ដូចដែលបានដឹងស្រាប់ហើយថា ក្នុងរយៈពេលមួយខែចុងក្រោយនេះ រដ្ឋាភិបាល បានចេញច្បាប់ ក៏ដូចជា អនុវត្តន៍ច្បាប់រឹតបន្ដឹងក្នុងការធ្វើចរាចរណ៍ផ្លូវគោកនៅទូទាំងរាជធានីខេត្តក្រុង ក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិញ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍នះបានយ៉ាងល្អ តែក៏មានការប្រតិកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ហាក់មានការមិនពេញចិត្តនឹងច្បាប់រឹតបន្តឹងនេះ ក៏មានការបង្ហោះចែកចាយនូវរូបភាព ភ្ជាប់ជាមួយនឹងសារខ្លីៗ ខ្លះក៏បង្ហោះបែបកំប្លែង ខ្លះបង្ហោះបែបណែនាំ តែក៏មានមួយចំនួន បង្ហោះសារចាក់ដោត ក្នុងន័យប្រមាថដល់មន្ត្រីនគរបាលចរាចរណ៍ ដោយប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ពាក្យអសុរោះថែមទៀតផង។
ក្នុងនោះដែរនៅរសៀលថ្ងៃទី០៣ ខែមិថុន ឆ្នាំ២០២០នេះ តាមរយៈគេហទំព័រ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហោះនូវរូបភាព ភ្ជាប់ជាមួយនឹងខ្លឹមសារជាច្រើន ដែលពាក់ព័ន្ធនឹងការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុគមួយឈ្មោះថា Socheata Pen ដែលបានបង្ហោះរូបមន្ត្រីនគរបាលចរាចរណ៍ និងបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យអមជាមួយផងនោះ ខាង ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានអំពាវដល់បងប្អូនជួយសហការណ៍ផ្ដល់អំពីព័ត៌មាន ក៏ដូចជាបង្ហាញពីអត្តសញ្ញាណរបស់ម្ចាស់គណនី ដើម្បីចូលខ្លួនមកបំភ្លឺជុំវិញករណីនេះ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានបង្ហោះឡើង ៖







