
សម្រស់មិនធំជាងរបស់ ៣ នេះទេ បើស្រីៗណាមាន ប្រៀបដូចមេដែកឆក់យកបេះដូងបុរសគ្រប់រូប
មនុស្សស្រីដែលស្រស់ស្អាតពិតប្រាកដ សម្រាប់បុរសភាគច្រើនពុំបានសម្លឹងទៅសម្រស់របស់នាងពេកនោះទេ ដោយវាត្រឹមជារបស់លម្អខាងក្រៅ ដែលល្អគន់មើលឃើញស្អាតតែមួយរយៈពេលខ្លី ប៉ុន្តែបើស្រីៗ មានរបស់ទាំង ៣ ដូចបង្ហាញខាងក្រោម នោះប្រៀបដូចជាមេដែក អាចឆក់យកបេះដូងបុរសគ្រប់រូបរយៈពេលយូរ៖ ៣) ស្រីដែលមិនគម្រិះស្នាមញញឹម ស្រ្តីម្នាក់ដែលតែងតែញញឹមជាប់ជានិច្ច នោះបង្ហាញថា នាងជាមនុស្សដែលមើលឃើញពិភពលោកពោរពេញដោយភាពរីករាយ និងភាពវិជ្ជមាន។ បុរសភាគច្រើនចង់បាននារីបែបនេះ ដែលមានសុទិដ្ឋិនិយមក្នុងខ្លួន ចូលចិត្តញញឹមច្រើន សើចច្រើន គិតល្អៗច្រើន ស្តាប់ដំបូន្មានល្អៗពីមនុស្សជុំវិញខ្លួន មិនចេះក្រអឺតក្រទមគិតថាមានតែឯងឡើយ។ ២) មនុស្សស្រីដែលពោរពេញដោយថាមពល នាងមិនមែនជាមនុស្សស្រីដែលទន់ខ្សោយពេកនោះទេ តែងតែបង្ហាញភាពរឹងមាំ និងថាមពលចេញពីខ្លួនជានិច្ច។ ការរស់នៅដោយមិនចូលចិ្តតពឹងផ្អែកលើបុរសតែម្ខាងនេះហើយ ជាភាពទាក់ទាញដ៏ល្អឥតខ្ចោះរបស់នារី។ ស្រ្តីម្នាក់ដែលមានទម្លាប់គិតឃើញថា នាងមិនរស់នៅដោយចាំបាច់តែពឹងផ្អែកលើស្វាមី…




















