
សញ្ញាដែលបញ្ជាក់ថា អ្នកទាំងពីរទោះស្គាល់គ្នាយូរប៉ុនណា ក៏មិនស្រលាញ់គ្នាដែរ
បើពេលនៅជាមួយគ្នា មនុស្សពីរនាក់មានពាក្យនិយាយមិនចេះអស់ មានរឿងដែលធ្វើមិនចេះចប់ ភាពស្រុះស្រួល ទោះឈ្លោះគ្នាក៏ឆាប់បាត់ ពេលវេលាយូរទៅនឹងចេញជាប្រសិទ្ធភាពអាចស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ផ្ទុយមកវិញ ពេលដែលមនុស្សពីរនាក់ស្គាល់គ្នាយូរហើយនៅតែមិនទុកចិត្តគ្នា មិនព្រមយកភាពស្មោះត្រង់របស់ខ្លួនទៅប្រឈមមុខនឹងដៃគូ ហើយតែងលាក់បាំងរឿងក្នុងចិត្ត និងមិនព្រមរាប់អានស៊ីជម្រៅជាមួយអ្នកម្ខាងទៀត ហើយគ្រាន់តែនិយាយពាក្យសួរនាំឱ្យរួចពីមាត់ និងពាក្យគួរសមខ្លះប៉ុណ្ណោះ ទោះជាអ្នកទាំងពីរស្គាល់គ្នាយូរប៉ុនណា ពួកគេក៏ពិបាកក្នុងការដឹកដៃគ្នាដើរឆ្ពោះទៅជីវិតមង្គលការណាស់។ សញ្ញាដែលបញ្ជាក់ថា អ្នកទាំងពីរទោះស្គាល់គ្នាយូរប៉ុនណាក៏មិនអាចស្រលាញ់គ្នានោះ តើមានអ្វីខ្លះ ដូច្នេះសូមមកអានសេចក្តីសម្រាយនៅខាងក្រោម។ ១. មិនទុកចិត្តគ្នា មិនព្រោះស្មោះត្រង់នឹងគ្នា ជាធម្មតាបើទាំងសងខាង ព្រមនៅចំពោះមុខដៃគូធ្វើជាខ្លួនឯងយ៉ាងពិតប្រាកដនោះ ព្រមយកចិត្តរបស់ខ្លួនប្រគល់ឱ្យអ្នកមម្ខាងទៀតនោះ និងមានរឿងអ្វី ពួកគេអាចបើកចិត្តនិយាយប្រាប់គ្នាដោយត្រង់ៗ គ្មានអ្វីត្រូវលាក់លៀមអំពីរឿងខ្លួនឯង ជឿជាក់ថាអ្នកទាំងពីរនឹងមានអារម្មណ៍ចំពោះគ្នាជាមិនខាន។ ព្រោះពួកគេចេះទៅទំនាក់ទំនងគ្នា ហើយនៅក្នុងការទំនាក់ទំនងរបស់ពួកគេបន្ថែមនូវភាពស្វែងយល់រវាងគ្នា។ បើទាំងសងខាងមិនទុកចិត្តគ្នា…




















