រូបភាពដែលត្រូវបានថតដោយយន្តហោះដែលគ្មានមនុស្សបើកកាលពីម្សិលមិញ បានបង្ហាញពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់មួយនៃការបាក់ស្រុតឆ្នេរសមុទ្រនៅភាគខាងជើងនៃអាល់តា។
ការរអិលបាក់ដីដ៏ធំមួយបាននោះ បានអូសនាំយកអគារចំនួន ៨ ចូលទៅក្នុងសមុទ្ររបស់ប្រទេសន័រវេស ខណៈដែលឆ្នេរសមុទ្រដ៏ធំបានគ្របដណ្ដប់ទៅផ្ទៃទឹកពាសពេញ មើលលែងឃើញឆ្នេរ។
រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ ស្ដីពីការស្លាប់ និងរបួស ដល់ប្រជាជននោះឡើយ។ តែជាក់ស្ដែង គឺគេឃើញមានឆ្កែមួយក្បាល បានហែលត្រឡប់ទៅឡើងគោកវិញដោយខ្លួនឯង។
ក្នុងខណៈពេលនោះដែរ សេវាកម្មជួយសង្គ្រោះបន្ទាន់លេខ ៣៣០ កងវរសេនាតូច បានជួយសង្គ្រោះសត្វដែលជាប់ភក់ ដោយប្រើឧទ្ធម្ភាគចក្រផងដែរ៕






ប្រភព ៖ Daily Mail

