មនុស្សស្រីទាំងនេះងាយនឹងត្រូវគេបោក និងងាយរងទុក្ខបំផុតក្នុងជីវិត

Cover Copy
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីមួយចំនួន មិនមែនព្រោះតែនាងល្ងង់ ទន់ខ្សោយនោះទេ… តែព្រោះនាង “ស្មោះត្រង់ពេក” និង “ចិត្តល្អពេក” ទើបធ្វើឱ្យនាងក្លាយជាមនុស្សដែលងាយរងទុក្ខជាងគេ ងាយនឹងត្រូវគេបោកប្រាស់ និងធ្វើបាបខ្លាំងបំផុត។

Cover Copy
រូបភាពដំណាង

១/ ឆាប់ជឿលឿនពេក៖ នាងជាមនុស្សដែលគ្រាន់តែអ្នកណាមកនិយាយល្អបន្តិច ក៏បើកចិត្តទុកចិត្តលើគេភ្លាមៗ។ ពាក្យផ្អែមល្ហែម ការយកចិត្តទុកដាក់តិចតួច អាចធ្វើឱ្យនាងគិតថា “នេះហើយជាមនុស្សដែលល្អពិត”។ តែជាក់ស្តែង មិនមែនមនុស្សគ្រប់គ្នាដែលបង្ហាញល្អ នឹងមានចិត្តល្អនោះទេ… ហើយពេលនាងដឹងការពិត នាងក៏ជាមនុស្សដែលឈឺចាប់ខ្លាំងជាងគេ។

ការផ្សាយពាណិជ្ជកម្ម

២/ ស្រលាញ់អស់ពីចិត្ត ដល់ថ្នាក់ភ្លេចខ្លួនឯង៖ ពេលនាងស្រលាញ់ នាងមិនរក្សាអ្វីសម្រាប់ខ្លួនឯងទេ។ នាងអាចលះបង់ពេលវេលា កម្លាំង និងអារម្មណ៍ទាំងអស់របស់នាងដើម្បីឱ្យម្នាក់ទៀតប្បាយចិត្ត។ នាងអាចទ្រាំបានទាំងការមិនគោរព ការមិនយកចិត្តទុកដាក់ ការមិនឱ្យតម្លៃព្រោះនាងសង្ឃឹមថា “ថ្ងៃណាមួយ ម្នាក់នោះនឹងផ្លាស់ប្ដូរ”។ តែការពិតគឺនាងកំពុងបាត់បង់ខ្លួនឯងបន្តិចម្តងៗ ដើម្បីរក្សាមនុស្សម្នាក់ដែលមិនសមនឹងនាងឡើយ។

Aad11ec9dcf8f18685e5dce0f1bdd157
រូបភាពដំណាង

៣/ មិនចេះបដិសេធ៖ នាងជាមនុស្សដែលខ្លាចបាត់បង់ មិនចង់ឱ្យអ្នកណាមិនពេញចិត្តលើនាង។ ដូច្នេះនាងតែងយល់ព្រម ទោះបីជារឿងនោះធ្វើឱ្យនាងមិនសប្បាយចិត្តក៏ដោយ។ នាងស្ងៀម… នាងទ្រាំ… នាងលាក់ទឹកភ្នែក… ហើយចុងក្រោយ អ្នកដទៃក៏ចាប់ផ្តើមមើលរំលងអារម្មណ៍នាង ព្រោះគេដឹងថា “នាងមិនដែលបដិសេធទេ”។

ការផ្សាយពាណិជ្ជកម្ម

៤/ មិនឃើញតម្លៃខ្លួនឯង៖ នាងមិនដែលគិតថាខ្លួនសមនឹងបានអ្វីល្អជាងនេះទេ។ ទោះជាត្រូវគេមិនគោរព មិនស្រលាញ់ពិត ក៏នាងនៅតែស៊ូទ្រាំ។ នាងគិតថា “បើខ្ញុំទៅ នឹងមានអ្នកណាស្រលាញ់ខ្ញុំទៀត?” ការគិតបែបនេះធ្វើឱ្យនាងជាប់នៅកន្លែងដែលបង្កឱ្យនាងឈឺចាប់ ធ្វើឱ្យនាងនៅតែបន្តនៅជាមួយនឹងមនុស្សមិនស្រឡាញ់នាង នៅកន្លែងដែលមិនឱ្យតម្លៃនាង។

0217baf193ec5855997296618d618478
រូបភាពដំណាង

៥/ ជឿថាស្នេហាអាចកែប្រែមនុស្ស៖ នាងជាមនុស្សដែលជឿលើស្នេហា យ៉ាងជ្រាលជ្រៅ។ នាងគិតថា បើនាងស្រលាញ់គេគ្រប់គ្រាន់ គេនឹងក្លាយជាមនុស្សល្អសម្រាប់នាង។ នាងអត់ធ្មត់ រង់ចាំ និងតែងតែអធ្យាស្រ័យ… ប៉ុន្តែការពិតគឺ មនុស្សម្នាក់នឹងផ្លាស់ប្ដូរ បានតែពេលគេចង់ផ្លាស់ប្ដូរផ្ទាល់ខ្លួនប៉ុណ្ណោះ។ ហើយនៅចុងក្រោយ នាងគ្រាន់តែសល់តែការឈឺចាប់ និងការខាតបង់ពេលវេលាតែប៉ុណ្ណោះ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម