តើមានមនុស្សប្រុសប៉ុន្មាននាក់ ដែលមានភាពស្មោះត្រង់ចំពោះប្រពន្ធបែបនេះ?

តើមានមនុស្សប្រុសប៉ុន្មាននាក់ ដែលមានភាពស្មោះត្រង់ចំពោះប្រពន្ធបែបនេះ?
ការផ្សាយពាណិជ្ជកម្ម

#Loyalty …

មនុស្សប្រុសម្នាក់និយាយថា “មានយប់មួយនោះ ខណៈពេលដែលប្រពន្ធរបស់ខ្ញុំកំពុងគេងក្បែរខ្ញុំ ។ ស្រាប់តែទូរសព្ទរបស់ខ្ញុំបានបន្លឺឡើង ដោយមានឃើញរូបប្រូហ្វាល់មនុស្សស្រីម្នាក់ បាន Add Friend មកខ្ញុំ ភ្លាមៗនោះ ខ្ញុំក៏បានចុច Confirm នាង បន្ទាប់មកទៀត នាងក៏បាន Chat មកខ្ញុំ ការសន្ទនារវាងខ្ញុំ និងនាងក៏បានចាប់ផ្ដើម ៖

ការផ្សាយពាណិជ្ជកម្ម

នាង ៖ សួស្ដី!
ខ្ញុំ ៖ សួស្ដី! តើអ្នកជាអ្នកណា?
នាង ៖ ខ្ញុំគឺ … ខ្ញុំបានដឹងថា អ្នករៀបការរួចហើយមែនទេ? (នាងបានសួរខ្ញុំ)
ខ្ញុំ ៖ បាទពិតមែនហើយ
នាង ៖ យើងខានជួបគ្នាយូរហើយ តែខ្ញុំនៅតែនឹកអ្នក
(តាមពិតនាងគឺជាអតីតមិត្តស្រីរបស់ខ្ញុំ នាងពិតជាស្អាត ហើយពេលនេះ នាងក៏នៅតែស្រស់ស្អាតដដែល)

5e3f2431e83039c3218b41699967d0d8135102
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទាប់មក ខ្ញុំក៏បិទការសន្ទនាជាមួយនឹងនាង ហើយក្រឡេកមើលទៅភរិយាដែលកំពុងតែគេងក្បែរខ្ញុំ ដើម្បីឱ្យច្បាស់ថា នាងបានគេលក់ពិតប្រាកដមែន។ ប៉ុន្តែ ខណៈពេលដែលខ្ញុំសម្លឹងមើលទៅឃើញភរិយារបស់ខ្ញុំ ខ្ញុំមានអារ្មណ៍ថា គាត់ពិតជាគេងលក់ស្កប់ស្កល់ និងមានអារម្មណ៍ថាកក់ក្ដៅណាស់ ទាំងដែលពេញមួយថ្ងៃ ពិតជាហត់នឿយជាមួយនឹងកិច្ចការងាររបស់គាត់ជាខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំគិតថា គាត់ពិតជាមានអារម្មណ៍មានសុវត្ថិភាពផ្នែកផ្លូវចិត្ត ទើបអាចឱ្យគាត់ធ្មេចភ្នែកគេងយ៉ាងលង់លក់បែបនេះ … ហេតុក៏ព្រោះតែទីនេះជាផ្ទះ គឺផ្ទះដ៏កក់ក្ដៅ និងបានគេងក្បែរខ្ញុំដែលជាស្វាមី អារម្មណ៍គាត់បន្ទាប់ពីចាកចេញពីផ្ទះរបស់គាត់ ដែលជាជម្រកដ៏កក់ក្ដៅដំបូងរបស់គាត់ ដើម្បីមកសាងគ្រួសារជាមួយនឹងខ្ញុំ គឺគាត់បាកចាកចេញពីទីកន្លែងដែលផ្ដល់អារម្មណ៍សុវត្ថិភាពឱ្យគាត់ហើយ តែគាត់ក៏នៅតែមានអារម្មណ៍ថាកក់ក្ដៅដដែល អាចគេងបានស្រណុកស្រួល។

តាមពិតទៅ រយៈពេលជាងម្ភៃឆ្នាំនៃជីវិតគាត់ មុនពេលរៀបការជាមួយនឹងខ្ញុំ គឺគាត់មានម្ដាយចាំប្រឹក្សា ចាំលើកទឹកចិត្តពេលគាត់មានបញ្ហា គាត់មានបងប្អូនស្រីប្រុស ដែលចាំប្រឡែងលេងជាមួយនឹងគាត់ គាត់មានឪពុកដែលចាំមើលថែ និងការពារគាត់បានយ៉ាងដិតដល់ … ដោយហេតុថា ត្រូវសាងគ្រួសារមួយជាមួយនឹងខ្ញុំ ទើបគាត់ត្រូវចាកឆ្ងាយពីទ្រនំដ៏កក់ក្ដៅដំបូងរបស់គាត់ …។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះខ្ញុំគិតថា អារម្មណ៍គាត់ក្នុងពេលដែលមានខ្ញុំ និងការដែលគាត់នៅជាមួយគ្រួសាររបស់គាត់ គឺដូចគ្នា គាត់អាចគេងលក់បានស្ងប់ក្នុងរាត្រី ព្រោះមានប្ដីដែលអាចជឿជាក់ និងទុកចិត្តបាន គាត់មានបង្អែដ៏រឹងមាំ អាចនិយាយបានថា គាត់ទុកខ្ញុំជាទ្រនំដែលអាចផ្ដល់អារម្មណ៍សុវត្ថិភាពដល់គាត់ ដូច្នេះ ខ្ញុំក៏បានសម្រេចចិត្ត ចុចបិទ និងឈប់សន្ទនាជាមួយអតីតមិត្តស្រីរបស់ខ្ញុំ ព្រោះខ្ញុំមិនមានអ្វីដែលត្រូវទៅតបជាមួយនឹងនាងទៀតទេ ទោះនាងនៅនឹកខ្ញុំ ឬស្រឡាញ់ខ្ញុំក៏ដោយ តែយើងបានបែកគ្នាហើយ អ្វីដែលសំខាន់ គឺខ្ញុំមានប្រពន្ធដែលគោរព ឱ្យតម្លៃ និងជឿជាក់លើខ្ញុំ ដូច្នេះ មិនគួរក្បត់នាងក្រោយខ្នងនោះឡើយ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុក
ប្រែសម្រួលពី ៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម