
មួយជីវិតមនុស្សស្រី អ្វីដែលនាងខ្លាចបំផុត គឺខ្លាចជ្រើសដៃគូជីវិតខុស
មនុស្សស្រី១០០នាក់ ស្ទើរតែ១០០ហើយ ដែលខ្លាចបំផុត ខ្លាចជ្រើសដៃគូជីវិតខុស ខ្លាចយកប៉ះចំមនុស្សដែលគ្មានចិត្តស្មោះភក្ដី ខ្លាចយកប៉ះចំប្ដីដែលមានចិត្តគំនិតកាចសាហាវ ប្រើហិង្សា វាយធ្វើបាបនាង គ្មានចិត្តអាណិតស្រឡាញ់ គ្មានភាពផ្អែមល្ហែម មិនចេះមើលថែ ថ្នាក់ថ្នមលើរូបនាងដែលជាភរិយា។ មនុស្សស្រី ទោះបីនាងត្រូវលំបាក ហត់នឿយច្រើនយ៉ាងណាក៏ដោយ ក៏នាងមិនដែលនឹងត្អូញត្អែរ ឬបោះបង់ចោលឡើយ ដើម្បីក្រុមគ្រួសារ ដើម្បីប្ដី ដើម្បីកូន នាងនឹងមិនរុញរា ក្នុងការលះបង់អ្វីទាំងអស់ មិនថានាងត្រូវបាត់បង់រូបរាង រូបសម្រស់ រួមទាំងពេលវេលាពេញមួយជីវិតរបស់នាង នាងក៏សុខចិត្តផ្ដល់ និងចំណាយគ្រប់បែបយ៉ាង អ្វីដែលសំខាន់ នាងគ្រាន់តែចង់បានការគោរព ស្រឡាញ់ ឱ្យតម្លៃ និងអាណិត…




















