ភ្លៀងមួយមេធំយប់មិញ មានផ្គររន្ទះ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង ធ្វើឱ្យដួលរលំដើមអំពិលទឹក សង្កត់ផ្ទះអ្នកភូមិ បណ្ដាលឱ្យស្លាប់ម្ចាស់ផ្ទះ និងរបួស២នាក់

ភ្លៀងមួយមេធំយប់មិញ មានផ្គររន្ទះ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង ធ្វើឱ្យដួលរលំដើមអំពិលទឹក សង្កត់ផ្ទះអ្នកភូមិ បណ្ដាលឱ្យស្លាប់ម្ចាស់ផ្ទះ និងរបួស២នាក់
ការផ្សាយពាណិជ្ជកម្ម

កាលពីយប់មិញនេះ មានភ្លៀងមួយមេធំ លាយលំនឹងផ្គររន្ទះ ខ្យ់កន្ត្រាក់យ៉ាងខ្លាំង។ ករណីខ្យល់កន្ត្រាក់នេះដែរ បានធ្វើឱ្យដួលរលំដើមអំពិលទឹកមួយដើម នៅភូមិស្គាស្រុក ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្ត ព្រៃវែង ដែលដួលសង្កត់ផ្ទះប្រជាពលរដ្ឋ និងបណ្ដាលឱ្យស្លាប់ម្ចាស់ផ្ទះ និងមានអ្នករបួសពីរនាក់ថែមទៀតផង។

ស្ត្រីចំណាស់អាយុ ៤២ឆ្នាំម្នាក់ ឈ្មោះ ចក់ ឃីម ភេទស្រី (ជាម្ដាយ) របួសធ្ងន់បាក់ចង្កេះ ចំណែកឯកូនប្រុសឈ្មោះ ឈ្មោះ យោន សេងហាក់ អាយុ ០៤ឆ្នាំ (ស្លាប់) ដែលរស់នៅក្នុងភូមិឃុំខាងលើ។

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងសូមបងប្អូនទាំងអស់ធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងចៀសផុតពីគ្រោះធម្មជាតិទាំងនេះ ព្រោះនេះជារដូវមានភ្លៀងធំៗ មិនទៀងទាត់នោះឡើយ៕

Screen Shot 2020 06 25 At 8.02.15 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105284758_2380195072281801_1131004411191052015_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
105550283_2380195042281804_3943833179328348607_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
106356682_2380195005615141_5829929327964909708_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភពរូបភាព ៖ ស៊ីធរកណ្ដាល

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម