យោងតាមគេហទំព័រ France24 បានចុះផ្សាយថា នៅក្នុងថ្ងៃអាទិត្យនេះដែរ នឹងមានបាតុភូតសូរ្យគ្រាសដ៏កម្របានកើតឡើង ចាប់ពីទ្វីបអាហ្រ្វិកខាងលិច រហូតដល់ឧបទ្វីបអារ៉ាប់ឥណ្ឌា និងចិនភាគខាងត្បូង នេះជាសូរ្យគ្រាសនៃពន្លឺភ្លើងដ៏អស្ចារ្យបំផុត ដែលឆ្លុះពីស្រមោលផែនដីក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
គួរបញ្ជាក់ថា សូរ្យគ្រាស់នេះ មានរាងជារង្វង់ចិញ្ចៀន កើតឡើងនៅពេលដែលព្រះច័ន្ទឆ្លងកាត់រវាងផែនដី និងព្រះអាទិត្យ តែវាមិនចិតជិតនឹងផែនដីរបស់យើងទេ វាគ្រាន់តែមានពន្លឺព្រះអាទិត្យដែលស្រអាប់ទាំងស្រុងនោះទេដោយបន្សល់ទុកនូវចិញ្ចៀនស្តើងមួយនៃឌីសសូឡា។

សូរ្យគ្រាស “ ចិញ្ចៀនភ្លើង” នឹងត្រូវបានគេមើលឃើញជាលើកដំបូងនៅភាគឦសាននៃសាធារណរដ្ឋកុងហ្គោ នៅវេលាម៉ោង ៥ និង ៥៦ នាទីម៉ោងក្នុងស្រុក (ម៉ោង ៤ និង ៥៦ នាទីព្រឹក)។ ចំណែកឯចុងបញ្ចប់ដែលអាចមើលឃើញនោះគឺនៅលើកោះតៃវ៉ាន់ ដែលជាដំណើរឆ្លងកាត់ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។
រីឯនៅកម្ពុជាយើងវិញ នឹងអាចមើលឃើញនៅវេលាម៉ោង ១៣ និង ៣០ នាទី ហើយបញ្ចប់នៅម៉ោង ១៦ និង ១៦ នាទី ក្នុងនោះដែរ ម៉ោងដែលអាចមើលឃើញបានច្បាស់ពេញលេញគឺ ម៉ោង ១៦ និង ១៦ នាទី។ ប៉ុន្តែយ៉ាងណាមិញ បាតុភូតសូរ្យនេះ មិនអាចមើលដោយភ្នែកទទេរបានទេ ព្រោះវាបង្កគ្រោះថ្នាក់ណាស់៕






ប្រភព ៖ France24

