ប៉ូលិសក្បាលកោះ ប្រើអំពើហិង្សាជាន់ក ទាត់ធាក់លើជនសង្ស័យគ្រឿងញៀន នាំឱ្យប្រជាពលរដ្ឋ រិះគន់ (មានវីដេអូ)

ប៉ូលិសក្បាលកោះ ប្រើអំពើហិង្សាជាន់ក ទាត់ធាក់លើជនសង្ស័យគ្រឿងញៀន នាំឱ្យប្រជាពលរដ្ឋ រិះគន់ (មានវីដេអូ)
ការផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ មានករណីបែកធ្លាយវីដេអូមួយ ដោយបង្ហាញពីសកម្មភាពរបស់ប៉ូលិសប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រើអំពើហិង្សាលើជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ដោយជាន់.ក ផង ទាត់ធាក់ផង ប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ ចំពោះមុខប្រជាពលរដ្ឋ នាំឱ្យមានការរិះគន់យ៉ាងខ្លាំងក្លា ។

នៅក្នុងហេតុការណ៍នេះដែរ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានថ្លែងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះថា បញ្ហានេះ គឺសមត្ថកិច្ចអនុវត្តច្បាប់ តែដោយសារជនសង្ស័យរើបម្រាស់ និងប្រតាយប្រតប់ជាមួយសមត្ថកិច្ច ទើបឈានដល់ការប្រើវិធានការក្តៅបែបនេះទៅ។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែយ៉ាងណាមិញ ដោយយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Phon Nary បានសរសេរថា “លើសហើយលោកប៉ូលសសង្កាត់ក្បាលកោះ ធ្វើទារុណកម្មលើប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃហើយបែរជាប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះតដៃ ។ កុំភ្លេចថា ភ្នែកប្រជាពលរដ្ឋច្រើនណាស់ ខ្ញុំជាស្រ្តីមេមាយគ្មានទីពឹងទេ មានតែសុំឲ្យបងប្អូនខ្មែរយើងជួយចែកចាយបន្តដើម្បីឲ្យសម្តេចនាយករដ្ឋមន្រ្តីបានឃើញ ជួយរកយុត្តិធម៌អោយប្រជាពលរដ្ឋផង”៕

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 07 01 At 11.09.14 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 07 01 At 11.09.21 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 07 01 At 11.09.28 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 07 01 At 11.09.53 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម