ចង់ដឹងថាគេស្រឡាញ់យើងពិត ឬស្រឡាញ់យើងខ្លាំងអត់ មើលតែទង្វើទាំងនេះទៅដឹងហើយ…

90
ការផ្សាយពាណិជ្ជកម្ម

ស្នេហា មិនមែនគ្រាន់តែនិយាយថា​ ស្រឡាញ់ សុទ្ធតែអាចបញ្ជាក់បាននោះឡើយ អ្នកខ្លះ ស្រឡាញ់មែន តែស្រឡាញ់បានតែមាត់ មិនដែលបង្ហាញនូវទង្វើ ឬកាយវិការឱ្យដឹងថាស្រឡាញ់ឡើយ ស្រឡាញ់តែមាត់ តែបែរជាព្រងើយកន្តើយ មិនដែលយកចិត្តទុកដាក់ចំពោះគ្នាទេ។ មនុស្សដែលស្រឡាញ់យើងពិត ពេលខ្លះ គេមិននិយាយចេញឡើយ តែគេបង្ហាញតាមរយៈកាយវិការឱ្យយើងបានឃើញច្បាស់ៗនឹងភ្នែក។

C1210b2badf491f8f012d6763376ebec
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យ៉ាងណាមិញ មនុស្សដែលស្រឡាញ់យើងពិត ស្រឡាញ់យើងខ្លាំង គេតែងតែបញ្ចេញនូវទង្វើទាំងនេះ ៖

ការផ្សាយពាណិជ្ជកម្ម

១. ចូលចិត្តញ៉ោះលេង
ជាការពិតណាស់ មនុស្សដែលស្រឡាញ់យើង គេតែងតែញ៉ោះយើងលេង ចូលចិត្តធ្វើឱ្យយើងខឹង យើងងរ ពេលអារម្មណ៍គេ ពេលបានញ៉ោះយើង ហើយចឹងខឹង គេមើលមកឃើញថាយើងរឹតតែគួរឱ្យស្រឡាញ់ ហើយចំណាំមើលទៅ ពេលគេញ៉ោះយើងហើយ គេតែងតែលួចញញឹមតែម្នាក់ឯង។

២. ចូលចិត្តអង្អែលក្បាលយើងលេង
ការអង្អែលក្បាលលេង ជាតង្វើបង្ហាញពីការយកចិត្តទុកដាក់ និងបារម្ភ ទុកយើងដុចកូនក្មេងអ៊ីចឹង។ គេរមែងមានកូនចិត្តមួយគិតថា ការអង្អែលក្បាល ជាកាយវិការមនុស្សដែលយកចិត្តទុកដាក់ និងTake Careយើងបំផុត។

ការផ្សាយពាណិជ្ជកម្ម

៣. តែងតែព្រមខុសគ្រប់រឿង គ្រប់ពេល
មនុស្សដែលស្រឡាញ់យើងខ្លាំង គេខ្លាចណាស់ គឺខ្លាចយើងខឹង ខ្លាចយើងមិនសប្បាយចិត្ត ជាពិសេសគឺខ្លាចបាត់បង់យើង អ៊ីចឹងហើយ គ្រប់ពេលដែលមានបញ្ហា មិនថាគេខុស ឬត្រូវទេ គឺជាអ្នកសុំទោស ជាអ្នកតាមលួងយើងមុនជានិច្ច ព្រោះគេមិនចង់ឈ្លោះជាមួយើងឡើយ គេព្រមឱ្យយើងឈ្នះគ្រប់រឿង គេព្រមចាញ់គ្រប់ពេល។

4500541ff703283d0e1aef74a474dd73
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ការពារយើងគ្រប់កាលៈទេសៈ
មិនថាទៅណាមកណា គេតែងយកចិត្តទុកដាក់ គិតគូរពីយើងជានិច្ច តែងតែការពារយើង ឱ្យតម្លៃយើងមិនថានៅក្រោយខ្នង ឬនៅចំពោះមុខ ជាពិសេសពេលយើងមានបញ្ហាជាមួយអ្នកណា គេតែងតែការពារយើងគ្រប់ពេល មិនឱ្យអ្នកដទៃមើលងាយ ឬធ្វើបាបយើងបានឡើយ។

ការផ្សាយពាណិជ្ជកម្ម

៥. តាមចិត្តយើងជានិច្ច
មិនថាយើងចង់ទៅណា ដើរផ្សារ ដើរលេង ឬញាំអីទេ គឺគេជូនយើងទៅទាំងអស់ កំដរយើងគ្រប់វេលា មិនថាមមាញឹកនឹងការងារប៉ុនណា ក៏គេនៅតែអាចឆ្លៀតពេលដើម្បីយើងបានជានិច្ច។

៦. ផ្ដល់កម្លាំងចិត្តដល់យើងរហូត
មិនថាយើងជួបបញ្ហាអ្វីក៏ដោយ គ្មានឡើយពាក្យសម្ដីបន្ទោស គឺមានតែពាក្យកែលំអ នឹងលើកទឹកចិត្តដល់យើង មិនដែលខឹង មិនដែលថាយើងខុសនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

នៅមានទង្វើផ្សេងៗទៀត ដែលមនុស្សស្រឡាញ់គ្នាគេតែងតែផ្ដល់ឱ្យគ្នា មិនមែនបានតែនិយាយ ឬសន្យាខ្យល់នោះទេ៕

Ec943ccf6830f54e0ac56b84d41db47a
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖​ ភី អេច
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម