
ខឹង និងស្អប់ ជាសញ្ញាបញ្ជាក់ថា រឿងរវាងយើង ជិតដល់ពេលត្រូវបញ្ចប់ហើយ
កន្លងមកនេះ ខ្ញុំប្រហែលជាល្ងង់ខ្លាំងណាស់ហើយ ដែលតែងតែទ្រាំគ្រប់សព្វបែបយ៉ាង ព្រោះតែពាក្យពីរម៉ាត់គឺ ស្រឡាញ់។ សេចក្ដីស្រឡាញ់ដ៏លើសលប់ ដែលខ្ញុំមានចំពោះអ្នក វាបានធ្វើឱ្យខ្ញុំក្លាយជាមនុស្សល្ងង់ដោយមិនដឹងខ្លួន គឺល្ងង់ដែលនៅតែស្រឡាញ់អ្នក ទាំងដែលដឹងថា ការស្រឡាញ់មួយនេះ វាមិនដែលទទួលបានតម្លៃ និងការតបស្នងពីអ្នកមកវិញសោះ។ រយៈពេលជាយូរមកនេះ គឺមានខ្ញុំតែងតែគិតតែម្នាក់ឯងប៉ុណ្ណោះ លះបង់ដើម្បីអ្ននក៏តែម្ខាងដែរ ចេះតែខ្លាចធ្វើឱ្យអ្នកអន់ចិត្ត ចេះតែគិតបារម្ភ ខ្វាយខ្វល់ពីអ្នកតែម្នាក់ឯង អ្វីដែលសំខាន់ គឺខ្ញុំឆ្កួតតែឯង ដែលតែងតែខ្លាចបាត់បង់អ្នក ទាំងដែលការពិតទៅ អ្នកមិនដែលគិត និងចង់ថែរក្សាខ្ញុំសូម្បីតែបន្តិច។ មែនហើយ ការស្រឡាញ់តែម្ខាង មិនអាចទ្រាំបានយូរទេ! ការលះបង់តែម្ខាង ក៏មិនដែលទទួលបានតម្លៃត្រឡប់មកវិញដែរ។ ដូចជាខ្ញុំកន្លងមកនេះ ចំពោះអ្នក…




















