ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាស អំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី១៣ មិថុថា ឆ្នាំ២០២០ គឺរកឃើញវិជ្ជមានចំនួន២ករណីថ្មីទៀត។
បុរសជនជាតខ្មែរ អាយុ ២៩ឆ្នាំ និងបុរសម្នាក់ទៀត ជាជនជាតិខ្មែរដូចគ្នាអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាមទាំងពីរ ជាអ្នកដំណើរមកពីឥណ្ឌូនេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជានៅថ្ងៃទី ១២ មិថុនា ២០២០ ទទួលបានលទ្ធផលវិជ្ជមាន Covid-១៩។ បច្ចុប្បន្ន បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ភភាព ខ្មែរ-សូវៀត។
គួរបញ្ជាក់ថា តាមរយៈជើងហោះហើរនេះ មានអ្នកធ្វើដំណើរសរុបចំនួន៤៦នាក់ (មានស្ត្រី២៤នាក់) ក្នុងនោះដែរមានជនជាតិខ្មែរចំនួន៤២នាក់ (ស្រី២២នាក់) និងជនជាតិឥណ្ឌូនេស៊ីចំនួន ៤នាក់ (ស្រី២នាក់) ហើយក៏មានកុមារអាយុ ៤ឆ្នាំ ១នាក់ផងដែរ៕



