ស្រឡាញ់អ្នកមាន កុំរាប់អ្នកក្រ បើចង់ឱ្យខ្លួនឯងល្អ មានសំណាង បានរីកចម្រើនទៅថ្ងៃអនាគត

Cover Copy
ការផ្សាយពាណិជ្ជកម្ម

មិនថាមិត្តភក្តិក៏ដោយ ឬដៃគូជីវិតក៏ដោយ បើចង់ឱ្យខ្លួនឯងសំណាង បានរីកចម្រើន ជីវិតបានល្អប្រសើរ ត្រូវជ្រើសយក និងរាប់រកអ្នកស្អាត អ្នកមាន កុំយកអ្នកក្រ អ្នកមិនស្អាតឱ្យសោះ បើអ្នករាប់អានមិត្ត ឬជ្រើសយកដៃគូជីវិតខុស នោះជីវិតអ្នកក៏នឹងធ្លាក់ចុះទៅតាមនោះដែរ ឬអាចថា នឹងត្រូវគេទាញទម្លាប់ ពិបាកនឹងស្រោចស្រង់មិនខានឡើយ។

Cover Copy
រូបភាពដំណាង

ការរាប់អានមិត្ត គេមិនគិតលើមានក្រ សខ្មៅ ឬគិតលើផលប្រយោជន៍នោះឡើយ តែបើចង់ឱ្យខ្លួនឯងបានប្រសើរ ចង់ឱ្យដំណើរជីវិតបានល្អ ខ្ពង់ខ្ពស់ កុំរាប់រកឱ្យសោះប្រភេទមនុស្សដែលគ្មានប្រយោជន៍ មនុស្សដែលមើលទ្រព្យធន ឬមនុស្សដែលចូលមករកយើងតែពេលដែលត្រូវការ មិនដែលគោរព ឬឱ្យតម្លៃយើង។ មនុស្សខ្លះ បានក្បែរ រឹតតែជិតស្និទ្ធ គេរឹតតែមិនឱ្យតម្លៃយើង កាន់តែលែងខ្លាចក្រែង លែងយល់មុខដល់យើង។ មនុស្សខ្លះ មើលឃើញយើងតែពេលត្រូវការប្រើយើង ចង់មកពឹងពាក់ ជំពាក់ជំពិននឹងយើងតែប៉ុណ្ណោះ។ ហើយក៏មានមនុស្សខ្លះទៀត នាំតែរឿង សាងតែបញ្ហា ឬអាចថា បង្ករឿងអាស្រូវដល់យើងក៏មានដែរ។

ការផ្សាយពាណិជ្ជកម្ម
D4bb5f25129d537e7bffa78a27b050c1
រូបភាពដំណាង

ចំណែកឯដៃគូជីវិតវិញ ច្បាស់ណាស់ថា ត្រូវតែយកអ្នកមាន អ្នកស្អាត អ្នកដែលថ្លៃថ្នូរ ខ្ពង់ខ្ពស់ … ខ្ញុំនិយាយមិនសម្ដៅលើទ្រព្យសម្បត្តិ មាសប្រាក់ យសសក្តិ ឬមុខមាត់ រូបសម្រស់នោះឡើយ … តែចង់ប្រាប់ថា មនុស្សខ្លះ បើដកតែលុយកាក់ ទ្រព្យសម្បត្តិ មុខមាត់ រូបសម្រស់ចេញអស់ គឺសំរាម ក្ររហាមខ្លាំងណាស់ … គ្មានសូម្បីក្រមសីលធម៌ ក្រចិត្ត ក្រគំនិត អត់មារយាទ សន្ដានទាបថោក គ្មានសូម្បីភាពស្មោះត្រង់ចំពោះយើង … និយាយប៉ុណ្ណេះ គួរយល់ហើយមែនទេថា យកអ្នកមាន គឺមានចិត្ត មានគំនិត មានសីលធ៌ សុជីវធម៌ មានភក្ដីភាព មានសេចក្ដីល្អក្នុងខ្លួន … មនុស្សខ្លះស្អាតតែរូប តែចិត្តគំនិតកខ្វក់ ចរិតអាក្រក់ មានតែទ្រព្យ តែក្រសីលធម៌ ក្រសេចក្ដីល្អ អ្នកមានអ្នកក្រ គេមើលចេញពីខាងក្នុងមិនមែនរបស់ខាងក្រៅ រូបរាងខាងក្រៅទេ … ។

278daadaf7f3ecda71e5f4829b4720a6
រូបភាពដំណាង

ដូច្នេះហើយ មិនថាជាមិត្ត ឬជាដៃគូជីវិត ត្រូវតែគិតុះ្យបានល្អ ជ្រើសរើសឱ្យមែនទែន មិនមែនខ្លាចឯកា ខ្លាចគ្មានអ្នកណារាប់រក ខ្លាចអត់មានអ្នកកំដរ ឬដើរជាមួយ ចេះតែយកមនុស្សមិនបានការ មនុស្សដែលចរិតយ៉ាប់មកក្បែរខ្លួននោះឡើយ … សម័យនេះហើយ បើរកមិនបានមនុស្សល្អចូលមកក្នុងជីវិតទេ ក៏នៅម្នាក់ឯងទៅ សាងទំនាក់ទំនងធម្មតាៗបានហើយ កុំឱ្យតែសាងសត្រូវ មិត្តជិតស្និទ្ធ ឬដៃគូជី​វិតអីហ្នឹង បើយកមក គឺយកមកដើម្បីឱ្យខ្លួនឯងបានល្អ រីកចម្រើន មិនមែនយកមកធ្វើជាបន្ទុក នាំបញ្ហា​ សាងការឈឺចាប់ ឬដាក់សម្ពាធលើនោះឯងនោះទេ៕ អត្ថបទ ៖ លីម បញ្ញា

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម