ព្រោះតែវិបត្តិ Covid-១៩ ត្រឹមរយៈពេល៦ខែប៉ុណ្ណោះ ភោជនីយដ្ឋាន Pizza Hut ១២០០កន្លែង និងហាងលក់ស្លាកយីហោឱ្យ Wendy ៤០០កន្លែង ត្រូវបានក្ស័យធន ជាមួយនឹងបំណុលជាង ១ពាន់លានដុល្លារ

ព្រោះតែវិបត្តិ Covid-១៩ ត្រឹមរយៈពេល៦ខែប៉ុណ្ណោះ ភោជនីយដ្ឋាន Pizza Hut ១២០០កន្លែង និងហាងលក់ស្លាកយីហោឱ្យ Wendy ៤០០កន្លែង ត្រូវបានក្ស័យធន ជាមួយនឹងបំណុលជាង ១ពាន់លានដុល្លារ
ការផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃពុធ ក្រុមហ៊ុន NPC International ដែលជាក្រុមហ៊ុនអាជីវកម្មដ៏ធំរបស់ភោជនីយដ្ឋាន Pizza Hut មានចំនួន ១២០០កន្លែង និងភោជនីយដ្ឋាន Wendy មានចំនួន ៤០០កន្លែង ដែលមានមូលដ្ឋានធំនៅរដ្ឋ Kansas បានដាក់ពាក្យទៅជំពូកទី ១១ ដើម្បីប្រកាសពីភាពក្ស័យធន ជាមួយនឹងបំណុលដល់ទៅ ១ពាន់លានដុល្លា។

គួរបញ្ជាក់ផងដែរថា យីហោសិទ្ធិអាជីវកម្មនេះផ្តល់ការងារដល់កម្មករចំនួន ៣៦.០០០ នាក់នៅទូទាំងរដ្ឋចំនួន ៣០ ប៉ុន្តែ NPC International និយាយថា ខ្លួនរំពឹងថានឹងរក្សាគ្រប់ទីតាំងទាំងអស់ខណៈពេលដែលក្រុមហ៊ុននេះធ្វើការកាត់បន្ថយបំណុល និងចរចាជាមួយម្ចាស់ដៃគូរបស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន NPC International បើដំណើរការហាង Pizza Hut ត្រឹមតែ១៧% និងហាងWendy ត្រឹមតែ៦%ប៉ុណ្ណោះ នៅទូទាំងសហរដ្ឋអាមេរិក។

30287980 8481029 Image A 25_1593639466085

ការផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ NPC International ក៏បានឱ្យដឹងថា ដោយសារតែបញ្ហានៃការរីករាលដាលនៃជំងឺ Covid-១៩ បណ្ដាលឱ្យរងផលប៉ះពាល់ដល់ ការកើនឡើងនៃតម្លៃម្ហូបអារហារ និងថ្លៃកម្មករកើនឡើង ជាមួយនឹងចំណូលដែលបានមកតិចតួចបំផុត។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន NPC International ជាក្រុមហ៊ុនចុងក្រោយដែលបានដាក់ពាក្យក្ស័យធនទៅជំពូកទៅ១១ បន្ទាប់ពី ក្រុមហ៊ុន Chuck E. Cheese and Peter Piper Pizza ក៏បានប្រកាសក្ស័យធនដែរ។

ការផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះក៏មានក្រុមហ៊ុនមួយចំនួនធំទៀតដែលបានក្ស័យធនដូចជា ក្រុមហ៊ុនយក្ស ផ្នែកជួល Hertz ប្រកាសក្ស័យធនកាលពីខែមុន ជាមួយនឹងបំណុលប្រហែល ១៩ ពាន់លានដុល្លា។ យីហោសម្លៀកបំពាក់ J. Crew
និងហាងលក់ទំនិញ Neiman Marcus និង JCPenney សុទ្ធតែប្រកាសក្ស័យធនកាលពីខែមេសា៕

30287976 8481029 Image A 27_1593639473224

ការផ្សាយពាណិជ្ជកម្ម
30287982 8481029 Image A 26_1593639469882
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ Daily Mail

ការផ្សាយពាណិជ្ជកម្ម