ខ្លាំងបាត់! ព្រោះតែឥទ្ធិពលនៃផ្លែទុរេន៤ផ្លែ ធ្វើឱ្យផ្អើលឆោឡោមនុស្សម្នាជាច្រើនត្រូវបញ្ជូនចូលមន្ទីរពេទ្យ និងមានមនុស្សខ្លះត្រូវ​ជម្លៀស​ចេញពី​អគារ​ប្រៃសណីយ៍ភ្លាមៗ

ខ្លាំងបាត់! ព្រោះតែឥទ្ធិពលនៃផ្លែទុរេន៤ផ្លែ ធ្វើឱ្យផ្អើលឆោឡោមនុស្សម្នាជាច្រើនត្រូវបញ្ជូនចូលមន្ទីរពេទ្យ និងមានមនុស្សខ្លះត្រូវ​ជម្លៀស​ចេញពី​អគារ​ប្រៃសណីយ៍ភ្លាមៗ
ការផ្សាយពាណិជ្ជកម្ម

បុគ្គលិកប្រៃសណីយ៍ជនជាតិអាឡឺម៉ង់ចំនួន ១២ នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមនុស្សរាប់សិបនាក់ផ្សេងទៀត ត្រុវបានជម្លៀសចេញពីអគារប្រៃសណីយ៍ ដោយសារតែកញ្ចប់អីវ៉ាន់មួយជះក្លិនសាហាវខ្លាំងពេក ធ្វើឱ្យគ្រប់គ្នាមានការភ័យខ្លាច។

ភ្លាមៗនោះ ក៏មានក្រុមប៉ូលីស អ្នកពន្លត់អគ្គីភ័យ និងសេវាសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅការិយាល័យប្រៃសណីយ៍មួយក្នុងទីប្រជុំជនបាវ៉ារៀន នៃទីក្រុង ដឹបាវារៀន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបុគ្គលិកបានកត់សម្គាល់ក្លិនចម្លែកដែលចេញពីកញ្ចប់អីវ៉ាន់មួយ។

ការផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីថ្លែងការណ៍ពីនាយកដ្ឋានប៉ូលីស Schweinfurt បានឱ្យដឹងថា“ ដោយសារតែមានការសង្ស័យ ក៏ដូចជាមិនស្គាល់ពីក្លិនចម្លែកនោះ ទើបធ្វើឱ្យបុគ្គលិកព្រួយបារម្ភ ខ្លាចថាវានឹងអាចបង្កគ្រោះថ្នាក់” ។

មនុស្សនៅក្នុងអគារទាំងមូលត្រូវបានជម្លៀសចេញដោយមានបុគ្គលិកប្រហែល ៦០ នាក់ ត្រូវបង្ខំចិត្តចាកចេញមុនពេលធ្វើការត្រួតពិនិត្យលើកញ្ចប់អីវ៉ាន់ ដែលគួរឱ្យសង្ស័យនេះ។

ការផ្សាយពាណិជ្ជកម្ម

/

លុះដល់ពេលបានត្រួតពិនិត្យរួចទើបដឹងថា កញ្ចប់នោះ គឺជាផ្លែទុរេន ៤ផ្លែ ដែលលោកតាជនជាតិថៃ អាយុ ៥០ ឆ្នាំម្នាក់ បានផ្ញើវាទៅឱ្យមិត្តរបស់គាត់នៅឯណឺរប៊ែក ប្រទេសអាឡឺម៉ង់។

ការផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ដ្បិតអីផ្លែទុរេន ជាផ្លែឈើដ៏ពេញនិយមសម្រាប់ជនជាតិអាស៊ីយើងមែន តែជាក់ស្ដែង វាត្រូវបានមនុស្សជាច្រើនខ្ពើមរអើម ដោយសារតែក្លិនរបស់វា ជាក្លិនដ៏ខ្លាំង។ ម្យ៉ាងទៀតផ្លែឈើមុខនេះ ត្រូវបានគេហាមឃាត់ ដូចជាប្រទេសសិង្ហបុរី ហាមមិនឱ្យយកផ្លែទុរេនដាក់ក្នុងរថភ្លើងក្រោមដី និងតាមសណ្ឋានគារនានានោះឡើយ ព្រោះគេចាត់ទុកផ្លែឈើនេះ ដូចជាផ្លែឈើរលួយ ឬក្លិនដូចស្រោមជើងមិនទាន់បោកគក់អ៊ីចឹង។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលគ្រប់គ្នាមានការភ័យខ្លាច និងឆោឡោដោយសារតែផ្លែទុរេននេះ។ តួយ៉ាងដូចជា កាលពីឆ្នាំមុន បុគ្គលិកបណ្ណាល័យនៃសាកលវិទ្យាល័យ Canberra ត្រូវបានបង្ខំឱ្យជម្លៀសចេញពីអាគារដោយសារតែក្លិនផ្លែទុរេន ស្មានតែជាការធ្លាយឧស្ម័ន។ ហើយនៅក្នុងខែវិច្ឆិកា កាលពីឆ្នាំ ២០១៨ យយន្តហោះឥណ្ឌូណេស៊ីមួយគ្រឿង ត្រូវបង្ខំចុះចតជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកដំណើរត្អូញត្អែរអំពីក្លិនផ្លែឈើនៅបន្ទប់ដាក់ក្នុងកាប៊ីន នោះគឺ ក្លិនផ្លែទុរេននេះឯង៕

ការផ្សាយពាណិជ្ជកម្ម

3a695144ec5d8fe648c20a4f284855d9 (1)

5421de4c4623e39d1a90f659f0806cd6

ការផ្សាយពាណិជ្ជកម្ម
180809105853 Year Of The Durian Hybrid Durian Kuala Kangsar Agritourism Park Exlarge 169
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ CNN

ការផ្សាយពាណិជ្ជកម្ម