
ចង់ដឹងថាអ្នកនឹងជួបស្នេហ៍ពិតនៅកន្លែងណា សូមរើសរូបភាពមួយខាងក្រោម
គ្មានអ្នកណាអាចដឹងមុននោះទេថា តើយើងនឹងជួបស្នេហ៍ពិតនៅឯណា តែប្រសិនបើអ្នកចង់ដឹង សូមរើសរូបភាពមួយក្នុងចំណោមរូបទាំង៤ខាងក្រោម រួចទៅមើលចម្លើយទាំងអស់គ្នា! ១.ចម្លើយ A អ្នកនឹងជួបស្នេហ៍ពិតនៅកន្លែងធ្វើការ។ អ្នកគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះមិត្តរួមការងារនៅជុំវិញអ្នក ជាពិសេសអ្នកដែលតែងតែសហការ និងប្រាស្រ័យទាក់ទងជាមួយអ្នក។ ព្រោះក្នុងនោះប្រាកដជាមាននរណាម្នាក់ចាប់អារម្មណ៍/លួចស្រឡាញ់អ្នក។ ២.ចម្លើយ B អ្នកនឹងជួបស្នេហ៍ពិតនៅកន្លែងដែលទាក់ទងនឹងការសិក្សា និងការប្រឡង ដូចជាសាលារៀន ឬ វគ្គសិក្សាបន្ថែមជាដើម។ ប្រសិនបើអ្នកជាសិស្ស អ្នកគួរតែសង្កេតមើលមិត្តរួមថ្នាក់របស់អ្នក។ ហើយប្រសិនបើអ្នកធ្វើការនៅសាលាជាគ្រូបង្រៀន ឬ អ្នកធ្វើការនោះ ឱកាសខ្ពស់គឺមិត្តរួមការងាររបស់អ្នក។ ៣.ចម្លើយ C អ្នកនឹងជួបស្នេហ៍ពិតរបស់អ្នកនៅក្នុងទីតាំងដែលអ្នកមិនធ្លាប់ទៅពីមុន។ វាអាចជាភោជនីយដ្ឋាន ហាង ឬ នៅពេលអ្នកធ្វើដំណើរ។…




















