ក្រៅពីការកំដរ នៅក្បែរ តើមនុស្សស្រីត្រូវការរបស់អ្វីទៀត?

ក្រៅពីការកំដរ នៅក្បែរ តើមនុស្សស្រីត្រូវការរបស់អ្វីទៀត?
ការផ្សាយពាណិជ្ជកម្ម

និយាយដល់ “ការកំដរ” នេះ គ្មានមនុស្សស្រីណាម្នាក់ដែលខ្លួនកំពុងមានស្នេហា មិនចង់ឱ្យមនុស្សខ្លួនស្រលាញ់នៅក្បែរនាងនោះឡើយ ហើយ “ការកំដរ” នេះ គឺជាឱសថទិព្វសម្រាប់ធ្វើឱ្យចំណងស្នេហារបស់ពួកគេកាន់តែស្អិតរមួត ប៉ុន្តែបើនិយាយឱ្យស៊ីជម្រៅជាងនេះ មនុស្សស្រីត្រូវការចាំបាច់ជាងការកំដរនេះទៀតនោះ តើជាអ្វីទៅ? ខាងក្រោមនេះនឹងធ្វើការសង្ខេបជូនប្រិយមិត្តអានកម្សាន្ត។

១. ក្រៅពីការកំដរ នាងត្រូវការជំនួយក្នុងគ្រាដែលនាងជួបទុក្ខលំបាក

ការផ្សាយពាណិជ្ជកម្ម
299858369_2979744298983901_673250557390767407_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គេតែងនិយាយថា « ពេលវេលាអាចពិសោធន៍ចិត្តមនុស្សបាន ហើយការលំបាកក៏អាចបង្ហាញពីមុខមាត់ពិត និងចិត្តគំនិតរបស់ខ្លួនគេដែរ »។ ស្នេហាក៏ដូចគ្នា បើគ្មានការលំបាកទេ ក៏មិនអាចបញ្ជាក់ពីចិត្តស្មោះរបស់មនុស្សពីរនាក់ដែរ ជួនកាលពេលដែលពួកគេជួបការលំបាកម្តងៗ តែមានចិត្តត្អួយត្អែរ ធុញទ្រាន់ ពិបាកចិត្ត ប៉ុន្តែកត្តាទាំងនេះហើយដែលធ្វើឱ្យពួកគេបានស្គាល់ពីចិត្តមនុស្សជុំវិញខ្លួនកាន់តែច្បាស់។

ក្រៅពីការកំដរ អ្វីដែលមនុស្សស្រីត្រូវការជាចាំបាច់នោះគឺជាស្មាដ៏កក់ក្តៅ និងដៃដ៏មានថាមពលដើម្បីលើកគ្រាហ៍នាងឡើងមក ហើយពោលទៅកាន់នាងថា “ អូនកុំខ្លាច មានបងនៅទីនេះហើយ ” ដ្បិតគ្រាន់តែជាសំឡេងមួយក៏ពិតមែន ប៉ុន្តែអាចធ្វើឱ្យនាងមានអារម្មណ៍ថា ជីវិតនាងមានពន្លឺរស្មី ប្រៀបដូចជាបន្ទប់ដ៏ងងឹតរបស់នាងត្រូវបានអុជភ្លើងបំភ្លឺសាជាថ្មី។

ការផ្សាយពាណិជ្ជកម្ម

២. ក្រៅពីការកំដរ នាងត្រូវការយកចិត្តទុកដាក់ និងការគាំពារពេលទៅណាមកណាជាមួយគ្នា

299973389_2979744288983902_813590503050658050_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាយវិការនៃ “ការកំដរ” មានច្រើនយ៉ាង អ្នកខ្លះដ្បិតតែឧស្សាហ៍ទៅណាមកណាជាមួយគ្នា រូបកាយនៅក្បែរគ្នាមែន ប៉ុន្តែទង្វើពេលនៅជាមួយគ្នា ដូចជាមនុស្សពីរនាក់មិនស្គាល់អ៊ីចឹង។ ឧទាហរណ៍ថា ៖ ពេលដែលចេញទៅក្រៅញុំាអី គេអង្គុយលេងហ្គេម ឬអង្គុយចុចទូរស័ព្ទដោយមិនខ្វល់ពីនាងសោះ ពេលដើរទិញឥវ៉ាន់គេមិនបានជួយកាន់ថង់ ឬដើរយ៉ាងលឿនដោយមិនបានមើលថានាងដើរទាន់គេឬក៏អត់ … ការកំដរបែបនេះ គឺគ្មានតម្លៃសម្រាប់នាងឡើយ។

ការផ្សាយពាណិជ្ជកម្ម

អ្វីដែលនាងត្រូវការ គឺការយកចិត្តទុកដាក់ និងការការពារពេលទៅណាមកណាជាមួយគ្នា នាងចង់ដើរបណ្តើរ និយាយជាមួយអ្នកបណ្តើរ ហើយរើសសម្សៀកបំពាក់ណាដែលអ្នកយល់ថា នាងពាក់ទៅស្អាត ពេលនាងកាន់របស់ធ្ងន់ៗ មានអ្នកជួយកាន់ ឬលើកឱ្យនាង ពេលនាងស្រែកទឹក មានអ្នកទិញទឹកឱ្យនាងផឹកជាដើម។

និយាយរួមទៅ ពេលចេញទៅណាម្តងៗ អ្នកត្រូវផ្តល់សន្តិភាពផ្លូវចិត្តដល់នាង ព្រោះអ្នកមិនត្រឹមតែត្រូវធ្វើជាសង្សារម្នាក់នោះទេ អ្នកនៅត្រូវធ្វើជាលោកប៉ា បងប្រុស និងអង្គរក្សម្នាក់សម្រាប់នាងទៀតផង។

ការផ្សាយពាណិជ្ជកម្ម

៣. ក្រៅពីការកំដរ មនុស្សស្រីចូលចិត្តភាពភ្ញាក់ផ្អើល (Surprises)

300041054_2979744348983896_8652948514391069896_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើអ្នកចង់រក្សាស្នេហាឱ្យមានភាពស្រស់បំព្រងបានយូរ អ្នកគួរតែធ្វើយ៉ាងណាកុំឱ្យដំណើរស្នេហារបស់អ្នកមានតែភាពច្រំដែល និងភាពសោះកក្រោះឱ្យសោះ ព្រោះអ្នកត្រូវដឹងថា មនុស្សស្រីចូលចិត្តប្រើអារម្មណ៍ជាងការពិចារណា មនុស្សស្រីចូលចិត្តភាពរ៉ូមែនទិក និងភាពភ្ញាក់ផ្អើល ជាពិសេសបច្ចុប្បន្ននេះយើងទទួលការសាយភាយវប្បធម៌បរទេសច្រើន បានធ្វើឱ្យមនុស្សស្រីជាច្រើនគិតថា ខ្លួនក៏ចង់ធ្វើជាព្រះនាងរបស់មនុស្សប្រុសណាម្នាក់ដែរ ចង់ឱ្យគេផ្តល់អ្វីដែលនាងនឹកស្មានមិនដល់ ប៉ុន្តែមិនមែនជាការឈឺចាប់នោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ការភ្ញាក់ផ្អើលរបស់អ្នកទៅកាន់នាង មិនចាំបាច់ជាអ្វីធំដុំនោះទេ វាអាចជាកាដូតូចមួយដែលអ្នកខំប្រឹងសន្សំប្រាក់ទិញជូននាង ឬក៏ជារបស់អ្វីមួយដែលអ្នកធ្វើផ្ទាល់ដៃសម្រាប់នាង ទាំងនេះក៏អាចធ្វើឱ្យនាងចាត់ទុកវាជាភាពភ្ញាក់ផ្អើល និងជាកាដូដ៏មានន័យសម្រាប់នាងដែរ៕

អត្ថបទ ៖​ បក្សីទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម