កាលពីយប់មិញនេះ ក្រៅពីករណីរថយន្តមួយគ្រឿងបានបុកម៉ូតូដែលមានមនុស្សស្រីប្រុសពីរនាក់ បណ្ដាលឱ្យស្លាប់ខាងស្រី និងខាងប្រុសមានរបួសធ្ងន់ធ្ងន់នៅវេលាម៉ោងជាង១យប់រំលងអាធា្រត ឈានចូលថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅលេីផ្លូវ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

ករណីរថយន្តបុកម៉ូតូនេះដែរត្រូវបានគេដឹងថា នារីវ័យក្មេងដែលស្លាប់មានឈ្មោះក្នុងហ្វេសប៊ុកថា “Ah Jruy” ត្រូវបានរថយន្តបុកអូសនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ ខណៈពេលជិះម៉ូតូ PCX មួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ 1I-7873 ដែលមានបុរសម្នាក់ទៀតជាអ្នកឌុប បានរងរបួសធ្ងន់ បែកមុខបែកមាត់រលាត់ដៃរលាត់ជេីងពេញមួយតួខ្លួនតែម្ដង ត្រូវបានរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យឯកជនពន្លឹមកដឹកយកទៅសង្គ្រោះ បន្ទាប់ពីពួកគេទាំងពីរនាក់ធ្វេីដំណេីរឆ្លងកាត់ផ្លូវបំបែកជាបួន។





ហើយកាលពីយប់មិញនេះដែរ ក៏មានករណីស្ត្រីម្នាក់មានផ្ទៃពោះ៣ខែ បានធ្លាក់ពីលើអគារកម្ពស់៦ជាន់ ដោយមិនដឹងមូល មកទើរលើសំយ៉ាបជាន់ទី៣ និងបានស្លាប់បាត់បង់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ត្រង់ចំណុចអគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
សពជនរងគ្រោះឈ្មោះ រឿត ស៊ីថា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅអគាទី៣ ជាន់ទី៦ បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ មានស្រុកកំណើតនៅទីរួមខេត្តពោធិ៏សាត់ មានប្តី និងកូនស្រីតូចៗ២នាក់ ព្រមទាំងកំពុងមានផ្ទៃពោះ៣ខែទៀតផង៕





