គ្រប់គ្នាប្រហែលជាបានស្គាល់ហើយ នារីកូរ៉េរូបស្រស់ម្នាក់ ដែលមានផេកឈ្មោះ Neary Korea នារីកូរ៉េ ដែលធ្លាប់បានបង្ហាញនូវសកម្មភាពមួយចំនួន ដែលបានធ្វើឱ្យយើងចាប់អារម្មណ៍គាត់នៅតាមបណ្ដាញសង្គមកន្លងនេះមក គាត់ក៏ជាជនបរទេសមួយរូប ដែលបានរស់នៅលើទឹកដីកម្ពុជាយើង និងចេះនិយាយភាសាជាតិយើងយ៉ាងស្ទាត់ជំនាញផងដែរនោះ ពេលនេះ គាត់កំពុងតែជួបទុក្ខបញ្ហា ដោយសារតែបានបាត់ម៉ូតូមួយគ្រឿងកាលពីព្រឹកមិញនេះ។

តាមរយៈការបង្ហោះសារខ្លី ក្នុងផេកឈ្មោះ Neary Korea នារីកូរ៉េ របស់គាត់បានសរសេររៀបរាប់ថា ៖
” 🙏🏻🙏🏻សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំជានារីកូរ៉េ ថ្ងៃនេះនាងខ្ញុំ មានទុក្ខធំមួយដោយបានបាត់ម៉តូ🥺🥺 Scoopy 2019 ស្លាកលេខ កំពង់ធំ 1M-7593 នៅម៉ោង ប្រហែល7 ព្រឹកបាត់ចេញពីម្តុំពេទ្យ កាល់ម៉ែត្រ ចឹងបើសិនជាបានឃើញថានៅម្តុំណា សុំជួយទាក់ទងមកផេករបស់នាងខ្ញុំផងណា
015422586
010940121
សុំជួយ Like នឹង Shareផង 🙏🏻🙏🏻”




ដោយហេតុនេះដែរ សូមបងប្អូនជនរួមជាតិទាំងអស់ ប្រសិនបើបានឃើញ ឬមានដំណឹងអ្វីមួយ សូមទាក់ទង ឬប្រាប់ដល់គាត់ឱ្យបានដឹងផង៕

