យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹងជញ្ជូន បានឲ្យដឹងថាស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សាងសង់ ៨៧,៥% ហើយ។ ស្ពាននេះនឹងសាងសង់រួចរាល់នៅខែមីនាដើមឆ្នាំ២០២១ខាងមុខនេះ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីខេត្តកំពង់ចាមទៅកាន់ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែងសរុប ១.២៣១ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងដែលត្រូវចំណាយអស់ថវិការសរុម ៥៦.៩៩៨លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ៤២ខែ។
គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់បាន ៨៧,៥ % ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១ នេះ
ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។ ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១.១៣១ ម និង ទទឹង ១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លាន ដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ។














ប្រភព៖ ក្រសួងសាធារណការ និងដឹងជញ្ជូន
ដកស្រង់ដោយ៖ ក្នុងស្រុក

