មនុស្សប្រុសដែលស្រលាញ់អ្នកពិត នឹងហាមឃាត់អ្នកធ្វើរឿងទាំង ៥ នេះ

មនុស្សប្រុសដែលស្រលាញ់អ្នកពិត  នឹងហាមឃាត់អ្នកធ្វើរឿងទាំង ៥ នេះ
ការផ្សាយពាណិជ្ជកម្ម

នារីគ្រប់រូបត្រូវដឹងថា មនុស្សប្រុសស្រលាញ់អ្នកប៉ុនណាក៏ដោយ មិនត្រូវស្តាប់តែសម្ដីផ្អែមល្អែមគេនោះទេ តែត្រូវមើលលើសកម្មភាពរបស់គេ ទើបបញ្ចាក់ថាគេស្រលាញ់អ្នកកម្រិតណា។

ចំពោះទង្វើហាមឃាត់ទាំង៥ខាងក្រោមនេះ អាចបង្ហាញថា គេពិតជាស្រលាញ់អ្នកពិតប្រាកដ សង្ឃឹមថាប្រិយមិត្តកុំធុញចំពោះទង្វើរបស់គេទាំងនេះអី។

ការផ្សាយពាណិជ្ជកម្ម

១. ហាមអ្នកមិនឱ្យធ្វើរឿងដែលប៉ះពាល់សុខភាព

7752f1bc12404f0657ab5938044a7fe1

ការផ្សាយពាណិជ្ជកម្ម

សារជាតិរបស់មនុស្សស្រី គឺស្រលាញ់ភាពស្រស់ស្អាត វាជារឿងធម្មតាទៅហើយ ប៉ុន្តែឱ្យតែបានជួបមនុស្សប្រុសដែលស្រលាញ់រូបនាងពិត គេមិនបានមើលសំខាន់លើ “ភាពស្អាត” ខ្លាំងជាងចរិយាមារយាទរបស់នាងឡើយ។ ហើយគេក៏មិនប្រកាន់នឹងរូបរាងធាត់ និងស្នាមជ្រួញរបស់អ្នកអ្វីនោះដែរ។ ឧទារណ៍ថា ៖ អ្នកចង់សម្រកទម្ងន់ ហើយផឹកថ្នាំផ្តេសផ្តាស បំផ្លាញសុខភាព ទោះបីជាថ្នាំនោះមានប្រសិទ្ធភាពយ៉ាងណា ក៏គេដាច់ខាតមិនឱ្យអ្នកបន្តសកម្មភាពនេះទៀតដែរ។

ដូច្នេះហើយ មនុស្សប្រុសដែលខ្វល់ខ្វាយពីសុខភាពរបស់អ្នកកាន់តែខ្លាំង បានន័យថាអ្នកសំខាន់ចំពោះគេរូបគេខ្លាំងណាស់។

ការផ្សាយពាណិជ្ជកម្ម

២. ហាមអ្នកកុំឱ្យទាក់ទងជាមួយមនុស្សផ្ទុយភេទច្រើនពេក

D7ec0289f93c07ce841dfc0c57a68143

ការផ្សាយពាណិជ្ជកម្ម

ក្តីស្រលាញ់របស់មនុស្សប្រុស ពេលខ្លះក៏អាចនិយាយបានថារៀងអាត្មានិយមបន្តិចដែរ តែមនុស្សប្រុសដែលស្រលាញ់អ្នកពិត គេអាចព្រោះតែអ្នកពាក់ព័ន្ធ ឬរាប់អានជាមួយមនុស្សប្រុសច្រើនបណ្តាលឱ្យមានការប្រចណ្ឌ ឬឈ្លោះគ្នា។ តែសូមអ្នកកុំធុញទ្រាន់ ឬប្រកាន់ខឹងគេធ្វើអ្វី ព្រោះក្នុងចិត្តគេពោរពេញដោយរូបអ្នក ហើយគេក៏សង្ឃឹមថាអ្នកក៏មានតែរូបគេម្នាក់ដែរ។

ម្យ៉ាងវិញទៀត គេនឹងអាចខ្វល់ខ្វាយពីមនុស្សនៅជុំវិញខ្លួនអ្នកថាជាមនុស្សបែបណា ផ្ទុយមកវិញ បើគេសុខចិត្តឱ្យអ្នកទៅណាមកណាជាមួយមនុស្សប្រុសផ្សេង មិនប្រកាន់មិនហួងហែង អ៊ីចឹងសូមរំឭកអ្នកបន្តិច គេមិនបានស្រលាញ់អ្នកដោយស្មោះនោះទេ ព្រោះក្តីស្រលាញ់ជាកម្មសិទ្ធផ្តាច់មុខ។

ការផ្សាយពាណិជ្ជកម្ម

៣. ហាមមិនឱ្យស្លៀកពាក់ស៊ិចស៊ីពេក

Cda8e86a9b72f0cce36ccfd391016426

ការផ្សាយពាណិជ្ជកម្ម

ភាពអាត្មានិយមនៃសេចក្តីស្នេហា ក៏អាចបង្ហាញចេញនៅក្នុងជីវភាពរស់នៅដែរ។ ឧទារហរណ៍ថា ៖ ពេលអ្នកទាំងពីរដើរផ្សារ គេមិនចូលចិត្តអ្នកស្លៀកពាក់ស៊ិចស៊ីឆើតឆាយពេកទេ ព្រោះគេមិនចូលចិត្តបុរសដទៃងាកមកមើលអ្នកច្រើនពេកនោះដែរ។ ព្រោះក្នុងចិត្តគេចង់ឱ្យអ្នកស្រស់ស្អាតសម្រាប់តែគេម្នាក់គត់ រាល់ពេលដែលមានមនុស្សប្រុសដទៃសម្លឹងមើលអ្នកមិនដាច់ពីភ្នែក គេតែងតែខឹង មុខក្រញ៉ូវ ឬក៏អាចសម្លក់សម្លឹងគេទាំងនោះវិញ ពេលខ្លះសឹងតែអាចវ៉ៃគ្នាព្រោះតែរឿងនេះក៏មានដែរ។ ពេលខ្លះអ្នកមើលទៅគេគួរតែខ្លាច ឬធុញទ្រាន់ តែទាំងអស់នេះ ព្រោះតែគេស្រលាញ់អ្នកខ្លាំង។

៤. ហាមអ្នកមិនឱ្យគិតផ្តេសផ្តាស

ការផ្សាយពាណិជ្ជកម្ម

037d0b94cb88319a3a052a1e11ecd007

មនុស្សស្រីជាធម្មតាឱ្យតែជួបនឹងរឿងលំបាក ឬរឿងដែលធុញថប់មួយម៉ៅ គឺនឹងរអ៊ូរទាំ សឹងតែគិតមិនយល់គ្រប់រឿងរ៉ាវ។ ហើយពេលណាដែលមនុស្សស្រីគិតច្រើន ពិបាកចិត្តតែងធ្វើឱ្យប៉ះពាល់ដល់សុខភាព និងសម្រស់របស់នាង។ ពេលណាដែលអ្នកមានអារម្មណ៍ល្អ បញ្ហាសម្រស់ និងសុខភាពនឹងល្អតាមនោះដែរ។

មនុស្សស្រីងាយនឹងទទួលរងសម្ពាធជាងមនុស្សប្រុស ដូច្នេះគេនឹងចេះអធ្យាស្រ័យ អន់ឱន យោគយល់ និងពន្យល់ដល់អ្នក។ បើអ្នកមានសកម្មភាពដែលខុសប្រក្រតី គេនឹងនៅក្បែរអ្នក សួរនាំអ្នក ប្រសិនបើពេលដែលមិននៅជិតអ្នកទេ គេនឹងឧស្សាហ៍ខលមកសួរនាំអ្នក លុះត្រាតែគេដឹងថាអ្នកលែងមានអារម្មណ៍តានតឹង ទើបគេស្ងប់ចិត្ត។

៥. ហាមឃាត់អ្នកនូវទម្លាប់មិនល្អ ដូចជា ផឹកស្រា ជក់បារី គេងយប់ជ្រៅ…!

4b8bc02afe045f5aca8de2d5f4e888ae

មនុស្សស្រីភាគច្រើនដែលនៅលីវយូរអាចនឹងមានទម្លាប់មិនល្អដោយមិនដឹងខ្លួន ដូចជាផឹកស្រា ជក់បារី ចូលគេងយប់ជ្រៅជាដើម។ ហើយបុរសដែលស្រលាញ់អ្នកគេមិនអាចបណ្តោយទម្លាប់មិនល្អនេះទេ ជាពិសេសការចូលគេងយប់ជ្រៅ ព្រោះមនុស្សស្រីបើមានទម្លាប់បែបនេះអាចនឹងឆាប់ចាស់លឿន ដូច្នេះគេប្រាកដជាហាមមិនឱ្យអ្នកបំផ្លាញសុខភាព និងរូបសម្រស់អ្នកនោះឡើយ រឹតតែមិនចង់ឃើញអ្នកហត់ខ្លាំងពេកនោះដែរ។

មនុស្សប្រុសមិនដែលនៅសុខៗហាមអ្នកធ្វើរឿងអ្វីមួយនោះទេ តាមពិតទៅគេខ្វល់ខ្វាយពីអ្នក បារម្ភពីអ្នក សង្ឃឹមថាអ្នកអាចរស់នៅបានសុខស្រួល ទោះជាទង្វើរបស់គេសម្តែងចេញមករៀងហួងហែង អត្មានិយមបន្តិចមែន ក៏ព្រោះដែលស្រលាញ់អ្នកដែរ មានតែមនុស្សប្រុសដែលមិនបានស្រលាញ់អ្នកពិតទេ ទើបចេះតែបណ្តោយតាមចិត្តអ្នក ឃើញខុសថាជាត្រូវ មិនខ្វល់ខ្វាយពីសុខទុក្ខអ្នក ព្រោះក្នុងចិត្តគេគ្មានអ្នកសោះឡើយ៕

អត្ថបទ ៖ Mythical Bird/Knongsrok

ការផ្សាយពាណិជ្ជកម្ម