សង្គមការស្វែងរកមនុស្សពិសេសមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែវារឹតតែតានតឹងសម្រាប់គូស្នេហ៍សម័យនេះ ដែលតែងតែជួបបញ្ហាមិនចេះចប់មិនចេះហើយ។ ខាងក្រោមនេះគឺសុទ្ធតែជាបញ្ហាដែលជាទូទៅកើតមានក្នុងទំនាក់ទំនងស្នេហាសព្វថ្ងៃនេះ៖ ១.ការផ្ញើសារធ្វើឲ្យដៃគូរម្ខាងទៀតមានការភាន់ច្រឡំ សម័យនេះយើងទទួលបានព័ត៌មានសំខាន់បំផុតតាមរយៈស្មាតហ្វូន។ ដោយមនុស្សអាចចំណាយពេលច្រើនក្នុងការព្យាយាមបកស្រាយពីចេតនារបស់គ្នាទៅវិញទៅមកដោយតាមទូរស័ព្ទ តែការផ្ញើសារបែបនេះអាចធ្វើឱ្យដៃគូរភាន់ច្រឡំពីអត្ថន័យពិត ឬ អ្វីដែលយើងចង់និយាយ។ ២.ខ្លាចរើសដៃគូមិនត្រូវ អំឡុងពេលមានស្នេហារួចទៅហើយ មនុស្សខ្លះនៅតែគិតថាខ្លាចខ្លួនរើសដៃគូខុស បើទោះបីជាបច្ចុប្បន្នខ្លួនមានដៃគូម្នាក់ដែលល្អគ្រប់គ្រាន់ក៏ដោយ។ ហើយធ្វើឱ្យពួកគេតែងតែសួរខ្លួនឯងថាតើបានធ្វើការជ្រើសរើសដៃគូជីវិតត្រឹមត្រូវហើយ ឬ នៅ ដែលជាហេតុធ្វើអោយពួកគេមិនប្រាកដចិត្ត និងតែងតែនាំបញ្ហាមកដាក់នៅក្នុងទំនាក់ទំនងស្នេហា។ ៣.ការភ័យខ្លាចក្នុងការសម្រេចចិត្ត គូស្នេហ៍សព្វថ្ងៃតែងតែអស់សង្ឃឹមពេលជួបបញ្ហាធំៗ ហើយសូម្បីតែនៅពេលធ្វើការសម្រេចចិត្តក៏ជាឧបសគ្គសម្រាប់ពួកគេដែរ រហូតដល់មានការខ្វែងគំនិត និងឈ្លោះគ្នាជាដើម។ ៤.ការជ្រៀតជ្រែកដោយសាច់ញាតិ បញ្ហាដែលគេតែងតែជួបប្រទះភាគច្រើនគឺកើតឡើងដោយសារតែមានការជ្រៀតជ្រែកពីសាច់ញាតិរបស់ពួកគេញឹកញាប់ពេក ដូច្នេះពួកគេងាយនឹងបាត់បង់ការសម្រេចចិត្តបែបឯកជនភាព។ ត្រូវចងចាំថា ឪពុកម្តាយ និងមិត្តភក្តិនឹងមិនដែលស្គាល់ដៃគូរបស់យើងច្បាស់ជាងខ្លួនយើងនោះទេ ដូច្នេះការសូមកុំព្យាយាមស្តាប់ពាក្យសម្តីពីពួកគាត់ច្រើនពេកនាំតែធ្វើឲ្យស្នេហាមានការរកាំរកូស។ ៥.រំលឹកពីសង្សារចាស់…