ប្រទេសចិនបានរាយការណ៍ពីការឆ្លងមេរោគ Covid-១៩ ចំនួន ៤០ករណី បន្ថែមទៀត កាលពីថ្ងៃអង្គារទី ២៧ ក្នុងចំណោមពួកគេបានកើតឡើងនៅក្នុងទីក្រុងប៉េកាំងដែលបាននាំយកចំនួនទីក្រុងសរុបដល់ ១០៦ ចាប់តាំងពីថ្ងៃសុក្រ យ៉ាងហោចណាស់មានអ្នកជំងឺម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ជាមួយគ្នានេះដែរ អនុប្រធានផ្នែកជីវសាស្ត្របង្ករោគនៅសាកលវិទ្យាល័យ Wuhan លោក Yang Zhanqiu បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា លោកជឿជាក់ថា ការផ្ទុះឡើងចុងក្រោយបង្អស់នៅទីក្រុងប៉េកាំងពាក់ព័ន្ធនឹងវីរុសឆ្លងច្រើនជាងវីរុសដែលបានវាយប្រហារទៅលើទីក្រុង Wuhan នៅពេលចាប់ផ្តើមរាតត្បាត។
ឧបនាយករដ្ឋមន្រ្តី ស៊ុនជុនឡាន បានទទូចដល់មន្រ្តីទីក្រុងឱ្យចាត់វិធានការត្រួតពិនិត្យវីរុសយ៉ាងតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដែលត្រូវបានផ្សារភ្ជាប់ទៅនឹងទីផ្សារលក់ដុំអាហារដ៏ធំមួយដែលមានឈ្មោះថាស៊ីនហ្វាឌី។
ហើយក្នុងខណៈពេលនេះដែរ អាជ្ញាធរចិនកំពុងរៀបចំឡើងវិញនូវការរឹតត្បិតការធ្វើដំណើរមួយចំនួននៅក្នុងរដ្ឋធានី ដើម្បីទប់ស្កាត់ការរីករាលដាលឡើងវិញ បង្កឱ្យមានភាពធ្ងន់ញធ្ងរម្ដងទៀត។ គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ នៅតាមផ្សារទំនើបមួយ ត្រុវបានគេរកឃើញមានវីរុស កូរ៉ូណា នៅលើក្ដារដាក់ត្រីសាលមុន ដូចនេះហើយអាចសន្និដ្ឋានបានថា នៅមានតំបន់ខ្លះនៃប្រទេសចិន គឺមិនទាន់អន់ថយវីរុសនោះឡើយ៕










