សម្រង់

ប៉ូលិសម្នាក់ ក្នុងចំណោម ៤នាក់ដែលជាប់ចោទពីបទសម្លា ប់បុរសជាតិស្បែកខ្មៅ ត្រូវដោះលែងឱ្យមានសេរីភាព បន្ទាប់ពីបង់ប្រាក់ធានាខ្លួនចំនួន ៧៥ ម៉ឺនដុល្លា
សម្រង់

ប៉ូលិសម្នាក់ ក្នុងចំណោម ៤នាក់ដែលជាប់ចោទពីបទសម្លា ប់បុរសជាតិស្បែកខ្មៅ ត្រូវដោះលែងឱ្យមានសេរីភាព បន្ទាប់ពីបង់ប្រាក់ធានាខ្លួនចំនួន ៧៥ ម៉ឺនដុល្លា

ម្នាក់ក្នុងចំនោមមន្រ្តីប៉ូលីស Minneapolis ដែលត្រូវបានជាប់ចោទក្នុងការស្លាប់របស់លោក George Floyd ដែលជាបុរសជនជាតិស្បែកខ្មៅ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីរសៀលថ្ងៃពុធនេះ។ អ្នកនាំពាក្យរបស់ការិយាល័យប៉ូលីសបានបញ្ជាក់ថា លោក Thomas Lane អាយុ ៣៧ ឆ្នាំ ដែលត្រូវបានធានាជាប្រាក់សំណងចំនួន ៧៥០,០០០ ដុល្លារ បានដោះលែងភ្លាមៗមុនម៉ោង ៤ និង ១០ នាទីរសៀលពីពន្ធនាគារ Hennepin County ។ Lane គឺជាមនុស្សម្នាក់ក្នុងចំណោមបីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួយ និងសម្លាប់ ឃាតកម្មកម្រិតទី ២…

ក្មេងស្រីជនជាតិឥណ្ឌាម្នាក់ សម្រេចចិត្តធ្វើអត្ត ឃាត ព្រោះតែឪពុកម្ដាយមិនមានលទ្ធភាពទិញទូរស័ព្ទ ដើម្បីរៀនតាមអនឡាញ
សម្រង់

ក្មេងស្រីជនជាតិឥណ្ឌាម្នាក់ សម្រេចចិត្តធ្វើអត្ត ឃាត ព្រោះតែឪពុកម្ដាយមិនមានលទ្ធភាពទិញទូរស័ព្ទ ដើម្បីរៀនតាមអនឡាញ

ក្មេងស្រីអាយុ ១៤ ឆ្នាំឈ្មោះ Devika Balakrishnan គឺជាកូនស្រីរបស់កម្មករប្រាក់ឈ្នួលប្រចាំថ្ងៃនៅ Kerala។ យោងតាមកាសែត Hindustan Times បានឱ្យដឹងថា សាកស ពរបស់នាងត្រូវបានគេរកឃើញនៅក្នុងដីឡូត៍មួយកន្លែងដែលនៅដាច់ស្រយ៉ាលពីផ្ទះរបស់នាង ជាមួយនឹងដបប្រេងមួយដប ដែលត្រូវបានគេសន្ឋិដ្ឋានថា នាងបានដុតខ្លួនឯងដើម្បីបញ្ចប់ជីវិត កាលពីថ្ងៃទី ១ ខែមិថុនា។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១ មិថុនានោះដែរ គឺជាថ្ងៃដំបូងនៃការបើកវគ្គសិក្សាថ្មីនៅរដ្ឋ Kerala ដោយមានថ្នាក់ផ្សាយតាមអ៊ិនធឺរណែត និងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍។ ករណីធ្វើអត្តឃា តនេះដែរ គឺវាពាក់ព័ន្ធជាមួយនឹងការសិក្សារនេះឯង នាយកសាលាបានប្រាប់ថា ៖ សម្ដីនាយកសាលា…

ពិតជាគួរឱ្យអាណិតណាស់! សុនខមួយក្បាល នៅតែអង្គុយរង់ចាំម្ចាស់នៅលើស្ពាន ទាំងដឹងហើយថា ម្ចាស់របស់វាបានលោតទឹកសម្លាប់ខ្លួនបាត់ហើយ
សម្រង់

ពិតជាគួរឱ្យអាណិតណាស់! សុនខមួយក្បាល នៅតែអង្គុយរង់ចាំម្ចាស់នៅលើស្ពាន ទាំងដឹងហើយថា ម្ចាស់របស់វាបានលោតទឹកសម្លាប់ខ្លួនបាត់ហើយ

យោងតាមរបាយការណ៍បានឱ្យដឹងថា ឆ្កែដ៏ស្មោះត្រង់មួយក្បាលនៅក្នុងប្រទេសចិន បានទន្ទឹងរង់ចាំផ្លូវម្ចាស់វានៅលើស្ពានអស់រយៈពេល ៤ ថ្ងៃមកហើយ បន្ទាប់ពីបានឃើញម្ចាស់វាធ្វើអត្តឃាត។ រូបភាពជាច្រើនសន្លឹក ឃើញហើយគួរឱ្យអាណិតដែលបានបង្ហាញសុនខដ៏ស្មោះត្រង់មួយក្បាលនោះអង្គុយនៅលើកំរាលថ្មនៃស្ពាន Yangtze ក្នុងទីក្រុង Wuhan ដែលម្ចាស់របស់វាត្រូវបានគេរាយការណ៍ថាបានលោតទឹកសម្លាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។ បន្ទាប់ពីរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីភក្តីភាពរបស់សុខកមួយក្បាលនោះ បានធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមនៅប្រទេសចិត្តរំជួលចិត្តជាខ្លាំង។ ហើយក៏បានបញ្ចេញមតិថា ៖ យើងគួរតែស្រឡាញ់ជីវិតយើងឱ្យបានច្រើន ព្រោះយើងនៅមានមនុស្សដែលរង់ចាំយើង អ្នកខ្លះទៀតក៏បាននិយាយថា “ យើងសង្ឃឹមថា ឆ្កែមយយក្បាលនេះ នឹងអាចរកបានម្ចាស់ថ្មី មកមើលថែវាឱ្យបានល្អ មិនបាច់ត្រូវរស់នៅឯកា វង្វេងផ្លូវទៀតទេ ” ៕

នគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបំបែកសំណុំរឿង ករណី ចាប់បង្ខាំងធ្វើទា រុណកម្មជំ រិតទារប្រាក់យ៉ាងឃោរ ឃៅ ចិនលើចិន
សម្រង់

នគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបំបែកសំណុំរឿង ករណី ចាប់បង្ខាំងធ្វើទា រុណកម្មជំ រិតទារប្រាក់យ៉ាងឃោរ ឃៅ ចិនលើចិន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងថា៖ “បេសកម្មនេះ ជាបេសកម្មដ៏លំបាកបំផុតរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ” ។ នគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបំបែកសំណុំរឿង ករណី ចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ ចិនលើចិន នាថ្ងៃច័ន្ទ ៣រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លទ្ធផលការស្រាវជ្រាវស៊ើបអង្កេតបំបែក ករណី ចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ ( បង្កដោយជនជាតិចិន និងជនជាតិចិន ) គិតចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០…

គ្រោះមិនចេះចប់! ពេលនេះចិនរងគ្រោះព្រោះទឹកជំនន់ បណ្ដាលឱ្យប្រជាជនជាង ៣២០,០០០ នាក់រងផលប៉ះពាល់យ៉ាងខ្លាំង នៅខេត្តក្វាងស៊ីប្រទេសចិន
សម្រង់

គ្រោះមិនចេះចប់! ពេលនេះចិនរងគ្រោះព្រោះទឹកជំនន់ បណ្ដាលឱ្យប្រជាជនជាង ៣២០,០០០ នាក់រងផលប៉ះពាល់យ៉ាងខ្លាំង នៅខេត្តក្វាងស៊ីប្រទេសចិន

ប្រទេសចិន ៖ អាជ្ញាធរក្នុងតំបន់ក្វាងស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា មានប្រជាជនជាង ៣២០.០០០ នាក់បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅតំបន់ស្វយ័តក្វាងស៊ីស៊ីង ភាគខាងត្បូងរបស់ប្រទេសចិនចាប់តាំងពីថ្ងៃទី ៤ ខែមិថុនាមកម្ល៉េះ។ គិតត្រឹមម៉ោង ៥ ល្ងាច នាយកដ្ឋានឆ្លើយតបគ្រាអាសន្នប្រចាំតំបន់នេះបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ដីដាំដុះជាង ១៤.០០០ ហិកតានៅក្នុងតំបន់ ត្រូវបានខូចខាតទាំងស្រុង ហើយក៏មានមនុស្សម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ផងដែរ។ ការិយាល័យឧតុនិយមក្នុងតំបន់បានបង្កើនការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះមហន្តរាយអាកាសធាតុដល់កម្រិតទី ២ ពីកម្រិតទី ៣ នៅព្រឹកថ្ងៃអាទិត្យ។ គួរបញ្ជាក់ផងដែរថា ស្ថានីយ៍ត្រួតពិនិត្យកម្រិតទឹកចំនួន ៣៦ នៅខេត្តក្វាងស៊ីបានរាយការណ៍ពីកម្រិតប្រកាសអាសន្នទឹកដោយសារមានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតឈប់រឈរ។ ជំនន់ទឹកភ្លៀងនេះក៏បណ្តាលឱ្យមានការរអិលបាក់ដី ដែលនាំឱ្យមានការដួលរលំផ្ទះ និងផ្លូវថ្នល់ដែលត្រូវបានបំផ្លាញក្នុងតំបន់ធានធានលីនក្រុងប៊ូសថែមទៀតផង។ ចំណែកឯតំបន់ទេសចរណ៍មួយចំនួនដូចជាទីក្រុងហ៊ូចូវត្រូវបានបិទជាបណ្តោះអាសន្ន៕ ប្រភព…

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង Covid-១៩ ថ្មីមួយករណីទៀតនៅព្រឹកនេះ
សម្រង់

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង Covid-១៩ ថ្មីមួយករណីទៀតនៅព្រឹកនេះ

នាព្រឹកថ្ងៃទី ០៧ មិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាស អំពីលទ្ធផលធ្វើតេស្តរកឃើញអ្នកឆ្លងជំងឺ Covid-១៩ មួយករណីថ្មីទៀត នៅព្រឹកថ្ងៃទី ០៦ មិថុនា ឆ្នាំ២០២០នេះ។ អ្នកឆ្លងជំងឺ ករណីថ្មីនេះជាជនជាតិខ្មែរ-បារាំង អាយុ៣០ឆ្នាំ បានមកដល់កម្ពុជានាថ្ងៃទី ២៤ ឧសភា ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បច្ចុប្បន្ន បុរសរូបនោះ ត្រូវបានបញ្ជូនទៅព្យាបាលនីមន្ទីរពេទ្យខ្មែរ-សូវៀតហើយ។ គួរបញ្ជាក់ផងដែរថា កម្ពុជា រកឃើញអ្នកឆ្លងជំងឺ Covid-១៩នេះ សរុបចំនួន ១២៦នាក់ ប្រុសចំនួន ៨៧នាក់…

នារីកូរ៉េរូបស្រស់ ប្រកាសបាត់ម៉ូតូ Scoopy សេរី ២០១៩ មួយគ្រឿងនៅម្ដុំពេទ្យ កាល់ម៉ែត្រ កាលពីព្រឹកមិញ
សម្រង់

នារីកូរ៉េរូបស្រស់ ប្រកាសបាត់ម៉ូតូ Scoopy សេរី ២០១៩ មួយគ្រឿងនៅម្ដុំពេទ្យ កាល់ម៉ែត្រ កាលពីព្រឹកមិញ

គ្រប់គ្នាប្រហែលជាបានស្គាល់ហើយ នារីកូរ៉េរូបស្រស់ម្នាក់ ដែលមានផេកឈ្មោះ Neary Korea នារីកូរ៉េ ដែលធ្លាប់បានបង្ហាញនូវសកម្មភាពមួយចំនួន ដែលបានធ្វើឱ្យយើងចាប់អារម្មណ៍គាត់នៅតាមបណ្ដាញសង្គមកន្លងនេះមក គាត់ក៏ជាជនបរទេសមួយរូប ដែលបានរស់នៅលើទឹកដីកម្ពុជាយើង និងចេះនិយាយភាសាជាតិយើងយ៉ាងស្ទាត់ជំនាញផងដែរនោះ ពេលនេះ គាត់កំពុងតែជួបទុក្ខបញ្ហា ដោយសារតែបានបាត់ម៉ូតូមួយគ្រឿងកាលពីព្រឹកមិញនេះ។ តាមរយៈការបង្ហោះសារខ្លី ក្នុងផេកឈ្មោះ Neary Korea នារីកូរ៉េ របស់គាត់បានសរសេររៀបរាប់ថា ៖ ” 🙏🏻🙏🏻សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំជានារីកូរ៉េ ថ្ងៃនេះនាងខ្ញុំ មានទុក្ខធំមួយដោយបានបាត់ម៉តូ🥺🥺 Scoopy 2019 ស្លាកលេខ កំពង់ធំ 1M-7593 នៅម៉ោង ប្រហែល7…

កន្លែងចែកចាយទំនិញមួយនៅរដ្ឋកាលីហ្វ័រញ៉ារបស់ក្រុមហ៊ុន Amazone ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យអគារបាក់រលំទាំងស្រុង
សម្រង់

កន្លែងចែកចាយទំនិញមួយនៅរដ្ឋកាលីហ្វ័រញ៉ារបស់ក្រុមហ៊ុន Amazone ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យអគារបាក់រលំទាំងស្រុង

នៅព្រឹកថ្ងៃសុក្រនេះ មានអគ្គិភ័យដ៏ធំមួយបានបំផ្លាញកន្លែងចែកចាយមួយនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនទំនិញទៅកាន់អតិថិជនរបស់ ក្រុមហ៊ុន Amazone។ អគារដែលជាកន្លែងចែកចាយមួយនោះ ត្រូវបានដួលរលំទាំងស្រុង ខណៈពេលដែល មានកម្មករជាង៤០នាក់ ត្រូវបានគេរកឃើញដោយសុវត្ថិភាព មិនមានអ្នកណារងរបួសនោះឡើយ។ នាយកដ្ឋានពន្លត់អគ្គីភ័យរាប់សិបនាក់ មិនអាចបញ្ឈប់អណ្តាតភ្លើងពីការបំផ្លាញរចនាសម្ពន្ធ័ររាយប៉ាយនៅ Redlands ដែលមានចម្ងាយប្រហែល ៦០ ម៉ាយល៍នៃភាគខាងកើតនៃទីក្រុង Los Angeles នេះបានទេ។ ផ្លូវហាយវេជាង ១០ ដែលនៅក្បែរនោះ ត្រូវបានបិទទាំងទិសដៅអស់រយៈពេលជាច្រើនម៉ោង នៅពេលដែលអណ្តាតភ្លើងឆាបឆេះឡើងទៅលើអាកាស។ រោងចក្រនេះដំណើរការដោយក្រុមហ៊ុនដឹកជញ្ចូន និងផ្គត់ផ្គង់ពិភពលោក Kuehne & Nagel ដែលបានផ្តល់សេវាកម្មដល់ក្រុមហ៊ុន Amazon…

ចាប់ ខ្លួនលោក ឈុន សុមេធា ដែលជានាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តតាកែវ ពីបទជួញ ដូរគ្រឿងញៀ នខុសច្បាប់
សម្រង់

ចាប់ ខ្លួនលោក ឈុន សុមេធា ដែលជានាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តតាកែវ ពីបទជួញ ដូរគ្រឿងញៀ នខុសច្បាប់

កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយសាំងសូគីម៉ិច សង្កាត់ស្ទឹងមានជ័យ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើចាប់ខ្លួន លោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបក្សពួកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង២គីឡូក្រាម។ យោងតាមរបាយការណ៍ស្នងការខេត្ត បានធ្វើការឆែកឆេរ នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា មុខរបរជា កងរាជអាវុធហត្ថខេត្តតាកែវ (ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ បានដកហូតវត្ថុតាង រួមមាន អាវុធខ្លីចំនួន០២ដើម (ប្រើហ្គាស់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង…

ស្រៀវណាស់! រអិលបាក់ដី បណ្ដាលឱ្យអគារ៨ ស្រុតចូលទៅក្នុងសមុទ្រស្រស់ៗតែម្ដង (មានវីដេអូ)
សម្រង់

ស្រៀវណាស់! រអិលបាក់ដី បណ្ដាលឱ្យអគារ៨ ស្រុតចូលទៅក្នុងសមុទ្រស្រស់ៗតែម្ដង (មានវីដេអូ)

រូបភាពដែលត្រូវបានថតដោយយន្តហោះដែលគ្មានមនុស្សបើកកាលពីម្សិលមិញ បានបង្ហាញពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់មួយនៃការបាក់ស្រុតឆ្នេរសមុទ្រនៅភាគខាងជើងនៃអាល់តា។ ការរអិលបាក់ដីដ៏ធំមួយបាននោះ បានអូសនាំយកអគារចំនួន ៨ ចូលទៅក្នុងសមុទ្ររបស់ប្រទេសន័រវេស ខណៈដែលឆ្នេរសមុទ្រដ៏ធំបានគ្របដណ្ដប់ទៅផ្ទៃទឹកពាសពេញ មើលលែងឃើញឆ្នេរ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ ស្ដីពីការស្លាប់ និងរបួស ដល់ប្រជាជននោះឡើយ។ តែជាក់ស្ដែង គឺគេឃើញមានឆ្កែមួយក្បាល បានហែលត្រឡប់ទៅឡើងគោកវិញដោយខ្លួនឯង។ ក្នុងខណៈពេលនោះដែរ សេវាកម្មជួយសង្គ្រោះបន្ទាន់លេខ ៣៣០ កងវរសេនាតូច បានជួយសង្គ្រោះសត្វដែលជាប់ភក់ ដោយប្រើឧទ្ធម្ភាគចក្រផងដែរ៕ ប្រភព ៖ Daily Mail

នេះជាមេរៀនមួយពិសេសស្រីៗ! សាកថ្មទូរស័ព្ទមើលរឿងភាគក្នុងបន្ទប់ទឹក បោកខោអាវបណ្តើរ ឆក់ស្លាប់ទាំងម្តាយនិងកូន៤ខែក្នុងផ្ទៃ
សម្រង់

នេះជាមេរៀនមួយពិសេសស្រីៗ! សាកថ្មទូរស័ព្ទមើលរឿងភាគក្នុងបន្ទប់ទឹក បោកខោអាវបណ្តើរ ឆក់ស្លាប់ទាំងម្តាយនិងកូន៤ខែក្នុងផ្ទៃ

នំពេញ ៖ ពិតជាអាសូរណាស់ ដោយសារការធ្វេសប្រហេស មិនបានគិតឲ្យវែងឆ្ងាយ ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ សាកថ្មទូរសព្ទជាមួយនឹងរឡូ មើលរឿងភាគក្នុងបន្ទប់ទឹកបណ្តើរ បោកខោអាវបណ្តើរ អកុសលឆក់ស្លាប់យ៉ាងរន្ធត់ទាំងម្តាយទាំងកូន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រកដើមគរ ផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់មានឈ្មោះ រឿន ធី ភេទស្រី អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានប្តីឈ្មោះ រឿង…

ពុទ្ធោ! ដំរីផើមមួយក្បាល ងាប់ឈរគួរឱ្យអាណិត ដោយសារតែមនុស្សដាក់អន្ទាក់ យកម្នាស់ញាត់ផាវឱ្យវាស៊ី
សម្រង់

ពុទ្ធោ! ដំរីផើមមួយក្បាល ងាប់ឈរគួរឱ្យអាណិត ដោយសារតែមនុស្សដាក់អន្ទាក់ យកម្នាស់ញាត់ផាវឱ្យវាស៊ី

កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ គេបានប្រទះឃើញដំរីញីមួយក្បាល ដែលផើមបានងាប់ទាំងនៅឈរ ដោយសារតែអ្នកភូមិក្នុងរដ្ឋ Kerala បានយកផ្លែម្នាស់ ដោយមានញាត់ផាវដាក់ឱ្យវាស៊ី។ យោងតាមមន្រ្តីព្រៃឈើលោក Mohan Krishnan ដែលជាផ្នែកមួយនៃក្រុមជួយសង្គ្រោះបានសរសេរកំណត់ត្រារំកិលជាភាសាម៉ាលយ៉ាម៉ា អមជាមួយនឹងរូបថតជាច្រើនសន្លឹករបស់ដំរីឈរនៅក្នុងទឹកថា ” សត្វដំរីនេះបានចាកចេញពីព្រៃ ហើយបានដើរចូលទៅក្នុងតំបន់ដែលមានមនុស្សដើម្បីស្វែងរកចំណី តែជាអកុសល វាក៏ត្រូវបានអ្នកភូមិនៅទីនោះ បានដាក់ម្នាស់ឱ្យវាស៊ី ដោយមានដាក់ផាវជាច្រើន ដែលបណ្ដាលឱ្យដំរីនោះ រងគ្រោះ ដល់ថ្នាក់បាត់បង់ជីវិត ទាំងខ្លួននៅឈរទ្រឹង។ គួរបញ្ជាក់ផងដែរថា ” ដំរីញីមួយក្បាលនោះ ដ្បិតថាវាបានចូលទៅក្នុងតំបន់មានមនុស្សក៏ពិតមែន តែវាមិនបានបង្កគ្រោះ ឬបញ្ហាដល់អ្នកស្រុកភូមិនោះឡើយ…

សារមន្ទីរទាំង៣របស់អាជ្ញាធរជាតិអប្សរា បានបើកទ្វារដំណើរការឡើងវិញហើយ
សម្រង់

សារមន្ទីរទាំង៣របស់អាជ្ញាធរជាតិអប្សរា បានបើកទ្វារដំណើរការឡើងវិញហើយ

យោងតាមសេចក្ដីប្រកាសនារសៀលនេះរបស់គេហទំព័រ អាជ្ញាធរជាតិអប្សរា Apsara Authority បានឱ្យដឹងថា “ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា”។ លោក សេង សុធារ៉ា អនុប្រធាននាយកអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ឱ្យដឹងថា “សារមន្ទីរទាំង៣មានសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី បានបំពាក់ឧបករណ៍វាស់កម្ដៅ ទឹកអាល់កុល សម្រាប់ត្រួតពិនិត្យ និងការគិតគូរពីសុវត្ថិភាពមិនឱ្យឆ្លងជំងឺកូវីដ១៩។ លោកបន្ថែមថា ភ្ញៀវទេសចរទាំងអស់នឹងតម្រូវឱ្យស្ថិតនៅចំណុចគំលាត២ម៉ែត្រពីគ្នា ប្រសិនបើការទស្សនានោះមានចំនួនច្រើន អំឡុងពេលចូលទស្សនាក្នុងសារមន្ទីរ”។…

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រតិកម្ម និងចាត់វិធានការណ៍លើម្ចាស់គណនី ហ្វេសប៊ុគមួយ ដែលបានបង្ហោះសារប្រមាថ មើលងាយដល់មន្រ្តីនគរបាលចរាចរណ៍ខេត្ត
សម្រង់

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រតិកម្ម និងចាត់វិធានការណ៍លើម្ចាស់គណនី ហ្វេសប៊ុគមួយ ដែលបានបង្ហោះសារប្រមាថ មើលងាយដល់មន្រ្តីនគរបាលចរាចរណ៍ខេត្ត

ដូចដែលបានដឹងស្រាប់ហើយថា ក្នុងរយៈពេលមួយខែចុងក្រោយនេះ រដ្ឋាភិបាល បានចេញច្បាប់ ក៏ដូចជា អនុវត្តន៍ច្បាប់រឹតបន្ដឹងក្នុងការធ្វើចរាចរណ៍ផ្លូវគោកនៅទូទាំងរាជធានីខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍នះបានយ៉ាងល្អ តែក៏មានការប្រតិកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ហាក់មានការមិនពេញចិត្តនឹងច្បាប់រឹតបន្តឹងនេះ ក៏មានការបង្ហោះចែកចាយនូវរូបភាព ភ្ជាប់ជាមួយនឹងសារខ្លីៗ ខ្លះក៏បង្ហោះបែបកំប្លែង ខ្លះបង្ហោះបែបណែនាំ តែក៏មានមួយចំនួន បង្ហោះសារចាក់ដោត ក្នុងន័យប្រមាថដល់មន្ត្រីនគរបាលចរាចរណ៍ ដោយប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ពាក្យអសុរោះថែមទៀតផង។ ក្នុងនោះដែរនៅរសៀលថ្ងៃទី០៣ ខែមិថុន ឆ្នាំ២០២០នេះ តាមរយៈគេហទំព័រ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហោះនូវរូបភាព ភ្ជាប់ជាមួយនឹងខ្លឹមសារជាច្រើន ដែលពាក់ព័ន្ធនឹងការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុគមួយឈ្មោះថា Socheata Pen…

ឧទ្យានជាតិ Yellowstone នៅ Montana រងការវាយប្រហារដោយគ្រោះរញ្ជួយដី DOZEN ជិត ២៤ ម៉ោង ក្នុងកម្រិត ៣.១ វ៉ិចទ័រ (មានវីដេអូ)
សម្រង់

ឧទ្យានជាតិ Yellowstone នៅ Montana រងការវាយប្រហារដោយគ្រោះរញ្ជួយដី DOZEN ជិត ២៤ ម៉ោង ក្នុងកម្រិត ៣.១ វ៉ិចទ័រ (មានវីដេអូ)

ការរញ្ជួយដីជិត ១០ បានធ្វើឱ្យរញ្ជួយផ្នែកខ្លះនៃឧទ្យានជាតិ Yellowstone ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះនៅថ្ងៃសុក្រទី ២៩ ខែឧសភា។ ទីភ្នាក់ងារភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានរាយការណ៍ថា មានការរញ្ជួយដីចំនួន ១១ នៅឯតំបន់ West Yellowstone Montanan ដោយការរញ្ជួយមានចាប់ពី ១,៦ ដល់ ៣.១ រ៉ិចទ័រនៅលើកម្រិតវ៉ិចទ័រ។ ការរញ្ជួយនេះមានជម្រៅប្រហែល ៣ ម៉ាយល៍ ហើយបុកចម្ងាយ ១៥ ម៉ាយល៍ខាងក្រៅឧទ្យាន។ ប្រជាជននៅតំបន់នេះត្រូវបានវាយប្រហារដោយការរញ្ជួយដីសរុបចំនួន ៣៤ដង ក្នុងរយៈពេល ៣០ ថ្ងៃកន្លងមកនេះ។…

ចូរប្រុងប្រយ័ត្ន! វៀតណាមកំពុងព្រួយបារម្ភ ព្រោះទើបរកឃើញវីរុស DIV1 ថ្មី ដែលមាននៅក្នុងបង្គា
សម្រង់

ចូរប្រុងប្រយ័ត្ន! វៀតណាមកំពុងព្រួយបារម្ភ ព្រោះទើបរកឃើញវីរុស DIV1 ថ្មី ដែលមាននៅក្នុងបង្គា

ហាណូយ ៖ ប្រទេសវៀតណាមកំពុងប្រុងប្រយ័ត្នចំពោះវីរុសថ្មីមួយដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ឧស្សាហកម្មបង្កងរបស់ខ្លួន។ ដោយមើលឃើញពីបញ្ហានេះ ក្រសួងកសិកម្ មនិងអភិវឌ្ឍន៍ជនបទ (MARD) បានអំពាវនាវឱ្យមានការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងចាត់វិធានការត្រួតពិនិត្យព្រំដែនលើចលនាអាហារសមុទ្រ។ ក្រសួងបានស្នើដល់គណៈកម្មាធិការថ្នាក់ជាតិប្រឆាំងការរត់ពន្ធការក្លែងបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ នៃខេត្តភាគខាងជើងមួយចំនួនដើម្បីបង្កើនការត្រួតពិនិត្យបង្គា និងចំណីវារីវប្បកម្មដែលនាំចូលពីប្រទេសចិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះដល់ប្រទេសវៀតណាម។ យោងតាមអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ Phung Duc Tien វីរុសដែលគេស្គាល់ថាវីរុស Decapod iridescent 1 (វីរុស DIV1) បានបង្កការខាតបង់យ៉ាងខ្លាំងដល់កសិដ្ឋានចិញ្ចឹមបង្កងរបស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សារព័ត៌មានវៀតណាម បានឱ្យដឹងថាវីរុស DIV1 ត្រូវបានរកឃើញជាលើកដំបូងក្នុងឆ្នាំ ២០១៤ ក្នុងសំណាកត្រីក្រៀលក្រហមនៅខេត្តហ្វូជានប្រទេសចិន…

វិចិត្រករ១រូបបានគូបញ្ជាក់ពីបញ្ហានៃសង្គមរបស់យើងតាមរយៈរូបភាពចំនួន ៣០ សន្លឹកនេះពិតជាចាក់ដោតណាស់!!
សម្រង់

វិចិត្រករ១រូបបានគូបញ្ជាក់ពីបញ្ហានៃសង្គមរបស់យើងតាមរយៈរូបភាពចំនួន ៣០ សន្លឹកនេះពិតជាចាក់ដោតណាស់!!

វិចិត្រករអាឡឺម៉ង់ លោក Steffen Kraft ដែលមានឈ្មោះថា Iconeo បានបង្ហាញរូបភាពដែលគាតបានគូតាមអ៊ិនធរណេតហើយបានធ្វើឱ្យមានការអត្ថាធិប្បាយបែបសង្គមអស្ចារ្យដែលបង្ហាញពីរបៀបរស់នៅគួរឱ្យហួសចិត្តនិងសូម្បីតែពុតត្បុតនៅពេលខ្លះក្នុងសង្គមយើងនេះក៏គាត់បានបង្កប់ន័យក្នុងរូបភាពដែលបានគូខាងក្រោមនេះ។ ១. ការសិក្សាដែលមានបង្កប់នូវរឿងរ៉ាវដែលគ្រោះថ្នាក់មួយចំនួន ២. តែងតែនិយាយថាចង់បានសន្តិភាពតែការផលិតគ្រឿងគ្រោះថ្នាក់ដូចមានការកើនឡើង!!! ៣. ទទួលបានការគាំទ្រច្រើនពីបណ្តាយសង្គមគឺឆ្ងាញ់ជាងការផឹកការហ្វេ! ៤. តើជាការសម្ដែងឬ? ៥. ខ្ញុំតែម្នាក់ឯងពុំអាចផ្លាស់ប្តូរពិភពមួយនេះបាននោះទេ!! ៦. បើខ្ញុំមិនសម្លាប់គាត់ទេ គាត់នឹងសម្លាប់ខ្ញុំជាក់ជាពុំខាន ៧. សង្ឃឹមថាថ្ងៃណាមួយខ្ញុំមានលុយច្រើន ៨. មនុស្សស្រីដែលស្រលាញ់ស្រីដូចគ្នាមានការកើនឡើង ៩. ខ្ញុំឯការណាស់ ១០. ជម្រកសត្វក្នុងទឹកទទួលការបំផ្លាញ ១១. ដាក់ពេលវេលាបំផ្លាញព្រៃឈីពីភពផែនដី ១២. ម៉ាស៊ីនកំណត់រឿងរ៉ាវផែនដី…

ស្ពានស្ទឹងត្រង់-ក្រូចឆ្មាររួចរាល់ ៨៩,៥០%! អ្នកស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ ជិតបានឆ្លងស្ពានថ្មីហើយ!
សម្រង់

ស្ពានស្ទឹងត្រង់-ក្រូចឆ្មាររួចរាល់ ៨៩,៥០%! អ្នកស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ ជិតបានឆ្លងស្ពានថ្មីហើយ!

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹងជញ្ជូន បានឲ្យដឹងថាស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សាងសង់ ៨៧,៥% ហើយ។ ស្ពាននេះនឹងសាងសង់រួចរាល់នៅខែមីនាដើមឆ្នាំ២០២១ខាងមុខនេះ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីខេត្តកំពង់ចាមទៅកាន់ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែងសរុប ១.២៣១ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងដែលត្រូវចំណាយអស់ថវិការសរុម ៥៦.៩៩៨លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ៤២ខែ។   គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់បាន ៨៧,៥ % ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១ នេះ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ…

បានទស្សនារូបភាពទាំងនេះហើយ ទើបដឹងថា ដ្បិតកម្ពុជា មានផ្ទៃដីតូច តែជាដែនដីប្រកបដោយសក្តានុពលធនធានជីវៈចម្រុះដ៏សម្បូរបែប
សម្រង់

បានទស្សនារូបភាពទាំងនេះហើយ ទើបដឹងថា ដ្បិតកម្ពុជា មានផ្ទៃដីតូច តែជាដែនដីប្រកបដោយសក្តានុពលធនធានជីវៈចម្រុះដ៏សម្បូរបែប

រូបភាពជាច្រើនដែលបានថតផ្ដិតយកទេសភាព ធម្មជាតិ ជាមួយនឹងសត្វព្រៃច្រើនប្រភេទ បានបើកបង្ហាញឱ្យឃើញតាមរយៈគេហទំព័រផ្លូវការរបស់ ក្រសួងបរិស្ថាន បានធ្វើឱ្យយើងមើលឃើញថា ដ្បិតអីប្រទេសកម្ពុជាយើង ជាប្រទេសដែលមានផ្ទៃដីតូចក៏ពិតមែន ប៉ុន្តែកម្ពុជាជាដែនដីប្រកបដោយសក្តានុពលធនធានជីវៈចម្រុះដ៏សម្បូរបែប ទាំងនេះសបញ្ជាក់ពីកេរ្តិ៍ដំណែលធម្មជាតិ ចំពោះប្រជាជនកម្ពុជាគ្រប់រូប។ យើងពិតជាមានសំណាងយ៉ាងក្រៃលែង ដោយបានរស់នៅក្នុងប្រទេសពោរពេញដោយធនធានធម្មជាតិដ៏ច្រើនឥតគណនា នៅតាមតំបន់ភូមិសាស្រ្តផ្សេងៗគ្នាជាច្រើន។ នៅភាគខាងជើង និងឦសាននៃប្រទេស មានប្រភេទព្រៃល្បោះ និងព្រៃស្រោងកំពុងគ្របដណ្តប់ នៅភាគនិរតី មាននូវព្រៃរងទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគកណ្តាល មានប្រព័ន្ធផ្លូវទឹកដ៏ធំធេងនៃបឹងទន្លេសាប និងទន្លេមេគង្គ។ តំបន់ភូមិសាស្ត្រនីមួយៗ បង្កើតបាននូវភាពសម្បូរបែបនៃធនធានជីវៈចម្រុះ ដែលក្នុងនោះ គេឃើញមានរុក្ខជាតិចម្រុះតូចធំប្រមាណ ២៣០០ប្រភេទ(USAID, August 23, 2019) និងប្រភេទសត្វដូចជា…

សូមធ្វើការប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ មិថុនា កម្ពុជានឹងរងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ជាបន្តបន្ទាប់
សម្រង់

សូមធ្វើការប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ មិថុនា កម្ពុជានឹងរងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ជាបន្តបន្ទាប់

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយនាព្រឹកថ្ងៃទី ២ មិថុនា ឆ្នាំ២០២០ នេះថា កម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយក៏រងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ សូមប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តក្រុងនានា ជ្រាបជាដំណឹង និងធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ក្នុងសេចក្តីជូនដំណឹង មានដូចតទៅ ៖ ១) បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល -សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាប ភាគពាយ័ព្យ…

អ្នកជំនាញជនជាតិជប៉ុនបានព្រមានថា ការពាក់ម៉ាស់ឱ្យកុមារអាយុក្រោម២ឆ្នាំ គឺបង្កគ្រោះថ្នាក់ខ្លាំងណាស់
សម្រង់

អ្នកជំនាញជនជាតិជប៉ុនបានព្រមានថា ការពាក់ម៉ាស់ឱ្យកុមារអាយុក្រោម២ឆ្នាំ គឺបង្កគ្រោះថ្នាក់ខ្លាំងណាស់

យោងតាមសមាគមគ្រូពេទ្យកុមារជប៉ុនបានបង្ហាញថា ការពាក់ម៉ាសបានក្លាយជារឿងធម្មតាក្នុងកំឡុងពេលមានជំងឺរាតត្បាត ប៉ុន្តែការពាក់ម៉ាស់ឱ្យកុមាតូចៗដែលមានអាយុក្រោម២ឆ្នាំ មិនមែនជារឿងល្អនោះឡើយ គឺវាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់កុមារតូចៗ។ សេចក្តីណែនាំមួយនៅក្នុងខិត្តប័ណ្ណបាននិយាយថា គោលការណ៍ណែនាំនៃជំងឺ Covid-១៩ របស់ជប៉ុនបានលើកទឹកចិត្តឱ្យមនុស្សពាក់ម៉ាស់ ប៉ុន្តែស្ថាប័នវេជ្ជសាស្ត្របានព្រមានដល់ឪពុកម្តាយគ្រប់រូបមិនឱ្យពាក់ម៉ាស់ឱ្យទារកទេ ព្រោះវាពិបាកកត់សម្គាល់ការផ្លាស់ប្តូរពណ៌មុខការបញ្ចេញមតិ និងការដកដង្ហើមរបស់ក្មេង។ ខិត្តប័ណ្ណក៏បានសរសេរថា“ វាអាចទៅរួចដែលថារបាំងមុខបង្កការលំបាកដល់ទារកក្នុងការដកដង្ហើម និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល” ។ ទារកនៅតែមានផ្លូវដង្ហើមតូចហើយរបាំងអាចធ្វើអោយពិបាកដកដង្ហើមបង្កើនបន្ទុកនៅលើសួត។ វាក៏មានការកើនឡើងនៃហានិភ័យការថប់ដង្ហើម ជាពិសេសប្រសិនបើកុមារតូចក្អួតនៅនៅពេលពាក់ម៉ាស់។ យ៉ាងណាមិញ ទារកមានហានិភ័យទាបចំពោះការឆ្លងជំងឺកូរ៉ូណា ហើយសមាគមបានសន្និដ្ឋានថា របាំងមុខមិនចាំបាច់សម្រាប់ទារកអាយុក្រោមពីរឆ្នាំនោះទេ។ កាលពីថ្ងៃច័ន្ទនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូអាបេ បានលើកឡើងពីភាពអាសន្នទូទាំងប្រទេសរបស់ប្រទេស វាបានកើតឡើងជិតមួយខែហើយ ប៉ុន្តែអាជ្ញាធរបានលើកវាមួយសប្តាហ៍មុនផែនការដែលបានគ្រោងទុក។ ទោះយ៉ាងណាលោកអាបេបានពង្រីកការហាមឃាត់ក្នុងការធ្វើដំណើរទៅកាន់ប្រទេសចំនួន ១១១ ដែលមានប្រសិទ្ធិភាពនៅថ្ងៃពុធ…