មនុស្សស្រីបើធ្វើរឿងតូចៗទាំង ៦ នេះបាន មនុស្សប្រុសច្បាស់ជា គ្មានថ្ងៃឈប់ស្រឡាញ់អ្នកឡើយ

New Copy
ការផ្សាយពាណិជ្ជកម្ម

សេចក្តីស្នេហា គឺប្រៀបដូចរម្ងាស់ទឹកស៊ុបអ៊ីចឹង បើហ៊ានតែបង្ហាញចេញមកជ្រុលពេក ឬស្រលាញ់ខ្លាំងពេក មានតែអាចឱ្យម្ខាងទៀតរត់បាត់តែប៉ុណ្ណោះ។

មនុស្សស្រីឆ្លាតម្នាក់នឹងប្រើបេះដូងរបស់ខ្លួនទៅយកឈ្នះមនុស្សប្រុសម្នាក់នោះ ចំពោះរឿងតូចៗក្នុងជីវិតរស់នៅ បើចង់ឱ្យគេកាន់តែស្រលាញ់អ្នក ឱ្យតែអ្នកអាចធ្វើបានរឿងតូចៗទាំង៦នេះ មនុស្សប្រុសស្រលាញ់កាន់តែខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

១. ចងចាំពីទម្លាប់ខ្លះៗរបស់គេ

មនុស្សប្រុសសម្បកក្រៅមើលទៅដូចជារឹងមាំណាស់ តែតាមពិតពួកគេក៏ត្រូវការការយកចិត្តទុកដាក់ដែរ បើអ្នកយកចិត្តទុកដាក់ចំពោះគេបានពេញលេញនោះ គេនឹងមានអារម្មណ៍ថានៅជិតអ្នកមានអារម្មណ៍កក់ក្តៅណាស់។ ចូរប្រើវិធីដែលសក្តិសមទៅទំនាក់ទំនងជាមួយគេ ចងចាំការចូលចិត្តរបស់គេ បែបនេះធ្វើឱ្យគេយល់ថាអ្នកយកចិត្តទុកដាក់ចំពោះគេ គេប្រាកដជាមានអារម្មណ៍ដិតដាបចំពោះអ្នកខ្លាំងហើយបន្ថែមពិន្ទុឱ្យអ្នកទៀងផង។

ការផ្សាយពាណិជ្ជកម្ម
Image_2022 04 01_020452
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២.ជូនកាដូមានន័យខ្លះឱ្យទៅគេ

អ្វីដែលមនុស្សប្រុសចង់បាននោះគឺ ទទួលបានការយកចិត្តទុកដាក់ពីមនុស្សដែលខ្លួនស្រលាញ់ ដូច្នេះបើអ្នកយកចិត្តទុកដាក់ជាមួយគេចំពេលនោះ នឹងធ្វើឱ្យគេទទួលអារម្មណ៍ថាកាន់តែចូលចិត្តអ្នក។ រឿងស្នេហាអ្វីដែលសំខាន់នោះគឺ ដឹងពីចិត្តរបស់ដៃគូរអ្នក បើអ្នកជូនរបស់មានន័យខ្លះដល់គេ ហើយគេទទួលយកដោយរីករាយនោះ អាចបញ្ជាក់បានថានៅក្នុងចិត្តគេក៏មានរូបអ្នកដែរ។

ការផ្សាយពាណិជ្ជកម្ម

៣. ពេលទៅដល់ផ្ទះកុំភ្លេចរាយការណ៍ប្រាប់ដល់គេថាខ្លួនបានដល់ផ្ទះហើយ

មិនថាគេមានចិត្តខ្វល់ពីអ្នកពិតឬយ៉ាងណានោះទេ គោរពចំពោះមនុស្សម្នាក់គឺបង្ហាញពីឥរិយាបថរបស់ខ្លួនចំពោះគេ។ មិនថាគេនោះគឺជាមនុស្សដែលអ្នកចាប់ចិត្តឬអត់នោះទេ ក្រោយពីណាត់ជួបគ្នារួចហើយ ពេលដែលទៅដល់ផ្ទះរឿងទីមួយដែលអ្នកត្រូវធ្វើនោះគឺត្រូវខល ឬផ្ញើសារប្រាប់ដំណឹងដល់គេ។ បែបនេះអាចធ្វើឱ្យគេទទួលអារម្មណ៍ថាអ្នកខ្វល់ខ្វាយពីគេ គេរឹតតែមានចិត្តចំពោះអ្នកកាន់តែខ្លាំង។

ការផ្សាយពាណិជ្ជកម្ម
Image_2022 04 01_020532
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ចេះតុបតែងខ្លួន

មនុស្សស្រីមិនថាពេលណាទេ សុទ្ធតែត្រូវចេះតុបតែងខ្លួនឯង ពេលទៅក្រៅអ្នកចេះតុបតែងខ្លួនគឺបានន័យថាអ្នកចេះផ្តល់មុខមាត់ និងគោរពដល់គេ។ មនុស្សប្រុសសុទ្ធតែចូលចិត្តមើលលើរូបសម្រស់មុនដំបូងគេ បើអ្នកចេះលើកកម្ពស់ខ្លួនអ្នកប៉ុនណា នោះក្នុងចិត្តរបស់គេក៏ផ្តល់តម្លៃឱ្យអ្នកប៉ុណ្ណោះដែរ។

ការផ្សាយពាណិជ្ជកម្ម

៥. ក្លាហានក្នុងការនិយាយពាក្យថា “ទេ”

ពេលដែលគេលើកយកការស្នើសុំដែលមិនសមហេតុផល នោះហើយអ្នកបានបដិសេធដោយស្មោះត្រង់ បែបនេះអ្នកកុំបារម្ភអី នេះគឺជាកូនសោរដ៏មហិមារសម្រាប់បើកបង្ហាញពីអំណាចរបស់ខ្លួនអ្នក ធ្វើឱ្យគេកាន់តែទុកចិត្តលើអ្នក។

ការផ្សាយពាណិជ្ជកម្ម

ចំណែកមនុស្សប្រុសគេក៏មិនសូវចិត្តមនុស្សស្រីដែលស្តាប់បង្គាប់ពេកទេ មនុស្សស្រីគួរតែមានគោលជំហររបស់ខ្លួន ចំពោះរឿងដែលខ្លួនមិនចូលចិត្ត ត្រូវក្លាហានបង្ហាញពីទឹកចិត្តរបស់ខ្លួន បែបនេះធ្វើឱ្យគេកាន់តែយល់ពីភាពជាក់ស្តែងរបស់អ្នក។

Image_2022 04 01_020603
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. ប្រើការណាត់ជួបដែលគេចូលចិត្ត

ការផ្សាយពាណិជ្ជកម្ម

ពេលដែលយើងស្ថិតនៅទីដែលមានផាសុកភាព និងសុវត្ថិភាពផ្លូវចិត្តនោះនឹងធ្វើឱ្យយើងមានអារម្មណ៍កាន់តែល្អ។ ពេលដែលអ្នកពិចារណាពីគោលជំហររបស់គេ បញ្ជាក់ថាអ្នកគឺជាមនុស្សដែលចេះខ្វល់ពីអារម្មណ៍របស់អ្នកដទៃ។

ប្រើរបៀបដែលគេចូលចិត្តមកទាក់ទងជាមួយគេ នឹងធ្វើឱ្យគេយល់ថាមានអារម្មណ៍ធូរស្រាល ហើយគេកាន់តែចង់ទៅស្វែងយល់បន្ថែមទៀតអំពីរូបអ្នក៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម