ហាណូយ ៖ ប្រទេសវៀតណាមកំពុងប្រុងប្រយ័ត្នចំពោះវីរុសថ្មីមួយដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ឧស្សាហកម្មបង្កងរបស់ខ្លួន។
ដោយមើលឃើញពីបញ្ហានេះ ក្រសួងកសិកម្ មនិងអភិវឌ្ឍន៍ជនបទ (MARD) បានអំពាវនាវឱ្យមានការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងចាត់វិធានការត្រួតពិនិត្យព្រំដែនលើចលនាអាហារសមុទ្រ។
ក្រសួងបានស្នើដល់គណៈកម្មាធិការថ្នាក់ជាតិប្រឆាំងការរត់ពន្ធការក្លែងបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ នៃខេត្តភាគខាងជើងមួយចំនួនដើម្បីបង្កើនការត្រួតពិនិត្យបង្គា និងចំណីវារីវប្បកម្មដែលនាំចូលពីប្រទេសចិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះដល់ប្រទេសវៀតណាម។
យោងតាមអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ Phung Duc Tien វីរុសដែលគេស្គាល់ថាវីរុស Decapod iridescent 1 (វីរុស DIV1) បានបង្កការខាតបង់យ៉ាងខ្លាំងដល់កសិដ្ឋានចិញ្ចឹមបង្កងរបស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
សារព័ត៌មានវៀតណាម បានឱ្យដឹងថាវីរុស DIV1 ត្រូវបានរកឃើញជាលើកដំបូងក្នុងឆ្នាំ ២០១៤ ក្នុងសំណាកត្រីក្រៀលក្រហមនៅខេត្តហ្វូជានប្រទេសចិន បង្កងពណ៌សនៅខេត្តហ្សេជៀន និងបង្គាទឹកសាបយក្សនៅតំបន់ផ្សេងទៀតនៃប្រទេសចិន។
វីរុសនេះបានលេចចេញជាថ្មីនៅខែកុម្ភៈឆ្នាំនេះនៅខេត្តក្វាងទុងដែលឆ្លងដល់កសិដ្ឋានចិញ្ចឹមបង្គារហូតដល់មួយភាគបួន។
ក្រសួងបាននិយាយថាវីរុស DIV1 បានបង្កាត់ពូជបង្កងនៅគ្រប់ដំណាក់កាលនៃការលូតលាស់ ហើយត្រូវបានគេរកឃើញថាបង្កឱ្យមានជំងឺក្នុងទឹកអំបិលប្រាំង និងបង្កងទឹកសាប។
នាពេលបច្ចុប្បន្ននេះ មិនមានព័ត៌មានអំពីការឆ្លងវីរុស DIV1 នៅក្នុងប្រទេសវៀតណាមទេ។
ទោះយ៉ាងណាដើម្បីទប់ស្កាត់វីរុសកុំអោយឆ្លងចូលប្រទេស ក្រសួងបានស្នើសុំគណៈកម្មាធិការជាតិគ្រប់គ្រងនៅតាមបណ្តាខេត្តជាប់ព្រំដែន ធ្វើការទប់ស្កាត់ការរត់ពន្ធត្រី បង្កង កូនត្រី បង្គា និងចំណីវារីវប្បកម្ម។
ខេត្តភាគខាងជើងដែលមានព្រំប្រទល់ជាប់ប្រទេសចិន ត្រូវបានគេប្រាប់ឱ្យធ្វើការជាមួយភ្នាក់ងារសន្តិសុខ និងកសិកម្មដែលពាក់ព័ន្ធក្នុងការគ្រប់គ្រងយ៉ាងតឹងរឹងលើការដឹកជញ្ជូនផលិតផល៕

ប្រភព ៖ NewStraitsTimes

