យោងតាមរបាយការណ៍បានឱ្យដឹងថា ឆ្កែដ៏ស្មោះត្រង់មួយក្បាលនៅក្នុងប្រទេសចិន បានទន្ទឹងរង់ចាំផ្លូវម្ចាស់វានៅលើស្ពានអស់រយៈពេល ៤ ថ្ងៃមកហើយ បន្ទាប់ពីបានឃើញម្ចាស់វាធ្វើអត្តឃាត។
រូបភាពជាច្រើនសន្លឹក ឃើញហើយគួរឱ្យអាណិតដែលបានបង្ហាញសុនខដ៏ស្មោះត្រង់មួយក្បាលនោះអង្គុយនៅលើកំរាលថ្មនៃស្ពាន Yangtze ក្នុងទីក្រុង Wuhan ដែលម្ចាស់របស់វាត្រូវបានគេរាយការណ៍ថាបានលោតទឹកសម្លាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។

បន្ទាប់ពីរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីភក្តីភាពរបស់សុខកមួយក្បាលនោះ បានធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមនៅប្រទេសចិត្តរំជួលចិត្តជាខ្លាំង។ ហើយក៏បានបញ្ចេញមតិថា ៖
យើងគួរតែស្រឡាញ់ជីវិតយើងឱ្យបានច្រើន ព្រោះយើងនៅមានមនុស្សដែលរង់ចាំយើង
អ្នកខ្លះទៀតក៏បាននិយាយថា “ យើងសង្ឃឹមថា ឆ្កែមយយក្បាលនេះ នឹងអាចរកបានម្ចាស់ថ្មី មកមើលថែវាឱ្យបានល្អ មិនបាច់ត្រូវរស់នៅឯកា វង្វេងផ្លូវទៀតទេ ” ៕





