នាព្រឹកថ្ងៃទី ០៧ មិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាស អំពីលទ្ធផលធ្វើតេស្តរកឃើញអ្នកឆ្លងជំងឺ Covid-១៩ មួយករណីថ្មីទៀត នៅព្រឹកថ្ងៃទី ០៦ មិថុនា ឆ្នាំ២០២០នេះ។
អ្នកឆ្លងជំងឺ ករណីថ្មីនេះជាជនជាតិខ្មែរ-បារាំង អាយុ៣០ឆ្នាំ បានមកដល់កម្ពុជានាថ្ងៃទី ២៤ ឧសភា ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បច្ចុប្បន្ន បុរសរូបនោះ ត្រូវបានបញ្ជូនទៅព្យាបាលនីមន្ទីរពេទ្យខ្មែរ-សូវៀតហើយ។
គួរបញ្ជាក់ផងដែរថា កម្ពុជា រកឃើញអ្នកឆ្លងជំងឺ Covid-១៩នេះ សរុបចំនួន ១២៦នាក់ ប្រុសចំនួន ៨៧នាក់ និងស្រីចំនួន ៣៩នាក់។



