ជារឿងដ៏គួរឱ្យអាម៉ាស់ណាស់ ដែលមានលុយទិញដល់ឡានជិះ តែបែរជាដេកផ្ទះសំណាក់គេមិនឱ្យលុយ ហើយយកមុខទៅទុកឯណា ផ្ទះសំណាក់វាំងននរ៉ូតទៀត គួរគិតមើលទៅថា វាសម ឬក៏អត់។
ម្ចាស់រថយន្ត Highlander ពណ៌ស្ក ពាក់ស្លាកលេខ 2AT-5100 ភ្នំពេញ ត្រូវបានម្ចាស់ផ្ទះសំណាក់យីហោ រ៉ែមាស បង្ហោះនៅលេីបណ្ដាញសង្គម ហ្វេសប៊ុកថា ចូលដេកនៅផ្ទះសំណាក់របស់ខ្លួនរួចហេីយមិនបង់លុយបេីករថយន្តចេញទៅបាត់ ។
បើយោងតាមគណនីហ្វេសប៊ុគផេករបស់ ផ្ទះសំណាក់រ៉ែមាស បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក និងខ្លឹមសារមួយចំនួនថា ៖
ថោកទាបមែនដេកកន្លែងណា មិនអោយលុយគេកន្លែងនឹង សូមម្ចាស់ចេញមុខមកដោះស្រាយមកបេីពុំដូចច្នោះទេនឹងមានវិធានការហឹីយ ឡាន(2AT5100) 2កន្លែងដែលដេកមិនអោយលុយ ទីមួយផ្ទះសំណាក់ជ្រៃលាភ ផ្លួវកែវចិន្តា នឹងទី2ផ្ទះសំណាក់រ៉ែមាស ម្តុំទួលគោកផ្លូវ275៕





