
មិនសំខាន់ទេថា អ្នកទុកខ្ញុំជាអ្វី ស្ថិតក្នុងតំណែងមួយណា តែអ្វីដែលសំខាន់ អ្នកគឺជាមនុស្សសំខាន់សម្រាប់ខ្ញុំ
#មិនសំខាន់ទេថា អ្នកទុកខ្ញុំជាអ្វី ស្ថិតក្នុងតំណែងមួយណា តែអ្វីដែលសំខាន់ អ្នកគឺជាមនុស្សសំខាន់សម្រាប់ខ្ញុំ ជាមនុស្សតែម្នាក់ដែលខ្ញុំស្រឡាញ់។ #អ្វីដែលខ្ញុំចង់ឃើញ គឺចង់ឃើញអ្នកមានក្ដីសុខ សប្បាយចិត្ត មានអនាគតល្អ បើទោះជាក្ដីសុខរបស់អ្នក ខ្ញុំមិនអាចមានវត្តមានចូលរួមក៏ដោយ តែខ្ញុំអាចឈរនៅពីក្រោយអ្នក ចាំមើល និងផ្ដល់កម្លាំងចិត្តឱ្យអ្នកពីចម្ងាយ។ #ទោះជម្រើសរបស់អ្នកមិនមែនជាខ្ញុំ តែខ្ញុំពេញចិត្តនឹងរង់ចាំអ្នក ចាំដោយក្ដីស្រឡាញ់ មិនថាត្រូវចាំយូរយ៉ាងណាទេ ហើយបើឱ្យជ្រើសប៉ុន្មានដងទៀត ក៏ខ្ញុំនៅតែជ្រើសយកអ្នក ដោយគ្មានពាក្យថា ស្ដាយក្រោយឡើយ។ #ខ្ញុំដឹងច្បាស់ណាស់ថា អ្នកមិនដែលមានពេលវេលា នឹកនាដល់ខ្ញុំឡើយ ប៉ុន្តែខ្ញុំចង់ឱ្យអ្នកដឹង ថាអ្នកជាមនុស្សម្នាក់ដែលខ្ញុំនឹក និងបារម្ភគ្រប់ពេល។ #អរគុណ ទោះយ៉ាងណា ក៏ខ្ញុំចង់និយាយថា…




















