ស្នេហាយុវវ័យ

ជឿឬមិនជឿ? រើសយកសំបុត្រមួយដើម្បីទទួលបានការបង្ហាញផ្លូវនៅក្នុងជីវិតស្នេហារបស់អ្នក
តេស្តIQ

ជឿឬមិនជឿ? រើសយកសំបុត្រមួយដើម្បីទទួលបានការបង្ហាញផ្លូវនៅក្នុងជីវិតស្នេហារបស់អ្នក

ស្នេហាតែងតែមានភាពល្អក់កករនិងមិនស្រស់បំព្រងរហូតនោះទេ។ ជួនកាលដៃគូអ្នករបស់និងខ្លួនអ្នកផ្ទាល់អាចនឹងខ្វែងគំនិតគ្នាទៅលើរឿងអ្វីមួយដែលនាំឲ្យកើតមានភាពមិនចុះសម្រុង។ ដើម្បីបង្កើនចំណងស្នេហារបស់អ្នកឲ្យមានភាពស្អិតរមួតឡើងវិញ ចូរអ្នករើសយកសំបុត្រមួយដើម្បីទទួលបានការបង្ហាញផ្លូវនៅក្នុងជីវិតស្នេហារបស់អ្នក៖ សំបុត្រទី១ ប្រសិនបើអ្នករើសយកសំបុត្រទី១ គេបានណែនាំឲ្យអ្នកមានភាពអត់ធ្មត់ជាងនេះ។ អ្នកត្រូវធ្វើចិត្តឲ្យធ្ងន់និងកាត់បន្ថយភាពឆេវឆាវ ឆោឡោមួយគ្រាដែលអាចបំផ្លាញដល់សុភមង្គលរបស់ខ្លួនអ្នកផ្ទាល់។ ចូរធ្វើការគិតពិចារណាឲ្យបានម៉ត់ចត់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ សំបុត្រទី២ ប្រសិនបើអ្នករើសយកសំបុត្រទី២ គេបានណែនាំអ្នកកុំឲ្យចិត្តទន់ពេក។ ទោះបីជាគ្មានកំហុស ក៏អ្នកព្រមទទូលកំហុស ធ្វើដូចនេះគឺមិនល្អទេ។ អ្នកបានដាក់បន្ទុកទៅលើខ្លួនឯងពេក ប្រសិនបើនៅតែបន្ត អ្នកនឹងធ្វើបាបខ្លួនឯងកាន់តែខ្លាំង។ សំបុត្រទី៣ ប្រសិនបើអ្នករើសយកសំបុត្រទី៣ គេបានណែនាំឲ្យអ្នកមានភាពក្លាហានក្នុងការសម្រេចចិត្ត។ រាល់បញ្ហាឬជម្លោះដែលកើតមានឡើងទៅលើអ្នក ភាគច្រើនគឺដោយសារអ្នកស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឲ្យបានជាក់លាក់។ ចូរអ្នកបង្កើនភាពក្លាហានឡើងនិងមានទំនុកចិត្តទៅលើខ្លួនឯងក្នុងការធ្វើអ្វីមួយ៕

មនុស្សប្រុសលួងលោមអ្នកនៅក្នុងពេលទាំង ៣ នេះ  អាចបញ្ជាក់ថាអ្នកគ្មានតំណែងនៅក្នុងចិត្តគេឡើយ
សង្គម

មនុស្សប្រុសលួងលោមអ្នកនៅក្នុងពេលទាំង ៣ នេះ អាចបញ្ជាក់ថាអ្នកគ្មានតំណែងនៅក្នុងចិត្តគេឡើយ

មានពាក្យមួយឃ្លាបានពោលថា “មនុស្សយើងអាចកើតមានជំងឺគ្រប់ប្រភេទ តែអាចរកថ្នាំព្យាបាលបាន មានតែជំងឺស្នេហាមួយគត់ គឺពិបាកព្យាបាលខ្លាំងជាទីបំផុត។” ចរិតមនុស្ស គឺជារបស់ដែលស្មុគស្មាញ និងងាយប្រែប្រួលបំផុត នៅក្នុងរឿងស្នេហាក៏បែបនេះដែរ។ មុន និងក្រោយស្រលាញ់គ្នា មនុស្សស្រីសុទ្ធតែមានចរិតពីរផ្សេងគ្នា មុនពេលរាប់អានគ្នា គឺប្រុងប្រយ័ត្នណាស់ ព្រងើយកន្តើយមិនសូវជាខ្វល់ខ្វាយ តែក្រោយពីច្បាស់លាស់ទំនាក់ទំនង និងស្រលាញ់កាន់តែខ្លាំងហើយនោះ បែរជាខ្លួនឯងពិបាកដកចិត្តទៅវិញ។ គ្រប់មនុស្សស្រីសុទ្ធតែសង្ឃឹមថា មនុស្សប្រុសអាចលួងលោមខ្លួន តាមចិត្តខ្លួន តែមានមនុស្សខ្លះលួងលោមអ្នកដើម្បីតែឱ្យអ្នកស្ងប់ចិត្ត មានអ្នកខ្លះទៀតលួងលោមអ្នក បែរជាគ្រាន់តែនិយាយឱ្យរួចពីមាត់។ យ៉ាងណាមិញ មនុស្សស្រីត្រូវចាំថា មនុស្សប្រុសដែលចូលចិត្តលួងលោមអ្នកនៅក្នុងពេលទាំង ៣ នេះ អាចបញ្ជាក់បានច្បាស់ណាស់ថា អ្នកតំណែងនៅក្នុងចិត្តរបស់គេទេ។ ១.…

លុយ និងស្នេហា មួយណាសំខាន់ជាង?
សង្គម

លុយ និងស្នេហា មួយណាសំខាន់ជាង?

មនុស្សមួយចំនួនតែងតែនិយាយថា លុយ មិនអាចទិញសុភមង្គលបានទេ ដូច្នេះហើយ ហេតុអ្វី ត្រូវទៅរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់ ដើម្បីតែទ្រព្យសម្បត្តិនោះ? ប៉ុន្តែអ្នកមានគិតខ្លះទេថា មានមនុស្សជាច្រើនរៀបការ មានគ្រួសារហើយ តែហេតុអ្វីក៏ជីវិតគូគ្មានក្ដីសុខ សុភមង្គល អាចឈានដល់ការបែកបាក់គ្នា ព្រោះតែជីវភាព ព្រោះតែគ្មានលុយកាក់ ទ្រព្យសម្បត្តិ។ ដូច្នេះហើយ យើងអាចនិយាយបានថា “ស្នេហាក៏សំខាន់ លុយក៏សំខាន់” ទាំងពីរយ៉ាងនេះ គឺត្រូវតែដើរទន្ទឹមគ្នា បើគ្មានលុយ ក៏គ្មានអ្នកណាស្រឡាញ់អ្នកដែរ ទោះគេព្រម តែយើងក៏មិនព្រម ព្រោះយើងគ្មានអ្វី ដែលអាចផ្ដល់សេចក្ដីសុខ ស្រណុកស្រួលដល់ដៃគូ។ តែបើមានលុយ បែរជាគ្មានស្នេហា ជីវិតនេះ…

ស្នេហារកាំរកូសដោយសារអ្វី? រើសយកគ្រាប់ពេជ្រមួយក្នុងចំណោមគ្រាប់ពេជ្យទាំង៤ដើម្បីដឹងពីមូលហេតុពិតប្រាកដ
តេស្តIQ

ស្នេហារកាំរកូសដោយសារអ្វី? រើសយកគ្រាប់ពេជ្រមួយក្នុងចំណោមគ្រាប់ពេជ្យទាំង៤ដើម្បីដឹងពីមូលហេតុពិតប្រាកដ

នៅក្នុងសេចក្តីស្នេហាមួយតែងមានភាពសប្បាយរីករាយនិងទុក្ខសោកដើរទន្ទឹមគ្នា មិនអាចមានមួយអត់មួយនោះទេ។ យ៉ាងណាមិញ តើអ្នកមានដែលឆ្ងល់ទេថាមូលហេតុអ្វីខ្លះដែលនាំឲ្យអ្នកនិងដៃគូមិនអាចចុះសម្រុងគ្នាបាន? ចូររើសយកគ្រាប់ពេជ្រមួយក្នុងចំណោមគ្រាប់ពេជ្រទាំង៤ដើម្បីដឹងពីមូលហេតុពិតប្រាកដ។ ១. គ្រាប់ពេជ្រពណ៍ទឹកប្រាក់ ដើម្បីសុភមង្គលនៅក្នុងសេចក្តីស្នេហារបស់អ្នក អ្នកត្រូវប្រកាន់នូវគំនិតចាស់ទុំជាងនេះ។ អ្នកត្រូវយល់ថា នៅក្នុងទំនាក់ទំនងស្នេហាមួយ ភាគីទាំងសងខាងតែងមានគោលបំណងរៀងខ្លួននិងមានទំនួលខុសត្រូវទៅលើសេចក្តីសុខរៀងខ្លួន។ ដូចនេះ ដៃគូរបស់អ្នកបានធ្វើឲ្យជីវិតអ្នកស្រស់បំព្រងជាងមុនប៉ុន្តែមិនមែនបានន័យថាអ្នកត្រូវរំពឹងទៅលើដៃគូទាំងស្រុងដើម្បីសេចក្តីសុខខ្លួនឯងនោះទេ។ ២. គ្រាប់ពេជ្រពណ៍ខៀវ ស្នេហារបស់អ្នកមានភាពសោះកក្រោះដោយសារតែកង្វះនូវភាពស្អិតរមួតនិងការយល់ចិត្តគ្នា។ អ្នកគួរចំណាយពេលវេលានៅជាមួយគ្នាឲ្យបានច្រើនដើម្បីស្គាល់គ្នាឲ្យកាន់តែច្បាស់និងបង្កើននូវទំនុកចិត្តទ្វេដង។ ៣. គ្រាប់ពេជ្រពណ៍បៃតង អ្នកត្រូវជម្នះទៅលើភាពប្រច័ណ្ឌឲ្យបានប្រសិនបើអ្នកចង់ស្វែងរកសេចក្តីសុខសម្រាប់ខ្លួនឯងនិងដៃគូ។ ប្រសិនបើអ្នកមិនអាចទុកចិត្តទៅលើដៃគូរបស់អ្នកបាន អ្នកនឹងមិនអាចបន្តសេចក្តីស្នេហានេះបានយួរអង្វែងនោះទេ។ ៤. គ្រាប់ពេជ្រពណ៍ផ្កាឈូក ដោយសារតែរឿងអតីតកាលរបស់អ្នកបានដិតដាមជាប់ធ្វើឲ្យអ្នកបាត់បង់នូវទំនុកចិត្តទៅលើមនុស្សជុំវិញខ្លួន។ ប៉ុន្តែអ្នកត្រូវលះបង់នូវអតីតកាលជូរចត់ទាំងអស់នោះប្រសិនបើអ្នកចង់បង្កាត់ភ្លើងស្នេហាជាមួយអ្នកថ្មី៕ ប្រភព៖ បរទេស

កុំប្រើវិធីទាំង ៧ នេះ ទៅបង្ហាញពីក្តីស្រលាញរបស់អ្នកឱ្យសោះ
សង្គម

កុំប្រើវិធីទាំង ៧ នេះ ទៅបង្ហាញពីក្តីស្រលាញរបស់អ្នកឱ្យសោះ

ខ្ញុំពិតជាស្ញប់ស្ញែងមនុស្សស្រីមួយចំនួនដែលស្រលាញ់គេឥតទាមទារលក្ខខ័ណ្ឌណាស់ ពីព្រោះការទុកចិត្តគេខ្លាំងពេក ងាយនឹងឱ្យយើងរងរបួសមិនដឹងខ្លួន តែតាមពិតទៅគួរអាណិតមនុស្សស្រីដែលរង់ចាំពាក្យសន្យាទាំងនេះទៅវិញទេ ជួនកាលពួកនាងស្រលាញ់ចំមនុស្សដែលមិនគួរស្រលាញ់ បានធ្វើឱ្យខ្លួនឯងស្ទើរឆ្កួតស្ទើរជា ចុងក្រោយគ្មានសល់អ្វីសោះ។ ១. យកពាក្យសន្យាគេចាត់ទុកជាការពិត មនុស្សស្រីនៅក្នុងរឿងស្នេហា គឺដូចនៅក្នុងបន្ទប់បិទជិតងងឹតសូន្យអ៊ីចឹង។ ពិតជាស្ញប់ស្ញែងមនុស្សស្រីដែលស្រលាញ់គេឥតលក្ខខ័ណ្ឌខ្លាំងណាស់ ជួនកាលមកពីនាងទុកចិត្តគេខ្លាំង ស្រលាញ់គេខ្លាំង តែខ្ញុំក៏អាណិតមនុស្សស្រីដែលចាត់ទុកពាក្យសន្យាជាពិតដែរ ពួកនាងស្រលាញ់ចំមនុស្សដែលមិនគួរស្រលាញ់ ធ្វើឱ្យខ្លួនឯងរស់ស្ទើរឆ្កួតស្ទើរជា ដល់ពេលចុងក្រោយអ្វីៗក៏គ្មាន ហើយនៅតែអង្គុយស្រមៃដល់ពាក្យសន្យារបស់មនុស្សប្រុសថាអាចសម្រេចជាការពិតបាន។ ទោះចាំដល់ក្តីស្រម៉ៃនោះក្លាយជាទៅផ្សែងអ័ព្ទក៏ដោយក៏នៅតែចាំ ពិតជាល្ងង់ណាស់ នេះមិនមែនជាការពិតទេ។ ទំនុកចិត្តក៏ត្រូវផ្តល់ឱ្យមនុស្សដែលមានតម្លៃដែរ តើត្រូវទេ? ២.  ប្រើការស្លាប់ទៅរក្សាស្នេហាមួយនោះ តាំងពីបុរាណមកមនុស្សស្រីតែងប្រើវិធីសាស្រ្តទាំង៣នេះ ៖ ១.យំ ២.បង្កររឿង ៣. សម្លាប់ខ្លួន។…

ដាច់ខាត! កុំកុហកមនុស្សស្រី ដែលស្រលាញ់អ្នកឱ្យសោះ
សង្គម

ដាច់ខាត! កុំកុហកមនុស្សស្រី ដែលស្រលាញ់អ្នកឱ្យសោះ

អារម្មណ៍របស់មនុស្សស្រី គឺឆុតណាស់ នាងមិននិយាយ មិនបញ្ចាក់ថានាងមិនដឹងឡើយ ហើយកុំយល់ថាខ្លួនអ្នកជាមនុស្សឆ្លាតឱ្យសោះ មានពេលខ្លះអាចចំណេះជិះករឯងក៏ថាបាន។ កុំយកភាពចេះដឹង និងភាពអត់ឱនរបស់នាង មកធ្វើជាលេសសម្រាប់ឱ្យអ្នកបណ្តោយខ្លួនតាមចិត្តឱ្យសោះ នាងមិនបកអាក្រាតពាក្យកុហករបស់អ្នក គឺនាងកំពុងផ្ដល់ឱកាសដល់អ្នក។ មនុស្សស្រីសុទ្ធតែឆាប់ខឹង ហួងហែងច្រើន គ្មានមនុស្សស្រីណាចិត្តទូលាយឱ្យមនុស្សខ្លួនស្រលាញ់ទៅសិ្នទ្ធស្នាលជាមួយស្រីដទៃឡើយ បើនាងមិនប្រកាន់ចំពោះក្តីស្រលាញ់ដែលអ្នកបានចែករំលែកទៅស្រីផ្សេងនោះ គឺមានហេតុផលពីរ ទី១ នាងលែងស្រលាញ់អ្នកហើយ ទី២ នាងស្រលាញ់អ្នកខ្លាំងពេក។ ដ្បិតតែខាងក្រៅមើលទៅចិត្តទូលាយណាស់ តែក្នុងចិត្តនាងឈឺចាប់ឥតឧបមា គ្មានមនុស្សស្រីណាដែលគ្មានចរិកផ្ទាល់ខ្លួនឡើយ។ អ្នកល្អចំពោះនាងប៉ុន្មានភាគ នោះនាងនឹងកាន់តែល្អចំពោះអ្នកទ្វេដង បើនាងច្បាស់លាស់នឹងអ្នកហើយ នាងនឹងយកចិត្តស្មោះប្រគល់ជូនអ្នកតែម្នាក់គត់។ កុំយកចិត្តស្មោះរបស់នាងចាត់ទុកដូចជាជ័យជម្នះរបស់អ្នកឱ្យសោះ ពីព្រោះដោយបែបនេះហើយ មនុស្សស្រីអាចប្រមូលយកចិត្តស្មោះរបស់នាងមកវិញបានគ្រប់ពេលវេលា ពេលនោះនាងនឹងយល់ហើយថា អ្វីដែលជាការលះបង់ដែលមានតម្លៃ…

5 អាការៈលួចស្រលាញ់របស់បុរសមាត់រឹងខ្លាចបាក់មុខ ដែលបង្ហាញថាគេកំពុងលង់នឹងអ្នកហើយ
គ្រួសារ

5 អាការៈលួចស្រលាញ់របស់បុរសមាត់រឹងខ្លាចបាក់មុខ ដែលបង្ហាញថាគេកំពុងលង់នឹងអ្នកហើយ

មិនមានតែស្ត្រីទេដែលស្មុគស្មាញនិងពិបាកយល់ រោគសញ្ញាមួយចំនួនរបស់បុរសៗក៏ធ្វើឲ្យមនុស្សស្រីពិបាកយល់ផងដែរ ព្រោះ​ដំបូង​គាត់​ធ្វើ​ដូច​គាត់​ចូល​ចិត្ត​យើង ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គាត់​ធ្វើ​បែប​នេះ​ទៅ​វិញ? ចូលចិត្តរៀបចិត្តសាស្ត្រធ្វើដូចមិនខ្វល់ពីយើង តែកុំគិតច្រើននាំឲ្យឈឺក្បាលដោយសារតែយើងបានរកឃើញចម្លើយរួចហើយសម្រាប់ហេតុផលសាមញ្ញៗ មានរឿងមួយចំនួនដែលបុរសមាត់រឹង ប្រហែល​ជា​គាត់​លួច​ចូល​ចិត្ត​តែ​មិន​ហ៊ាន​សារភាព មានសញ្ញាចម្លែកៗចេញមកឱ្យយើងមើល សញ្ញា​ដែល​ជា​ញឹក​ញាប់​មិន​ចាក​ចេញ​៥​យ៉ាង​ខាង​ក្រោម៖ 1. គេចង់ឱ្យអ្នកគិតថាគេមាននារីជាច្រើននៅក្នុងជីវិត បុរសខ្លះចាប់ផ្តើមចូលចិត្តនរណាម្នាក់ ជារឿយៗពួកគេមិនចង់មើលទៅក្លាយជារបស់ស្លាប់នៅក្នុងភ្នែករបស់ស្ត្រីដែលពួកគេកំពុងចាប់អារម្មណ៍នោះទេ ដូច្នេះហើយគេតែងតែបង្ហាញថាគេមានស្រីៗជាច្រើននាក់ទៀតដើម្បីនិយាយជាមួយ ឬអាចមានស្រីៗជាច្រើនទៀតដែលកំពុងទាក់ទង ដែលគេនឹងបង្ហាញឲ្យអ្នកយល់បែបនេះថា គេនៅតែមិនចង់ប្រាកដប្រជាជាមួយនរណាម្នាក់ទេ នៅមិនទាន់រកឃើញអ្នកយល់ចិត្តឡើយ ម្ល៉ោះហើយបើអ្នកចូលចិត្តគេដែរអ្នកគ្រាន់តែនៅស្ងៀមសិនទៅ ព្រោះទង្វើទាំងនេះគ្រាន់តែជាទម្រង់បែបបុរសៗ ចំណែក​ខាងយើង​គ្រាន់តែអង្គុយ​មើល​សិន ប៉ុន្តែប្រសិនបើអ្នកគិតថាមិនអូខេទេប្រាប់គេត្រង់ៗទៅ ។ 2. គេចង់ឱ្យអ្នកគិតថាគេមានមន្តស្នេហ៍ ជួនកាលបុរសខ្លះក៏មានការបញ្ចេញអាកប្បកិរិយាភ្លាវៗដែរ ថ្ងៃមុនល្អជាមួយយើងថ្ងៃនេះចេញមកសោះអង្គើយ តែអ្នកត្រូវដឹងថាគេធ្វើនេះគ្រាន់តែមិនចង់អោយអ្នកគិតថាគេគួរឲ្យជ្រេញវានឹងមើលទៅមិនទាក់ទាញ ព្រោះអ្វីដែលងាយស្មានបានវានឹងមើលទៅមិនទាក់ទាញ ដូច្នេះប្រសិនបើអ្នកនៅតែចង់បន្តទំនាក់ទំនង គួរទុក​ឲ្យ​បុរសម្នាក់​នោះ​សម្តែងតាមតែគេទៅ…

សញ្ញាទាំង៥ ដែលបង្ហាញថា អ្នកកំពុងស្ថិតក្នុងទំនាក់ទំនងដែលមិនច្បាស់លាស់ ឬក្លែងក្លាយ
សង្គម

សញ្ញាទាំង៥ ដែលបង្ហាញថា អ្នកកំពុងស្ថិតក្នុងទំនាក់ទំនងដែលមិនច្បាស់លាស់ ឬក្លែងក្លាយ

ស្នេហាតែងតែត្រូវការមនោសញ្ចេតនាពិតប្រាកដ ហើយមិនកុហកគ្នាទៅវិញទៅមកក្នុងរយៈពេលយូរ។ ការជាប់នឹងស្នេហាក្លែងក្លាយ គ្រាន់តែធ្វើឱ្យអ្នកបាត់បង់ពេលវេលា ការខំប្រឹងប្រែង និងការស្រឡាញ់ដែលនៅទីបំផុតមិនទទួលបានអ្វីទាំងអស់។ ដំបូងអ្នកនៅតែមានអារម្មណ៍សប្បាយចិត្តនឹងស្នេហានោះ ប៉ុន្តែបន្តិចម្តង ៗ អ្នកដឹងថាអ្នកនៅជាប់នឹងស្នេហាដែលមិនមែនជាការពិត ឬអ្នកតែងតែកុហកខ្លួនឯងតែប៉ុណ្ណោះ។ ប្រសិនបើអ្នកមានប៉ុន្មានចំណុច ក្នុងចំណោមចំណុចដែលបានរាយខាងក្រោមនោះអ្នកគួរតែរកផ្លូវចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជំនួសឱ្យការរក្សាទំនាក់ទំនងដែលមិនធ្វើឱ្យអ្នកសប្បាយចិត្ត ឬទំនាក់ទំនងដែលមិនច្បាស់លាស់ នាំឱ្យខាតពេលវេលាកាន់តែយូរ។ ១. គេមិនដែលយល់ពីចិត្តគំនិតរបស់អ្នក ពេលខ្លះអ្វីដែលអ្នកត្រូវការ គឺរូបរាងដែលអាចចែករំលែកអ្វីៗគ្រប់យ៉ាងពីមនុស្សម្នាក់នោះ ដូចជាមិនចាំបាច់និយាយអ្វីច្រើន​ ក៏គេនឹងយល់គ្រប់យ៉ាងដែលអ្នកកំពុងគិត។ ជាការពិត មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសមត្ថភាពធ្វើរឿងនេះបានទេ លើកលែងតែអ្នកដែលស្រឡាញ់គ្នាពិតប្រាកដ។ ប្រសិនបើដៃគូរបស់អ្នកមិនអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកតាមវិធីនេះ គាត់ប្រហែលជាមិនបានស្រឡាញ់អ្នកឡើយ។ ២. មិនមានប្រតិកម្មគីមីរវាងអ្នកទាំងពីរទេ យើងត្រូវយល់ថាទំនាក់ទំនងធម្មតានឹងបង្កើតកត្តាគីមីដូចជា មានអារម្មណ៍ថា“ ឆក់ចរន្តអគ្គិសនី”…

នៅក្នុងចិត្តមនុស្សប្រុស មនុស្សស្រីទាំង ៥ ប្រភេទនេះ មានតម្លៃសម្រាប់ពួកគេបំផុត!
សង្គម

នៅក្នុងចិត្តមនុស្សប្រុស មនុស្សស្រីទាំង ៥ ប្រភេទនេះ មានតម្លៃសម្រាប់ពួកគេបំផុត!

១. មនុស្សស្រីដែលចេះទុកដាក់ នៅក្នុងចិត្តមនុស្សប្រុស មនុស្សស្រីដែលចេះទុកដាក់ គឺមានតម្លៃបំផុតសម្រាប់គេ ព្រោះថានាងដឹងថាគួររៀបចំផ្ទះសម្បែងយ៉ាងដូចម្តេច ធ្វើយ៉ាងម៉េចឱ្យផ្ទះសម្បែងមានសណ្តាប់ធ្នាប់ ក៏ដឹងថាធ្វើយ៉ាងណាទើបអាចឱ្យមនុស្សប្រុសមិនសូវខ្វល់ខ្វាយចំពោះខ្លួនពេកដែរ ជាពិសេសទៅទៀតនោះ មិនត្រូវយករឿងរ៉ាវដែលមានក្នុងផ្ទះបង្កទៅជាបញ្ហាឡើយ ម្យ៉ាងទៀត មនុស្សស្រីប្រភេទនេះពូកែកត់បញ្ចី ពិចារណាគ្រប់ជ្រុងជ្រោយ ថែមទាំងពូកែសន្សំប្រាក់ទៀតផង ។ ២. មនុស្សស្រីដែលមិនទៅណាចោលគេ នៅក្នុងកែវភ្នែកមនុស្សប្រុស ប្រសិនបើមនុស្សស្រីម្នាក់អាចនៅពេលដែលពួកគេកំពុងតែបាត់បងស្មារតី ឬក៏បាត់បង់អ្វីៗក្នុងខ្លួនអស់រលីង នៅតែមិនទៅណាឆ្ងាយពីពួកគេនោះ គឺបញ្ជាក់ថាមនុស្សស្រីម្នាក់ មានតម្លៃសម្រាប់គេខ្លាំងណាស់។ អ្វីដែលនាងមើលឃើញនោះ មិនមែនជាទ្រព្យសម្បត្តិរបស់មនុស្សប្រុសឡើយ តែគឺជាចិត្តស្មោះរបស់មនុស្សប្រុសទៅវិញទេ ។ មនុស្សស្រីបែបនេះពិតជាមានតម្លៃឱ្យមនុស្សប្រុសលះបង់ចិត្តស្មោះដើម្បីពួកនាងជាទីបំផុត។ ៣. មនុស្សស្រីដែលមិនក្អេងក្អាងមិនអំនួត មនុស្សស្រីម្នាក់អាចធ្វើខ្លួនមិនក្រអើតក្រទមបាននោះ គឺបញ្ជាក់ថាមនុស្សស្រីម្នាក់នេះមានតម្លៃឱ្យមនុស្សប្រុសស្រលាញ់ពួកនាងណាស់…

៧ ចំណុចបង្ហាញច្បាស់ថាបុរសនោះគ្រាន់តែមកលោងអ្នក កំដរអារម្មណ៍ឯកាគេរយៈពេលខ្លី
សង្គម

៧ ចំណុចបង្ហាញច្បាស់ថាបុរសនោះគ្រាន់តែមកលោងអ្នក កំដរអារម្មណ៍ឯកាគេរយៈពេលខ្លី

ក្នុងន័យស្នេហាពិតជាពិបាកបែងចែក និងសម្គាល់ច្បាស់ណាស់ថាគេស្រលាញ់យើងពិត ឬគ្រាន់តែលេងសើច។ ប្រសិនយើងបែងចែកមិនត្រូវទេ ពេលខ្លះនាំឲ្យខ្លួនឯងធ្លាក់ក្នុងអន្លង់ស្នេហ៍គេខូចអារម្មណ៍ឥតអំពើ។ ក្នុងអត្ថបទនេះ Knongsrok សូមណែនាំឲ្យនារីៗដឹងចំណុចទាំង ៧ ដែលអ្នកអាចសម្គាល់បានថា បុរសនោះគេមកលេងសើចអារម្មណ៍អ្នក យកអ្នកមកកំដររយៈពេលខ្លី៖ ៧) គេទៅមកៗ គេប្រៀបដូចជាវិញ្ញាណដែលចង់មកបន្លាចមួយភ្លែតក៏មក ហើយចង់ទៅវិញក៏ទៅ ដោយគេមិនខ្វល់ពីអារម្មណ៍របស់អ្នកច្រើននោះទេ។ ៦) Reply យឺតៗ ហើយមិនចេះ Call មកវិញ ជាទម្លាប់របស់មនុស្សប្រុសដែលមិនបានគិតអ្នកថាជានារីដែលគេគោរព គេឲ្យតម្លៃ នោះគឺការ Reply ឆាត ឬសារ យូរៗម្តង ឬពេលណាចង់តបក៏តប។ បើពេលអ្នក…

មិនមែនជាសង្សារនឹងគ្នាទេ តែក៏មិនអាចឱ្យគេទៅមានអ្នកណាបានដែរ អ្នកណាធ្លាប់ឆ្លងកាត់អារម្មណ៍បែបហ្នឹង?
សង្គម

មិនមែនជាសង្សារនឹងគ្នាទេ តែក៏មិនអាចឱ្យគេទៅមានអ្នកណាបានដែរ អ្នកណាធ្លាប់ឆ្លងកាត់អារម្មណ៍បែបហ្នឹង?

ធ្លាប់ស្គាល់អារម្មណ៍បែបមិនត្រូវជាអីនឹងគ្នា​ តែមិនចង់ឱ្យគេទៅមានសង្សារអត់? ពេលខ្លះក៏មិនយល់ចិត្តខ្លួនឯងដែរ​ ស្រឡាញ់​គេ​ តែមិនចង់ធ្វេីជាសង្សារជាមួយគេ​ អាចថាជាទំនាក់ទំនងបែប លើសពីពាក្យថាមិត្ត តែមិនមែនជាសង្សារនឹងគ្នានោះឡើយ។​ មិនមែនជាសង្សារ​ តែទង្វេីយេីងក៏ដូចជាសង្សារ​ តែក៏មានឈ្មោះជាមិត្ត​ មិត្តជិតដិត​ ដឹងពីគ្នាសឹងគ្រប់រឿង​ យល់ចិត្តគ្នាស្ទេីរគ្រប់សព្វ​ ប្រាប់គ្នាគ្រប់អារម្មណ៍ និងបញ្ហា រាល់ថ្ងៃមានតែមិត្តម្នាក់នេះនៅក្បែរក៏គ្រប់គ្រាន់ហេីយ មិនត្រូវការសង្សារទៀតទេ។​ ការពិតទៅវាក៏មិនមែនជាស្នេហាតែម្ខាងអីដែរ​ វាជាស្នេហាដែលយេីងមានចិត្តឱ្យគ្នាទៅវិញទៅមក​ គេធ្លាប់សុំខ្ញុំធ្វេីជាសង្សារតែខ្ញុំបែរជាបដិសេធ​ ប៉ុន្តែខ្ញុំក៏ស្រឡាញ់គេ​ នេះក៏ប្រហែលជាខ្ញុំស្រឡាញ់គេពេក​ ទេីបខ្ញុំខ្លាចពាក្យថាសង្សារ​ ខ្លាចពាក្យថាបែកគ្នា​ បែបនេះហេីយក៏ល្អ​ ជាមិត្តនឹងគ្នា​មិនបាច់បែកគ្នា​ ជាមិត្តនឹងគ្នា មានខឹង​ មានអន់ចិត្ត​ តែក៏មិនបែកគ្នា​ មិនមានឈ្មោះថាជាសង្សារ​…

បើចង់បែក ក៏ប្រាប់មូលហេតុមក កុំចាកចេញទៅទាំងស្ងាត់ៗ ដឹងទេថា វាឈឺចាប់ប៉ុនណា
សង្គម

បើចង់បែក ក៏ប្រាប់មូលហេតុមក កុំចាកចេញទៅទាំងស្ងាត់ៗ ដឹងទេថា វាឈឺចាប់ប៉ុនណា

ជួនកាលទីបញ្ចប់នៃស្នេហាមិនបានបញ្ចប់ទៅដោយពាក្យថាលាទេ​ អារម្មណ៍បែកគ្នា​ ពេលវេលាដែលត្រូវបាត់បង់​ វាជាអារម្មណ៍ដែលឈឺចាប់​ ជាពេលដែលតានតឹងស្រាប់ទៅហេីយ​ ប៉ុន្តែវានឹងរឹតតែតានតឹងហេីយឈឺចាប់កាន់តែខ្លាំង នៅពេលដែលមនុស្សដែលយេីងស្រឡាញ់ចាកចេញទៅដោយមិនប្រាប់ឱ្យយេីងបានដឹងពីហេតុផល​ មិនបានប្រាប់ថាបែកគ្នា តែគេបែរជាដេីរចេញទៅស្ងាត់ៗដោយមិនលាមួយម៉ាត់​។ អារម្មណ៍មួយនេះ វាពិតជាពិបាកទទួលយកខ្លាំងណាស់​ យ៉ាងហោចណាស់ មុននឹងបែកគ្នាគេក៏គួរផ្តល់នូវហេតុផលមួយ​ ដេីម្បីឱ្យយេីងបានអស់ចិត្ត ដឹងថាគេចាកចេញទៅព្រោះអ្វី។​ កាន់តែអាក្រក់ជាងនេះទៅទៀត គឺការដែលបែកគ្នាទាំងដែលគេមិនទាន់បានប្រាប់យេីងថាបែក​ សុខៗគេក៏ព្រងេីយកន្តេីយ​ មិនទាក់ទងមក​ រួចក៏បាត់ទៅតែម្តង​ ចំណែកយេីងឯណេះវិញខំតែរង់ចាំ​ ចាំទាំងមិនដឹងថាការពិតគេបានបោះបង់យេីងចោលទៅហេីយ​។ ទម្រាំតែបានដឹង យេីងក៏ក្លាយជាមនុស្សល្ងីល្ងេីមិនដឹងខ្យល់អីឡេីងយូរ​ អារម្មណ៍បែកគ្នា​ដោយគ្មានហេតុផល​ គេទៅបាត់ដោយមិនលានេះ​ វាជាអារម្មណ៍ដែលឈឺចាប់ណាស់​ ហេីយក៏ត្រូវដេកគិតមិនអស់ចិត្តនឹងការចាកចេញរបស់គេ​ដែរ ដូច្នេះហេីយប្រសិនបេីចង់បែកគ្នាក៏ប្រាប់ថាបែក​ កុំប្រេីស្ទាយ​ព្រងើយកន្តើយ​ ហេីយយូរៗក៏ទៅបាត់បែបនេះ​ ជ្រុលជាបោះបង់ខ្ញុំហេីយ​…

តារានិករ ៤គូ ដែលជាគូស្នេហ៍ឥតខ្ចោះ ស្រលាញ់គ្នាខ្លាំងគ្មានថ្ងៃបែកគ្នា
ទស្សនៈ

តារានិករ ៤គូ ដែលជាគូស្នេហ៍ឥតខ្ចោះ ស្រលាញ់គ្នាខ្លាំងគ្មានថ្ងៃបែកគ្នា

យើងទាំងអស់គ្នាជឿជាក់ថាមនុស្សម្នាក់ៗសុទ្ធតែមានគូព្រេងដែលជាគូជីវិតពិត  អាចផ្តល់ឱ្យយើងនូវសេចក្តីស្រឡាញ់ដ៏យូរអង្វែង។  ហើយយោងទៅតាមតារានិកររនីមួយៗ គេជឿថាសុទ្ធតែមានដៃគូពិត ដែលជាគូព្រេងស្រលាញ់គ្នាគ្មានថ្ងៃព្រាត់។ តោះ មកដឹងថាតារានិករណាមួយជាដៃគូពិតនឹងគ្នា ៖    ១. Aries (21 មីនា – 19 មេសា) ជាមួយ Pisces (19 កុម្ភៈ – 20 មីនា) អ្នកខ្លះយល់ថា តារានិករនេះមានចរិតផ្ទុយគ្នា តែការពិតតារានិករនេះបែរជាក្លាយជាដៃគូល្អប្រសិនជាក្លាយជាគូស្នហេ៍នឹងគ្នា។ ។ ភាគីទាំងពីរនឹងបំពេញបន្ថែមផ្នែកខ្វះខាតរបស់គ្នាទៅវិញទៅមក។ នៅពេលដែល Aries ជាមនុស្សដែលមានមហិច្ឆតា មាន​បំណង​ចង់​ធ្វើ​ការ​អ្វីមួយធំដុំ…

Emojis ដែលអ្នកប្រើជាប្រចាំ អាចដឹងថាអ្នកជាមនុស្សបែបណាចំពោះរឿងស្នេហា
តេស្តIQ

Emojis ដែលអ្នកប្រើជាប្រចាំ អាចដឹងថាអ្នកជាមនុស្សបែបណាចំពោះរឿងស្នេហា

តើអ្នកចង់ដឹងទេថា តើពេលមានស្នេហាអ្នកនឹងជាមនុស្សបែបណាទេ? ពេល​យើង​មាន​ស្នេហា ជួនកាល​យើងមិនអាចដឹង​ច្បាស់​ពី​ខ្លួន​ឯងទេ ហើយមនុស្ស​ជុំវិញ​ខ្លួន​ខ្លះ​ គិតថា​យើង​ផ្លាស់​ប្តូរ​ដោយ​មិន​ដឹង​ខ្លួន។ ចិត្តវិទ្យាប្រៀបដូចជាកញ្ចក់សម្រាប់យើងស្គាល់ខ្លួនឯង ហើយវាអាចជួយឱ្យយើងស្វែងរកវិធីដើម្បីជួយយើងសម្របខ្លួនទៅនឹងស្ថានភាពទំនាក់ទំនងរបស់អ្នក ហើយអ្នកអាចស្គាល់ខ្លួនឯងកាន់តែច្បាស់ និងអាចជួយឱ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែប្រសើរទៀតផង។ តោះ មកលេងហ្គេមចិត្តសាស្រ្តមួយនេះ ដែលអាចទាយដឹងពីទំនោរស្នេហារបស់អ្នកពីការជ្រើសរើសយករូប emojis ដែលអ្នកពេញចិត្ត ឬអ្នកឧស្សាហ៍លេងលើ Facebook LINE និង Twitter ។ តើមកមើលថាតើ emojis ៤ខាងក្រោមអ្នកពេញចិត្តមួយណា ហើយប្រើប្រាស់ច្រើនជាងគេ ៖ A. ទឹកមុខអង្វរ B. មុខមានចិញ្ចៀនទេវតានៅលើក្បាល C. មុខយំ…

មនុស្សស្រីត្រូវយល់! ៧ ចំនុចនេះហើយ ដែលបុរសសំឡឹងមកកាន់នារី ដែលគាត់ប្រាថ្នាជាគូអនាគត
សេដ្ឋកិច្ច

មនុស្សស្រីត្រូវយល់! ៧ ចំនុចនេះហើយ ដែលបុរសសំឡឹងមកកាន់នារី ដែលគាត់ប្រាថ្នាជាគូអនាគត

គូស្នេហ៍នីមួយៗតែងតែចង់ដឹងចង់ឃើញថាអ្វីដែលដៃគូម្ខាងទៀតចាប់អារម្មណ៍ចំពោះពួកគេគឺនៅពេលដែលពួកគេជួបគ្នាដំបូង។ សម្រាប់បុរសអ្វីដែលពួកគេខ្វល់ខ្វាយនៅពេលជួបជាមួយមនុស្សស្រីមិនគ្រាន់តែជារូបរាងប៉ុណ្ណោះទេប៉ុន្តែមានអ្វីជាច្រើនទៀត។ តាមការពិតបុរសមានភាពម៉ត់ចត់ និងស៊ីជម្រៅជាងអ្វីដែលអ្នកគិតទៅទៀត ពួកគេតែងតែយកចិត្តទុកដាក់លំអិតដូចជាក្រចក ក្លិនក្រអូប ចំពោះទិដ្ឋភាពនៃបុគ្គលិកលក្ខណៈ ការងារ ហិរញ្ញវត្ថុ និងភាពដូចគ្នារវាងអ្នកទាំងពីរ។ ១. ក្រចក យោងតាមការបកស្រាយរបស់បុរសជាច្រើនពួកគេចង់ដឹងថាតើនារីម្នាក់នេះជាមនុស្សហ្មត់ចត់ ឬអត់។ ក្រចកដែលបានតុបតែងយ៉ាងសក្តិសម និងស្រស់ស្អាតបង្ហាញថានេះគឺជាប្រភេទស្ត្រីដែលដឹងពីរបៀបថែរក្សាខ្លួនឯង។ ២. ក្លិនក្រអូប មិនត្រឹមតែក្លិនក្រអូបពេលប្រើទឹកអប់ទេថែមទាំងក្លិនលក្ខណៈចេញពីរាងកាយទៀតផង។ បុរសតែងតែចងចាំក្លិនក្រអូបពីមនុស្សស្រីដែលពួកគេស្រឡាញ់ហើយនោះក៏ជាកត្តាដែលធ្វើឱ្យមានការចាប់អារម្មណ៍មិនអាចបំភ្លេចបាន។ ៣. បុគ្គលិកលក្ខណៈ មិនថាស្រ្តីម្នាក់នោះជាស្រីស្រស់ស្អាតប៉ុណ្ណាទេបើសិនមានបុគ្គលិកលក្ខណៈអាត្មានិយមជាញឹកញាប់ពិបាករស់នៅ និងមិនខ្វល់ពីអារម្មណ៍អ្នកដទៃ បុរសៗក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញ។ ផ្ទុយទៅវិញបុគ្គលិកលក្ខណៈទន់ភ្លន់ សុខភាពល្អ និងប៉ិនប្រសប់នៅពេលទំនាក់ទំនងងាយស្រួល “ឆក់បេះដូង” បុរស។ ៤. ស្ទាយផ្ទាល់ខ្លួន…

៤ រឿង​ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់ មុន​ពេល​រៀបការ ​ប្រយ័ត្ន​ជីវិត​គូ​ក្លាយ​ជាកម្ម
សង្គម

៤ រឿង​ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់ មុន​ពេល​រៀបការ ​ប្រយ័ត្ន​ជីវិត​គូ​ក្លាយ​ជាកម្ម

មនុស្ស​យើង​គួរ​តែ​ស្គាល់​ចិត្ត​គ្នា​ឲ្យ​បាន​យូរ និង​យល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់​សិន សឹម​ប្រលូក​ទៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ព្រោះ​មក​ដល់​ចំណុច​នេះ​មិន​មែន​ចង់​បែក ចង់​ចែក​ផ្លូវ​ ងាយៗ​ដូច​ជីវិត​ត្រឹម​ជា​សង្សារ​នឹង​គ្នា​នោះ​ទេ។ ចំណុច​ទាំង ៤ ខាង​ក្រោម សម្រាប់​មនុស្ស​ស្រី គួរ​តែ​និយាយ​និង​បង្ហាញ​ឲ្យ​បុរស​យល់​ឲ្យ​ច្បាស់ ថា​គេ​អាច​ទទួល​យក​បាន​ឬ​អត់ មុន​រៀបការ​នឹង​គ្នា ដើម្បី​បញ្ចៀស​បញ្ហា​ទៅ​ពេល​ខាង​មុខ៖ ៤) យល់​ពី​របៀប​មើល​ថែ​គ្នា អ្នក​ត្រូវ​ដឹង​ជា​មុន ថា​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់ មើល​ថែ​ដៃ​គូ​ដោយ​របៀប​ណា ជា​ពិសេស​នៅ​ពេល​ទាស់ទែង ឬ​អាក់អន់​ចិត្ត​គ្នា។ មិន​មែន​ទាំង​សង​ខាង​ទម្លាប់​នៅ​ស្ងៀម​ ហើយ​បៀម​ទុក្ខ​រហូត​ទេ។ ដូច្នេះ​គួរ​ទម្លាប់​ពី​ចំណុច​ចាប់ផ្តើម​ពី​សង្សារ​ទៅ ថា​ពេល​ឈ្លោះ ទាំង​សង​ខាង​នឹង​មាន​ដំណោះស្រាយ​បែប​ណា ហើយ​ត្រូវ​បន្ត​បែប​ហ្នឹង​រហូត​ទៅ។ ៣) ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ តើ​អ្នក​នឹង​បែងចែក​ការ​ចំណាយ​ដោយ​របៀប​ណា ជា​ធម្មតា​ពេល​ឈាន​ដល់​ជីវិត​គូ មិន​មែន​ទៅ​ចាយ​លុយ​រៀង​ខ្លួន​នោះ​ទេ…

ទោះ​ស្និទ្ធ​ប៉ុណ្ណា តែ​ត្រូវ​ចាំ! រឿង ៥ នេះ​កុំ​ហែកហួរ​ខ្លួន​ឯង​ប្រាប់​អ្នក​ដទៃ​ឲ្យ​សោះ
សង្គម

ទោះ​ស្និទ្ធ​ប៉ុណ្ណា តែ​ត្រូវ​ចាំ! រឿង ៥ នេះ​កុំ​ហែកហួរ​ខ្លួន​ឯង​ប្រាប់​អ្នក​ដទៃ​ឲ្យ​សោះ

មិន​ថា​អ្នក​ស្និទ្ធ​ប៉ុណ្ណា​នោះ​ទេ ជាមួយ​មនុស្ស​ស្រី​ក្តី មនុស្ស​ប្រុស​ក្តី រឿង​ទាំង ៥ ខាង​ក្រោម​នេះ ចាំ​បាច់​ត្រូវ​តែ​ដឹង​ម្នាក់​ឯង​បាន​ហើយ ពោល​មិន​ចាំ​បាច់​ចែករំលែក​ប្រាប់​អ្នក​ដទៃ​ឡើយ៖ ៥) ស្ថានភាព​ហិរញ្ញវត្ថុ នេះ​ជា​ប្រធានបទ​ដែល​មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​លើក​មក​និយាយ​ តែ​មនុស្ស​រាប់អាន​គ្នា​ស្មោះត្រង់ គេ​មិន​ចូលចិត្ត​លើក​រឿង​លុយ​មក​ប្រៀបធៀប ឬ​និយាយ​នោះ​ឡើយ ពេល​ជួបពិភាក្សា​គ្នា។ វា​ជា​បញ្ហា​របស់​អ្នក អ្នក​មិន​ចាំ​បាច់​ទៅ​ត្អូញត្អែរ ឬ​លម្អិត​ទៅ​ប្រាប់​នរណា​ខ្លាំង​ពេក​ទេ ព្រោះ​ពេល​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សម្ពន្ធភាព​នៃ​ទំនាក់ទំនង ហើយ​ជួន​ខ្លះ​ទៅ វា​ជា​ការ​និយាយ​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​មិន​ចូលចិត្ត ព្រោះ​គេ​គិត​ថា​អ្នក​ជា​មនុស្ស​ពូកែ​ត្អូញត្អែរ ប្រសិន​វា​ជា​រឿង​លំបាក ហើយ​ប្រសិន​ជា​មានបាន​ជ្រុល ទៅ​ប្រាប់​គេ ក៏​មាន​តែ​គេ​ថា​​យើង​អួត។ ៤) រឿង​ដែល​អ្នក​ដឹង​មិន​ច្បាស់ រឿង​ខ្លះ​អ្នក​ដឹង​មិន​ច្បាស់​នោះ​ទេ អ្នក​ដឹង​ត្រឹម​ពាក់​កណ្តាល​នៃ​សាច់​រឿង​នោះ តែ​ឲ្យ​បាន​តែ​បាន​និយាយ ជក់​និយាយ​ហើយ…

លេចចេញសញ្ញា ៧ នេះឡើងមក បញ្ជាក់ថាអ្នកកំពុងរស់នៅជាមួយដៃគូ មិនសក្ដិសមនឹងអ្នកឡើយ!
សេដ្ឋកិច្ច

លេចចេញសញ្ញា ៧ នេះឡើងមក បញ្ជាក់ថាអ្នកកំពុងរស់នៅជាមួយដៃគូ មិនសក្ដិសមនឹងអ្នកឡើយ!

មានករណីជាច្រើនដូចជារឿងស្មុគស្មាញ ការកេងប្រវ័ញ ការភូតកុហក ការលាក់បាំង ការមិនជញែកវែកញែក ដែលបង្កឲ្យទំនាក់ទំនងរបស់អ្នកមានការប្រេះឆា។ ក្នុងនោះគេហទំព័រ Knongsrok នឹងលើកយក ៧ ចំនុចដែលបង្ហាញថាអ្នកកំពុងស្ថិតនៅជាមួយដៃគូដែលមិនសាកសម។ ១. ភាពវ័យឆ្លាតមានកំរិតផ្សេងគ្នា (សំដៅទៅលើ EQ ទាបនិង EQ ខ្ពស់) EQ គឺជាកំរិតនៃការគិតរបស់មនុស្ស ភាពបត់បែន ឬទង្វើអ្វីមួយ ជាធម្មតាមនុស្សអាចមិនចុះសម្រុងនិងគ្នាដោយសារតែពួកគេមាន EQ ខុសគ្នា មានម្នាក់ទាមជាង ឬខ្ពស់ជាង។ អាចថាម្ខាងមានភាពឆ្លាតជាងម្ខាងទៀតបែជាពួកគេមិនមែនជាគូដែលសាកសម។ 2. គេមិនយល់ពីភាពសំខាន់របស់អ្នក (មិនទុកពេលផ្ទាល់ខ្លួនសម្រាប់អ្នក) តើមិត្តថ្មីរបស់អ្នកតែងតែជ្រៀតជ្រែកពេលវេលារបស់អ្នក…

មនុស្សស្រីត្រូវដឹង ៤ យ៉ាង​នេះទោះ​បុរស​សំណូមពរយ៉ាងណា ក៏​មិន​ត្រូវ​ទទួល​ដែរបើ​មិន​ចង់​ជាប់អន្ទាក់ វេទនា​កាយនិងចិត្តនៅពេលក្រោយ!
សង្គម

មនុស្សស្រីត្រូវដឹង ៤ យ៉ាង​នេះទោះ​បុរស​សំណូមពរយ៉ាងណា ក៏​មិន​ត្រូវ​ទទួល​ដែរបើ​មិន​ចង់​ជាប់អន្ទាក់ វេទនា​កាយនិងចិត្តនៅពេលក្រោយ!

ក្នុង​ជីវិត​ជាមនុស្ស​ស្រី មាន​អាហារ​ពីរ​ប្រភេទ​ដែល​មិន​គួរ​ទទួលទាន គឺ​អាហារសម្រាប់​ភ្ញៀវ និង​អាហារជូរផ្អូម។ អាហារជូរផ្អូមនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ចំពោះអាហារសម្រាប់ភ្ញៀវបើសិនជាអ្នកទទួលទាន នោះអ្នកនឹងអាចត្រូវផ្លាស់ប្តូរគ្នាជាមួយនឹងអ្វីៗជាច្រើន។ យ៉ាងណាមិញ ក្នុងរឿង​ទាំង​ ៤ ខាង​ក្រោម​នេះ មនុស្ស​ស្រី​មិន​ត្រូវទទួល​យកឡើយទោះបីមានហេតុផលផ្សេងៗក៏ដោយ ព្រោះ​អ្នក​អាចនឹងត្រូវប្តូរជាមួយនឹងរបស់ជា​ច្រើន​ជាងការ​ទទួល​បាន។ ១. បុរសក្បត់ចិត្ត ស្ត្រី​មាន​ឆ្លាតនឹងមិន​ល្ងង់​ទេ​ដែល​នៅ​លង់ទៅនឹងបុរស​អាក្រក់​នៅ​ក្បែរ​ខ្លួន។ ព្រោះ​មាន​រឿង​មួយ​ចំនួន​ដែល​កាន់​តែ​ព្យាយាម​រក្សា ​ក៏​កាន់​តែ​មិន​សប្បាយ​ចិត្ត ឈឺចាប់ខ្លួនឯង។ ជីវិតអ្នកនៅតែមានជំរើសនៅចំពោះមុខអ្នក កុំល្ងង់ទៅត្រាំត្រែងជាមួយមនុស្សដែលមិនសក្តិសមនឹងអ្នក។ អ្នកដែលល្អចំពោះអ្នក គេគួរដឹងពីរបៀបគោរពស្រឡាញ់។ បើអ្នក​ណា​ដែល​មិន​ល្អ​ចំពោះ​អ្នក​សូមប្រលែងគេវិញទៅ​ចុះ។ ២. ទំនាក់ទំនងមិនល្អ វាក៏ល្អផងដែរក្នុងការបង្កើតមិត្តភ័ក្តិឱ្យបានច្រើន ប៉ុន្តែអ្នកត្រូវមើលថាតើបុគ្គលនោះពិតជាស្មោះត្រង់នឹងអ្នកឬក៏អត់។ ជាមួយនឹងទំនាក់ទំនងគេងចំណេញ អ្នកត្រូវតែដឹងពីរបៀបបដិសេធមិនចូលរួម។ ជីវិត​មនុស្ស​ស្រី​មិន​មែន​គិត​ពី​ចំនួន​មិត្តភ័ក្ដិ​ទេ តែ​គឺ​អំពី​គុណភាព។…

ទីបំផុត យើងក៏មានថ្ងៃនេះ!
សង្គម

ទីបំផុត យើងក៏មានថ្ងៃនេះ!

ចាប់ផ្ដើមដំបូង ក៏មិនដឹងថា យើងអាចដើររួមផ្លូវមួយនេះជាមួយគ្នា បានដល់ចំណុចណាដែរ។ ពេលវេលាកន្លងមកនេះ យើងក៏បានឆ្លងកាត់នូវបញ្ហា ការលំបាកជាច្រើនរួមគ្នា ថែមទាំងមានពេលខ្លះ មិនយល់ពីគ្នា ឈ្លោះគ្នា ខឹងគ្នា អន់ចិត្តចំពោះគ្នា ថែមទាំងមានកូនចិត្តគិតថា តើយើងគួរបន្តជាមួយគ្នាទៀតឬយ៉ាងណា? ប៉ុន្តែ មានរឿងមួយដែលឱ្យខ្ញុំនៅតែរក្សាជំហ ថានឹងរួមដំណើរជាមួយអ្នករហូតនោះគឺ អ្នកជាមនុស្សដែលមិនធ្លាប់បោះបង់ខ្ញុំចោល។ – មិនថា ខ្ញុំខុស ឬត្រូវ យើងឈ្លោះគ្នាយ៉ាងណា ក៏អ្នកជាអ្នកតាមលួង តាមសុំទោស និងព្រមចាញ់ខ្ញុំគ្រប់រឿង! – មិនថា អ្នកមានអារម្មណ៍ខឹង មួម៉ៅ ឬមានបញ្ហាអ្វីមកពីណា ក៏អ្នកមិនធ្លាប់ស្រែកគំហក…

សញ្ញាទាំង៧បង្ហាញថា ដៃគូរបស់អ្នក​ នៅតែនឹកដល់សង្សារចាស់
សង្គម

សញ្ញាទាំង៧បង្ហាញថា ដៃគូរបស់អ្នក​ នៅតែនឹកដល់សង្សារចាស់

នៅពេលដែលមនុស្សម្នាក់ទៀតមានសញ្ញាដូចខាងក្រោម អ្នកគួរតែដឹងខ្លួន ហើយរកវិធីនិយាយជាមួយគាត់ដើម្បីដោះស្រាយបញ្ហាមុនពេលមានរឿងកើតឡើង ព្រោះសញ្ញាទាំង៧ខាងក្រោមនេះ បញ្ជាក់ថា ដៃគូរបស់អ្នកកំពុងតែនឹក និងនៅតែគិតដល់សង្សារចាស់របស់គាត់ មិនធ្លាប់បំភ្លេចឡើយ។ ១. ប្រៀបធៀបអ្នកជាមួយអ្នកចាស់ នៅពេលដែលដៃគូរបស់អ្នក តែងតែប្រៀបធៀបអ្នកទៅនឹងអតីតសង្សាររបស់គាត់ វាច្បាស់ណាស់ថា អតីតកាលនៅតែមាននៅក្នុងចិត្តរបស់ពួកគេ។ មិនថាគាត់សរសើរ ឬជេរប្រមាថនោះឡើយ វាក៏នៅតែជាការលើកឡើងពីរឿងដដែលៗពីអតីត វាអាចធ្វើឱ្យទំនាក់ទំនងបច្ចុប្បន្នមានភាពឆ្គាំឆ្គង និងឈឺចាប់។ ២. សរសើរអ្នកចាស់ នៅពេលដែលបុរសនិយាយអំពីអតីតកាលរបស់គាត់ ហើយសរសើរអ្នកចាស់នៅចំពោះមុខអ្នក នោះមិនមែនជាសញ្ញាល្អទេ។ ការពិតដែលគាត់តែងតែនិយាយរឿងល្អ ៗ ពីអតីតរបស់គាត់បង្ហាញថា មនុស្សម្នាក់ទៀតនៅតែមានអារម្មណ៍ចំពោះអ្នកចាស់នាពេលកន្លងមកនេះ។ ៣. នៅតែមានទំនាក់ទំនងជាមួយអ្នកចាស់ ជាការពិត មនុស្សមួយចំនួនរក្សាលក្ខខណ្ឌល្អជាមួយអតីតគូស្នេហ៍។…