មនុស្សស្រី! មិនថាប្ដីល្អ ឬអាក្រក់ ក៏មិនចោលប្ដីដែរ តែមនុស្សប្រុសវិញ ទោះបីប្រពន្ធល្អប៉ុនណា ក៏នៅតែមានស្រីខាងក្រៅ

មនុស្សស្រី! មិនថាប្ដីល្អ ឬអាក្រក់ ក៏មិនចោលប្ដីដែរ តែមនុស្សប្រុសវិញ ទោះបីប្រពន្ធល្អប៉ុនណា ក៏នៅតែមានស្រីខាងក្រៅ
ការផ្សាយពាណិជ្ជកម្ម

វាជារឿងពិត! ភាគច្រើនមនុស្សស្រី ប្ដីល្អ ឬក៏ប្ដីខ្លះអាក្រក់ ធ្វើបាបចិត្តនាងយ៉ាងណា ក៏នៅតែស្រឡាញ់ប្ដី អ្នកខ្លះមិនចោលប្ដី ព្រោះគិតថាជាកម្ម ខុសពីមនុស្សប្រុស កុំថាឡើយឱ្យប្រពន្ធមិនល្អ ទោះបីប្រពន្ធល្អប៉ុនណា ស្អាតយ៉ាងណាក៏នៅតែមានស្រីខាងក្រៅ ព្រោះគេគិតថាធ្វើម៉េច នេះជាធម្មជាតិមនុស្សប្រុស មនុស្សប្រុសសឹងតែទាំងអស់គឺសុទ្ធតែបែបហ្នឹងដូចតែគ្នា។

ប៉ុន្តែជាក់ស្ដែងណាស់ ថាមនុស្សស្រីកម្មក្រាស់ក៏បាន ថាចិត្តមិនដាច់ក៏បានដែរ តែភាគច្រើនមនុស្សស្រីគឺបែបហ្នឹងមែន ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ឆ្ងល់ថាហេតុអ្វីនាងអាចទ្រាំរស់នៅជាមួយនឹងប្ដីដែលមានចរិតមិនល្អ ចោលម្សៀត ប្ដីខ្លះ ផឹកស៊ី ល្បែងស៊ីសង បំផ្លាញទ្រព្យ លួចលាក់មានស្រីខាងក្រៅ ចិញ្ចឹមប្រពន្ធចុង តែនាងជាប្រពន្ធដើមនៅតែមិនព្រមលែងលះ មិនព្រមទៅចោល។

ការផ្សាយពាណិជ្ជកម្ម

147182940_1245351422588745_7837586330258235179_n

ផ្ទុយទៅវិញ នាងបែរជានៅទ្រាំត្រាំត្រែងវេទនាទាំងកាយ និងចិត្តតែម្នាក់ឯងដោយមនុស្សស្រីខ្លះតែងតែយកលេសថា ៖​ អាណិតកូន ខ្លាចកូនកំព្រា ខ្លាចកូនគ្មានឪបុក ខ្លាចថាក្នុងផ្ទះគ្មានមនុស្សប្រុសគ្មានសុវត្ថិភាព ខ្លាចលែងលះទៅខ្មាសញាតិជិតខាង ចុងក្រោយ នាងក៏បានត្រឹមតែនិយាយថា ធ្វើម៉េចវាជាកម្ម តែទាំងដែលការពិតខ្លួននាងទៅវិញទៅ ដែលមិនព្រមលាងជម្រះកម្មឱ្យខ្លួនឯង នៅតែទ្រាំរងកម្ម បៀមកម្មនេះបន្ត។

ការផ្សាយពាណិជ្ជកម្ម

146998933_1246072355849985_5813632221111314658_n

វាខុសឆ្ងាយពីមនុស្សប្រុសភាគច្រើន កុំថាឡើយឱ្យប្រពន្ធនេះអាក្រក់ សូម្បីតែប្រពន្ធល្អ ស្រឡាញ់ថ្នាក់ថ្នមចិត្ត បាយទឹកព្រឹកល្ងាច អ្នកខ្លះបានទាំងប្រពន្ធស្អាតទៀត តែក៏នៅតែលួចលាក់មានស្រីខាងក្រៅ ទៅចិញ្ចឹមប្រពន្ធចុង ធ្វើបាបចិត្តប្រពន្ធម្ដងហើយម្ដងទៀត មិនចេះកែចរិត ហើយអាងយកលេសថា សប្បាយមួយពេល ធ្វើម៉េចធម្មជាតិមនុស្សប្រុសណាក៏ដូចគ្នា គឺតែងតែចង់សប្បាយខាងក្រៅតែប៉ុណ្ណឹង មិនមែនយកជាប់ឯណា ទាំងដែលការពិតទៅ ខ្លួនឯងចោលម្សៀត ចរិតថោកទាបទៅវិញទេ ដែលបង្កបញ្ហា ការឈឺចាប់ និងធ្វើបាបចិត្តប្រពន្ធកូន នាំឱ្យអាប់ឱនកិត្តិយសដល់គ្រួសារ។

ការផ្សាយពាណិជ្ជកម្ម

145349831_1242596249530929_717167360632565390_o

បើនិយាយថាវាជាកម្មទើបលែងលះ ឬបែកមិនបាន អ៊ីចឹងក៏មានន័យថា ក្នុងជិវិតរបស់មនុស្សទាំងអស់ គឺមនុស្សស្រីកម្មក្រាស់ជាងមនុស្សប្រុស ហើយកើតមកដើម្បីតែបម្រើ និងនៅក្រោមការគាបសង្កត់ និងធ្វើបាបពីមនុស្សប្រសតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែសម្រាប់មនុស្សប្រុសល្អ គេនឹងមិនមើលងាយប្រពន្ធកូន មិនធ្វើបាប ឬចោលប្រពន្ធកូនឡើយ កុំថាឡើយឱ្យទៅមានស្រីខាងក្រៅ សូម្បីតែទៅញុំាអីជាមួយពួកម៉ាក ក៏គេយកប្រពន្ធកូនគេទៅតាមដែរ ព្រោះតែគេគោរព ស្រឡាញ់ និងឱ្យតម្លៃដល់ក្រុមគ្រួសារ ជាពិសេសគឺ ប្រពន្ធល្អរបស់គេតែម្ដង៕

អត្ថបទ : មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម