សត្វឆ្មាប្រមាណជាជាង៧០០ក្បាល ត្រូវបានគេរកឃើញនៅខាងក្រោយផ្ទះនៃសណ្ឋាគារដ៏ធំមួយ បន្ទាប់ពីកម្មករមួយចំនួននៅទីនោះបានជូនដំណឹងទៅដល់ក្រុមអ្នកស្រឡាញ់ និងថែរក្សាសត្វ។
អ្នកស្រី Li ដែលជាសមាជិកម្នាក់នៅក្នុងក្រុមសង្គ្រោះសត្វនៃតំបន់បានប្រាប់ដល់អ្នកយកព័ត៌មានថា ៖
សត្វឆ្មាទាំងអស់នេះ ត្រូវបានគេប្រមូលមកពីកន្លែងផ្សេងៗយកមកទុក ដម្បីរង់ចាំបញ្ជូនទៅទីតាំងផ្សេង ក្នុងគោលបំណងទុកធ្វើជាអាហាររបស់ជនមួយចំនួន។
លោកស្រីក៏បានបន្ថែមទៀតថា “បន្ទាប់ពីទទួលបានដំណឹងពីកម្មករដែលបានមករាយការណ៍ ក្រុមសង្គ្រោះសត្វរបស់លោកស្រី ក៏បានទៅដល់កន្លែងផ្ទុកសត្វឆ្មានោះភ្លាមៗ និងបានរាយការណ៍ទៅដល់អាជ្ញាធរ ហើយប្រមូលយកសត្វឆ្មាទាំងនោះមកគ្រប់គ្រង មើលថែ ផ្ដល់ចំណីអាហារ និងពិនិត្យយ៉ាងល្អិតល្អន់ ក្រែងពួកវាមានរបួស”។
ជុំវិញករណីនេះផងដែរ អាជ្ញាធរក្នុងតំបន់ ក៏បានបើកការស៊ើបអង្កេតភ្លាមៗ និងយ៉ាងយកចិត្តទុកដាក់៕





ប្រភព ៖ Daily Mail

