស់ខ្លួនជារៀងរាល់ខែ។
ក្រោយពីទទួលបានការឯកភាពជារួមមួយ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកកាលពីព្រឹកមិញនេះ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសម្របសម្រួលតាមដានការងារនេះជាប្រចាំ ដើម្បីធានាអោយបាននូវយន្តការអចិន្ត្រៃយ៍ថ្នាក់ភូមិមួយ ដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅតាមទីសាធារណៈនៅក្នុងភូមិឃុំ និងប្រែក្លាយបន្ទាយស្រីអោយស័ក្តិសមជាស្រុកទេសចរណ៍មួយ។ សកម្មភាពនេះនឹងបំពេញអោយការផ្តល់សេវាប្រមូលសំរាមនៅក្នុងស្រុក ដែលនឹងចាប់ផ្តើមក្នុងពេលទន្ទឹមគ្នានៅក្នុងខែកក្តដានេះ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការ“២០២០ បន្ទាយស្រីស្អាត”ផងដែរ។
អនាម័យ ភាពស្អាត និងការស្រលាញ់បរិស្ថាន ចាំបាច់ត្រូវកើតចេញពីទម្លាប់ និងការស្ម័គ្រចូលរួមយ៉ាងទូលំលាយពីសំណាក់បងប្អូនប្រជាពលរដ្ឋផ្ទាល់នៅក្នុងមូលដ្ឋាន ហើយទាមទារអោយមានការដឹកនាំ អប់រំ និងជម្រុញលើកទឹកចិត្តជាប្រចាំផងដែរ។ រើសសំរាម ជម្រះស្មៅ ដាំផ្កា ដាំដើមឈើ និងរៀបចំអោយមានសណ្តាប់ធ្នាប់របៀបរៀបរយ! ប្រសិនបើយើងនាំគ្នាធ្វើវាបន្តិចម្តងៗ ហើយធ្វើវាជាប្រចាំ និងធ្វើអោយបានគ្រប់ៗភូមិ ខ្ញុំជឿថាយើងនឹងអាចផ្លាស់ប្តូរឥរិយាបថរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បណ្តុះផ្នត់គំនិតស្រលាញ់បរិស្ថាន និងកែប្រែមុខមាត់របស់បន្ទាយស្រី អោយរឹតតែមានសោភ័ណភាពបន្ថែមទៀត។
រដ្ឋបាលស្រុកក៏នឹងរៀបចំអោយមានការប្រលងប្រណាំង និងផ្តល់រង្វាន់លើកទឹកចិត្តជូនដល់“ភូមិស្អាត ភូមិគំរូ” ក្នុងចំណោមភូមិទាំង៣៦ ដើម្បីជម្រុញអោយមានការខិតខំប្រឹងប្រែងរបស់ភូមិនីមួយៗរឹតតែខ្លាំងផងដែរ។
#២០២០បន្ទាយស្រីស្អាត

Screen Shot 2020 06 22 At 6.59.16 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104412965_262694675152249_8931627032532828047_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104488339_262694985152218_9181556227093369106_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104375628_262694695152247_9049368544359728490_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105455574_262695105152206_1341650653747413535_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104434150_262695058485544_127329077806863499_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104720651_262696258485424_1596293535436502136_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104413291_262695771818806_8300594075381466402_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104337198_262695575152159_3010337725219466289_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104451775_262695731818810_6713527425751333061_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105407243_262695705152146_1743052864792901089_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105490390_262699485151768_6437424339532712938_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104477540_262698641818519_4239766969558633551_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105287947_262699731818410_2459110222809005206_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105563567_262702481818135_7349455487714595237_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104820135_262700268485023_1170554396297971467_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104955654_262699418485108_6165653814657563017_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104821592_262699968485053_2107558167860736613_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104494457_262702515151465_5362387205911697244_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105185964_262702765151440_5200923626172180109_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105340032_262703221818061_4193922851923617873_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105020116_262700421818341_2547354249073979100_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104626276_262700061818377_1648471824726000587_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105705780_262699371818446_4475097104645338143_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105455611_262700111818372_4573822807746229546_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104434410_262702655151451_2463937290470253503_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104474776_262702838484766_3940986872898075616_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
104862382_262698968485153_2075112285800965838_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan

ការផ្សាយពាណិជ្ជកម្ម

ដកស្រង់ដោយ៖​ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម