ហេតុអ្វីចេះតែព្រងើយកន្តើយ ហើយទុកនាងចោល ឬនាងមិនសំខាន់ដល់ទូរសព្ទរបស់អ្នកទេ?

ហេតុអ្វីចេះតែព្រងើយកន្តើយ ហើយទុកនាងចោល ឬនាងមិនសំខាន់ដល់ទូរសព្ទរបស់អ្នកទេ?
ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលអ្នកចេះតែព្រងើយកន្តើយនឹងនាង អ្នកតែងតែទុកនាងចោល ខ្វល់តែចំពោះទូរសព្ទ គិតតែឆាត​ គិតតែលេងទូរសព្ទ ទង្វើនេះ គឺស្មើនឹងអ្នកកំពុងតែសម្លាប់ទំនុកចិត្ត ភាពជឿជាក់ និងមនោសញ្ចេតនាដែលនាងមានចំពោះអ្នកនាង។​ នាងនឹងគិតថា អ្នកលែងត្រូវការនាង អ្នកលែងស្រឡាញ់នាងដូចមុន អ្នកធុញទ្រាន់នឹងនាង គឺអ្នកលែងចង់នៅក្បែរនាង ហើយនាងប្រាកដជាគិតថាអ្នកកំពុងតែមានអ្នកថ្មីថែមទៀតផង។

73abd7189f91ba7e003b783e1a1a15b8

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីម្នាក់ដែលបានដាក់ចិត្តដាក់បេះដូងស្រឡាញ់អ្នកហើយ នាងក៏មិនខ្វល់ទេថារយៈពេលដែលអ្នក ហើយនឹងនាងបានចាប់ផ្ដើមមកយូរប៉ុនណាទេ សំខាន់គឺនាងនៅតែត្រូវការការយកចិត្តទុកដាក់ និងនៅក្បែរនាង៌្យបានច្រើនៗ ខ្វាយខ្វល់ពីនាង មិនមែនចេះតែទុកនាងចោលស្ទើរតែគ្រប់ពេលនោះឡើយ។ នាងពិតជាចង់ឱ្យអ្នកតាមនាងណាស់ ការខ្វាយខ្វល់របស់អ្នកដែលផ្ដល់ឱ្យនាង គឺជាកម្លាំងចិត្ត ស្នាមញញឹម និងសុភមង្គលដ៏ធំធេងសម្រាប់នាង តើអ្នកមានដឹងទេ? នាងនៅតែត្រូវការឱ្យអ្នកលះបង់ និងព្យាយាមដើម្បីនាងឱ្យបានច្រើនៗតាមដែលអាចធ្វើទៅបាន គឺឱ្យដូចគ្រាដំបូង ដែលអ្នកបានចាប់ផ្ដើមជាមួយនាហអ៊ីចឹងដែរ។

120158278_2887776398121703_7519075544170771440_n

ការផ្សាយពាណិជ្ជកម្ម

ក្នុងនាមជាមនុស្សដែលស្រឡាញ់គ្នា អ្នកគួរតែផ្ដល់ក្ដីសុខ ស្នាមញញឹម និងភាពកក់ក្ដៅដល់នាងឱ្យបានច្រើន អ្នកមិនគួរទុកនាងចោល មិនខ្វល់ពីនាងនោះទេ។ កាយវិការ ការយកចិត្តទុកដាក់ និងពេលវេលារបស់អ្នកសម្រាប់នាង វាពិតជាមានន័យណាស់ មិនមែនត្រឹមតែពាក្យសម្ដីនិយាយថាស្រឡាញ់ពីរម៉ាត់ គិតថាគ្រប់គ្រាន់នោះឡើយ។

សូមកុំទុកមនុស្សស្រីដែលស្រឡាញ់អ្នកខ្លាំងចោលឱ្យសោះ សូមកុំធ្វើឱ្យនាងមានអារម្មណ៍ថា អ្នកលែងត្រូវការនាង សូមកុំបង្រៀនឱ្យនាងក្លាយជាមនុស្សស្រីរឹងមាំខ្លាំងពេក ព្រោះបើនាងរឹងមាំពេកហើយនោះ អ្នកក៏លែងមានតម្លៃអ្វីសម្រាប់នាងដែរ ព្រោះនាងអាចដេក ដើរ ឈរ​អង្គុយ ឬទៅគ្រប់កន្លែង ឬធ្វើអ្វីដោយខ្លួនឯងបាន ទោះជាគ្មានអ្នកនៅក្បែរ គ្មានវត្តមានអ្នកជួយនាងក៏ដោយ មនុស្សស្រីបើនាងរឹងមាំហើយ គឺមានន័យថា នាងក្លាយជាមនុស្សស្រីចិត្តដាច់បំផុតដូចគ្នា៕

ការផ្សាយពាណិជ្ជកម្ម

B0067252996e1b8fb2d2c215f2708803

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម