
ចង់ដឹងមនុស្សស្រីស្រលាញ់អ្នកមែន ឬលេងសើច មើលតែពីរកន្លែងនេះនឹងដឹងចម្លើយជាមិនខាន
នៅក្នុងរឿងស្នេហា មនុស្សគ្រប់គ្នាតែងសង្ឃឹមថាខ្លួនអាចជួបមនុស្សមានចិត្តស្មោះចំពោះខ្លួន ព្រោះនៅក្នុងដំណាក់កាលនេះយើងត្រូវលះបង់មិនថាជាពេលវេលា ឬប្រាក់កាក់នោះទេ ចុះបើយើងមានចិត្តស្មោះចំពោះគេហើយ តែគេបែរជាគេមានចិត្តមិនច្បាស់លាស់នឹងយើង តើមានសុភមង្គលយ៉ាងម៉េចទៅ? និយាយចំពោះមនុស្សប្រុសវិញ ឱ្យតែគេស្រលាញ់អ្នកណាហើយ គេសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីនារីម្នាក់នោះ ទោះជាលទ្ធផលចុងក្រោយមិនដូចបំណងក៏ដោយ ក៏គ្មានអ្វីធំដុំសម្រាប់គេដែរ។ តែអ្វីដែលពួកគេខ្លាចបំផុតនោះ គឺខ្លួនគេខិតខំយកចិត្តស្មោះប្រគល់ឱ្យនាង តែនៅក្នុងចិត្តរបស់នាងសូម្បីតែស្រមោលគេក៏គ្មាន នេះទើបជារឿងដែលគួរឱ្យឈឺចាប់បំផុត។ ដូច្នេះចង់ដឹងថាមនុស្សស្រីមានចិត្តគំនិតអ្វីទៅលើអ្នកនោះ តាមពិតមធ្យោបាយមានច្រើន ជាទូទៅ គ្រាន់តែមើលទៅកន្លែងទាំងពីរនេះ អ្នកនឹងដឹងចម្លើយជាមិនខាន។ ១. នាងសុខចិត្តចាយប្រាក់របស់អ្នក ក៏សុខចិត្តជួយសន្សំសំចៃប្រាក់ដើម្បីអ្នកដែរ នៅក្នុងដំណើរផ្លូវស្នេហាមួយនេះ អ្នកទាំងពីរសុទ្ធតែមិនអាចគេចផុតពី “ប្រាក់” មួយនេះទេ។ នៅលើខ្លួនមនុស្សស្រី បើអ្នកសូម្បីតែប្រាក់មួយកាក់មួយសេនមិនដាច់ចិត្តចំណាយដើម្បីនាងនោះ បានន័យថានាងមិនមែនជាមនុស្សស្រីដែលអ្នកស្រលាញ់នោះឡើយ។ ដូចគ្នានេះដែរ…




















