នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះ នៅស្ថានទូតកម្ពុជាក្នុងទីក្រុងគូឡាឡាំពួ ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួបពិភាក្សាតាមរយៈ Video Conference ជាមួយឯកឧត្តម Eldeen Husaini ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដើម្បីបូកសរុបលទ្ធផលនៃកិច្ចសហការ និងការសម្របសម្រួលរៀបចំជើងហោះហើរលេខ MH762 ដែលនឹងចាកចេញពីទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ វេលាម៉ោង ១៦:៣០ ហើយនឹងទៅដល់ទីក្រុងភ្នំពេញនៅវេលម៉ោង ១៧:៣០ ថ្ងៃដដែល។
ជើងយន្តហោះពាណិជ្ជកម្មនេះ មានអ្នកដំណើរចំនួន ២១៩នាក់ ដែលក្នុងនោះមានប្រជាពលរដ្ឋខ្មែរមានចំនួន ២១២នាក់ និងជនបរទេសចំនួន៧នាក់។ នៅថ្ងៃដដែល ជើងយន្តហោះនេះ ក៏នឹងដឹកយកប្រជាពលរដ្ឋម៉ាឡេស៊ីចំនួនជាង១៦០នាក់ ត្រឡប់មកកាន់ប្រទេសម៉ាឡេស៊ីវិញ ផងដែរ៕








