អត្ថបទQuotes! អ្នកខ្លះ ព្រោះតែយើងមិនដែលស្គាល់ ទើបយើងមិនទុកចិត្តគេ ចំណែកអ្នកខ្លះទៀត មកពីយើងស្គាល់គេច្បាស់ ទើបរឹតតែមិនទុកចិត្ត

អត្ថបទQuotes! អ្នកខ្លះ ព្រោះតែយើងមិនដែលស្គាល់ ទើបយើងមិនទុកចិត្តគេ ចំណែកអ្នកខ្លះទៀត មកពីយើងស្គាល់គេច្បាស់ ទើបរឹតតែមិនទុកចិត្ត
ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ ចំពោះមនុស្សដែលយើងមិនធ្លាប់ស្គាល់សោះ ឬទើបតែស្គាល់ ឬស្គាល់មិនច្បាស់ យើងប្រាកដជាពិបាកនឹងទុកចិត្ត ឬមិនអាចទុកចិត្តគេបានងាយៗនោះឡើយ ដូចពាក្យចាស់ពោលថា “ស្គាល់មុខតែមិនស្គាល់មាត់ មនុស្សស្គាល់មិនប្រាកដ កុំទុកចិត្តគេពេក”។

ច្បាស់ណាស់ថា មនុស្សខ្លះព្រោះតែយើងមិនដែលស្គាល់គេពីមុនមក ឬក៏ទើបតែបានត្រឹមតែស្គាល់មុខគេ តែមិនទាន់ដឹងពីចិត្តគំនិតរបស់គេច្បាស់នោះឡើយ ដូច្នេះហើយ យើងមិនអាចទុកចិត្តគេបានងាយៗ ភ្លាមៗទេ រឹតតែត្រូវប្រុងប្រយ័ត្ន ព្រោះមនុស្សដែលយើងស្គាល់មិនច្បាស់ គេងាយណាស់នឹងកុហោកបោកប្រាស់យើង ដូច្នេះត្រូវតែ “ការពារ ប្រសើរជាង ព្យាបាល”។

ការផ្សាយពាណិជ្ជកម្ម

70e03c70fe5f582c147fb63c3591f9c7

យ៉ាងណាមិញ ចំពោះមនុស្សមួយចំនួនទៀត យើងបានស្គាល់គេយូរហើយ ហើយក៏ស្គាល់ចិត្តគំនិត និងចរិតគេច្បាស់ផងដែរ ទើបជាហេតុធ្វើឱ្យយើងនេះ កាន់តែមិនទុកចិត្តគេ ព្រោះតែយើងបានស្គាល់ពីចរិតពិត និងចិត្តគំនិតខាងក្នុងរបស់គេ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ ចំពោះមនុស្សមួយចំនួន កាន់តែស្គាល់យូរ គេក៏កាន់តែបង្ហាញពីធាតុពិត សន្ដានពិត គឺចរិតដែលមិនគួរឱ្យទុកចិត្ត ជាពិសេសនោះគឺ ភាពអាត្មានិយម ខ្សែលើ កេងចំណេញ ចេះតែឯង ជាមួយនឹងគំនិតអាក្រក់ៗជាច្រើនទៀតរបស់គេ គេកាន់តែបង្ហាញពីសន្ដានរបស់គេមកឱ្យយើងឃើញច្បាស់ៗ ព្រោះតែទង្វើ និងកាយវិការខ្លះរបស់គេនេះហើយ ដែលធ្វើឱ្យយើងកាន់តែមិនទុកចិត្ត រឹតតែត្រូវប្រុងប្រយ័ត្ននៅពេលដែលយើងនៅក្បែរគេ ហើយប្រសិនបើអាច យើងត្រូវតែចាកចេញឱ្យឆ្ងាយពីគេ ចៀសវាងកុំឱ្យគេមកធ្វើបាប ឬកេងចំណេញខ្សែលើ ឬបង្ករឿងអាក្រក់មកឱ្យយើង។

385be9da1a41e5874d0b90528e25c537

ការផ្សាយពាណិជ្ជកម្ម

ទៀតសោត ពេលខ្លះ យើងរបស់តែការពារខ្លួនយើងពីមនុស្សដែលយើងមិនធ្លាប់ស្គាល់ និងមនុស្សដែលយើងស្គាល់ច្បាស់ ពេលខ្លះ យើងបែរជាភ្លេចគិត និងការពារចំពោះសត្រូវដែលបន្លំខ្លយនមកធ្វើជាមិត្ត ជិតស្និទ្ធក្បែរខ្លួនយើងទៅវិញ។

ត្រូវចាំថា មនុស្សដែលអាចបោកប្រាស់ និងធ្វើបាបយើងបានយ៉ាងងាយគឺ ភាគច្រើនជាមនុស្សដែលយើងតែងតែជឿជាក់ និងទុកចិត្តគេខ្លាំងបំផុតនេះហើយ ហើយគេក៏តែងតែនៅក្បែរនឹងខ្លួនយើងខ្លាំងបំផុតដូចគ្នា៕

ការផ្សាយពាណិជ្ជកម្ម
Bba912840a41dfed0e9226bb98b5f1a6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម