នៅរសៀលថ្ងៃទី ១២ មិថុនា ឆ្នាំ២០២០នេះដែរ ឯកត្តម មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចេញវីដេអូខ្លីមួយស្ដីពី ការដាក់ម៉ាស៊ីកាយសំរាមស្វ័យប្រវត្ត នៅក្នុងលូ ដើម្បីកុំឱ្យមានការកកស្ទះសំរាម នាំឱ្យមានជំនន់ជន់លិចទឹក សម្រាប់រដូចកាលភ្លៀងធ្លាក់នេះ។
តាមរយៈវីដេអូខ្លីនេះដែរ ឯកឧត្តម មិកាមិ ក៏បានលើកឡើងនូវសំណួរថា ៖
សំរាមនៅក្នុងលូ មិនអាចហូរចូលទន្លេបានទេ តើអ្នកដឹងទេថា តើគេនឹងកាយសំរាមនោះចេញបានដោយរបៀបណា?

មួយវិញទៀត ដោយសារតែកំណើននៃសំរាមបានកើនឡើងយ៉ាងគំហុក ដែលលើសពីលទ្ធភាពកម្លាំងមនុស្សអាចទប់តល់បាន ដូច្នេះ មានតែការប្រើប្រាស៊ីនជំនួសទេ ទើបប្រសើរ។
បន្ថែមពីនេះឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមថែរក្សា អនាម័យទីសាធារណៈឱ្យបានទាំងអស់គ្នា ព្រោះថា ការកើនឡើងនៃសំរាម គឺអាចបង្កជាទឹកជំនន់ជន់លិចទីក្រុងយើងបានដែរ។
តោះ! ទៅទស្សនាវីដេអូខ្លីទាំងអស់គ្នា!









