នៅថ្ងៃនេះដែរ បងប្អូនទាំងអស់ប្រហែលជាបានដឹងពីការផ្ទុះការភ្ញាក់ផ្អើលមួយហើយ ដែលមានម្ចាស់គណនីមួយឈ្មោះ Aok Bony ដែលបានបង្ហោះរូប និងសារដ៏ខ្លីថា ” ទោះជាកូនមិនស្គាល់ឪកឪនៅតែចាំឈ្មោះកូនដែរព្រោះឪអ្នកដាក់អោយ “។ តាមរយៈសារដ៏ល្អនេះដែរ បានធ្វើឱ្យមហាជនមានកាភ្ញាក់ផ្អើល និងមានចម្ងល់គ្រប់គ្នាថា ហេតុអ្វីបានជាមារឿងបែបនេះកើតឡើង?

ជាការពិតណាស់ គ្រប់គ្នាប្រាកដជាបានដឹងរួចមកហើយថា កន្លងមកឪពុកម្ដាយរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺបានបែកបាក់ ចែកផ្លូវគ្នាជាយូរមកហើយ នេះគឺជារឿងរ៉ាវផ្ទៃក្នុងគ្រួសារបស់អ្នកនាង យើងក៏មិនដឹងដែរថា នៅពីក្រោយបញ្ហានេះ តើមានរឿងអ្វីកើតឡើងខ្លះ។ ប៉ុន្តែ យោងតាមរយៈវីដេអូមួយនេះ ដែលអ្នកនាង ឱលក សុគន្ធកញ្ញា បានបង្ហើបប្រាប់កាលពីពេលកន្លងទៅនេះ អាចឱ្យយើងបានដឹងខ្លះៗហើយថា អ្នកនាង ធ្លាប់ជួបបញ្ហាអ្វីខ្លះនៅក្នុងជីវិត គ្រួសារបែកបាក់ វាជារឿងមួយដែលលំបាកបំផុត ព្រោះថាក្នុងនាមជាបងស្រីធំ អ្នកនាងត្រូវដើរតួជាម្ដាយ ជាឪពុកដោយខ្លួនឯង ខិតខំធ្វើការបណ្ដើរ រៀនសូត្របណ្ដើរ ជារឿងមួយដែលក្នុងនាមជាមនុស្សស្រី វាពិតជាពិបាកណាស់ ដូច្នេះ ចំពោះបញ្ហានេះ គឺសុទ្ធតែមានដើមចមជាចម្បងហើយ។
ម្យ៉ាងវិញទៀត ចំពោះជីវិតឯកជនរបស់អ្នកនាងឱក សុគន្ធកញ្ញា គឺកម្រនឹងបង្ហាញឱ្យគេឯងបានដឹងណាស់ ព្រោះថាតាំងពីដើមមក មិនថាមានរឿងអ្វីទេ គឺអ្នកនាងមិនដែលបង្ហោះ ឬត្អូញត្អែរប្រាប់គេឯងនោះឡើយ។
វីដេអូខ្លីនេះ មានអត្ថន័យ និងកម្សត់ជាខ្លាំង អ្នកនាង ឱក សុគន្ធកញ្ញា បកស្រាយទាំងអួលដើមក ៖




