
៥ រឿងនេះបុរសណាក៏ប្រាថ្នា មិនចង់ឲ្យខាងនារីធ្វើចេញមកទេ ពេលកំពុងស្រលាញ់គ្នា
មនុស្សស្រីត្រូវចាំថា ជាទូទៅពេលដែលស្ថិតក្នុងទំនាក់ទំនងស្នេហា បើជៀសរឿងទាំង ៥ ខាងក្រោមនេះបាន ក៏ជៀសទៅ ព្រោះវាជាចំណុចសំខាន់ដែលបុរសគ្រប់រូបប្រាថ្នាចង់បាន និងមិនចង់ឲ្យនារីដែលពួកគេស្រលាញ់ទៅធ្វើរឿងទាំងនោះឡើយ៖ ៥) កុំផ្តោតលើរូបសម្រស់ខ្លួនឯងខ្លាំងពេក មានន័យថា ពេលគាត់ស្រលាញ់អ្នកហើយ គាត់ពុំបានខ្វល់ពីរូបសម្រស់របស់អ្នកខ្លាំងពេកទេ ដូច្នេះត្រឹមកម្រិតល្មមៗចូលចំណោមគេចុះគឺគាត់ពេញចិត្តណាស់ទៅហើយ។ ដូច្នេះប្រសិនអ្នក មួយថ្ងៃៗ ចេះតែអង្គុយត្អូញត្អែរ រអ៊ូរទាំពីរូបសម្បត្តិខាងក្រៅរបស់ខ្លួនឯងខ្លាំងពេក នោះនឹងធ្វើឲ្យគាត់ជាបុរសមានអារម្មណ៍ថា តូចចិត្តជាខ្លាំង ណាមួយវាខុសពីអ្វីដែលគាត់ស្រលាញ់ពិតប្រាកដ។ ៤) ជម្លោះជាមួយឪពុកម្តាយក្មេក បុរសៗខ្លាចបំផុត គឺភាពមិនចុះសម្រុងរវាងកូនប្រសារស្រី និងឪពុកម្តាយក្មេក ព្រោះវាកម្រកើតឡើងខ្លាំងណាស់ ដែលខាងបុរសទៅមានបញ្ហាជាមួយខាងឪពុកម្តាយខាងស្រី។ អ្នកគួរតែកុំដាក់សម្ពាធបញ្ហាហ្នឹងទៅលើគាត់ខ្លាំងពេកអី ជារួមគួរតែបង្ហាញការគោរព មើលថែឪពុកម្តាយរបស់គាត់ ឲ្យល្អដូចឪពុកម្តាយរបស់អ្នកអ៊ីចឹងដែរ។…



















