គេពិតជាស្រឡាញ់អ្នកណាស់ ប្រសិនបើគេ ហ៊ានផ្ដល់ ៥ យ៉ាងនេះដល់អ្នក

គេពិតជាស្រឡាញ់អ្នកណាស់ ប្រសិនបើគេ ហ៊ានផ្ដល់ ៥ យ៉ាងនេះដល់អ្នក
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើមានមនុស្សម្នាក់ចូលមកក្នុងជីវិតអ្នក ហើយហ៊ានផ្ដល់ឱ្យអ្នកនូវ ៥ យ៉ាងដូចខាងក្រោមនេះ វាបង្ហាញឱ្យច្បាស់ថា អ្នកពិតជាសំខាន់ ហើយគេក៏ស្រឡាញ់អ្នកខ្លាំងណាស់ដែរ។ ដូច្នេះហើយ កុំបណ្ដោយឱ្យបាត់បង់គេ កុំឱ្យរបូតចេញពីដៃឱ្យសោះ ថែរក្សាគេឱ្យបានល្អទៅ ជីវិតអ្នក មិនមែនចេះតែជួបមនុស្សល្អបែបហ្នឹងឡើយ។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. ចិត្តស្មោះ

ការផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនងណាមួយក៏ដោយ គឺសុទ្ធតែទាមទារនូវភាពស្មោះត្រង់។ ក្នុង​សេចក្ដី​ស្រឡាញ់ ភាព​ស្មោះ​ត្រង់​ជា​កត្តា​ចាំបាច់​ សម្រាប់​ជួយ​ឱ្យ​គូស្នេហ៍​យល់​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង។ ប្រសិនបើបុរសម្នាក់ប្រព្រឹត្តចំពោះអ្នក ដោយការកក់ទុកតាំងពីការចាប់ផ្តើមនៃទំនាក់ទំនង ទោះបីជាអ្នកប្រព្រឹត្តចំពោះពួកគេដោយស្មោះត្រង់ក៏ដោយ វានៅតែមានចម្ងាយរវាងអ្នកទាំងពីរ ហើយគាត់នឹងមិនអាចប្រព្រឹត្តចំពោះអ្នកតាមរបៀបដែលអ្នកប្រព្រឹត្តចំពោះគាត់នោះទេ។ បុរស​ម្នាក់​ដែល​មិន​អាច​ផ្តល់​ភាព​ស្មោះ​ត្រង់​ដល់​អ្នក តើ​គាត់​អាច​ផ្តល់​ឱ្យ​អ្នក​នូវ​អនាគត​ដ៏​ស្រស់​ស្អាត និង​សុភមង្គលបាន​យ៉ាង​ដូច​ម្តេច? វាពិតជាមិនអាចឡើយ។

២. លុយ

ការផ្សាយពាណិជ្ជកម្ម

បុរសគ្រប់រូប ផ្ដោតសំខាន់ចំពោះអាជីពរបស់គាត់ ហើយចង់រកប្រាក់បានច្រើន។ ដោយសារតែហិរញ្ញវត្ថុ គឺជាមុខមាត់របស់មនុស្សប្រុស លុយកាន់តែច្រើន បុរសកាន់តែជោគជ័យ គាត់កាន់តែមានមុខតំណែងក្នុងសង្គម និងត្រូវបានគេគោរព។

ក្នុងនាមជាមនុស្សស្រី បើគាត់សុខចិត្តចំណាយលុយឱ្យអ្នក ត្រៀមទិញអ្វីដែលអ្នកពេញចិត្តដោយមិនប្រៀបធៀប នោះមានន័យថាគាត់ឱ្យតម្លៃអ្នកខ្លាំងណាស់។ ជំនួសឱ្យការមើលកាបូបដើម្បីជ្រើសរើសប្តី ស្ត្រីឆ្លាតនឹងមើលពីរបៀបដែលបុរសប្រើលុយដើម្បីបង្ហាញសេចក្តីស្រឡាញ់។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ពេលវេលា

គ្មាន​បុរស​ណា​ម្នាក់​ រវល់​ខ្លាំង​ដែល​គាត់​គ្មាន​ពេល​សម្រាប់​អ្នក​នោះ​ទេ វា​គ្រាន់​តែ​ថា​គេពេញចិត្ត ឬមិនពេញចិត្ត យើងសំខាន់ ឬមិនសំខាន់តែប៉ុណ្ណោះ។ នៅពេលដែលមនុស្សប្រុសស្រលាញ់ពិតប្រាកដ គាត់នឹងតែងតែនៅទីនោះនៅពេលដែលអ្នកត្រូវការគាត់ តែងតែទន្ទឹងរង់ចាំការនៅជាមួយគ្នាឱ្យបានយូរ មិនថាថ្ងៃ ឬយប់នោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ផ្ទុយ​ទៅ​វិញ ពេល​ឃើញ​តែ​អ្នក​ជា “ផែនការ​បម្រុង” បុរស​គ្មាន​បេះដូង​នឹង​មិន​ខ្វល់​ពី​អ្នក​ឡើយ។ គាត់តែងតែប្រើលេសការងារដើម្បីបដិសេធមិនជួយ និងគាំទ្រអ្នកក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ បើ​អ្នក​មាន​ស្នេហា​ជាមួយ​បុរសបែប​នេះ យក​ល្អ​គួរតែ​ឈប់​ដើម្បី​ចៀសវាង​យក​ប្តី​ខុស​ទៅ​ថ្ងៃមុខ ។

៤. ផ្ដល់អត្តសញ្ញាណ ឬតំណែងជាក់លាក់ដល់អ្នក

ការផ្សាយពាណិជ្ជកម្ម

នេះ​ជា​អ្វី​ដែល​បុរស​នឹង​មិន​អើពើ​ ប្រសិន​បើ​គេ​មិន​ស្រឡាញ់​អ្នក​ពិត​ប្រាកដ។ ដោយគ្រាន់តែក្រឡេកមើលថា តើគាត់ផ្តល់ងារឱ្យអ្នកឬអត់ អ្នកដឹងភ្លាមថាគាត់ស្រលាញ់អ្នកប៉ុនណា។ មនុស្ស​ស្រី​មាន​ស្នេហា​ដល់​ទី​បំផុត​ ត្រូវ​មាន​អត្តសញ្ញាណ​ច្បាស់លាស់។

ហើយនៅពេលដែលបុរសពិតជាស្រឡាញ់អ្នក ពួកគេត្រៀមខ្លួនផ្តល់ងារដល់អ្នក។ ពួកគេចង់ភ្ជាប់ជីវិតរបស់អ្នកជាមួយពួកគេ រំពឹងថាអ្នកនឹងមានវត្តមាននៅក្នុងផែនការអនាគតរបស់ពួកគេទាំងអស់។ ផ្ទុយទៅវិញ មនុស្សប្រុសមិនស្មោះត្រង់នឹងអ្នក ពួកគេមិនដែលគិតពីអនាគត ហើយក៏មិនចង់ឱ្យអ្នកធ្វើអ្វីដែលសំខាន់ក្នុងជីវិតរបស់ពួកគេដែរ។

ការផ្សាយពាណិជ្ជកម្ម

ពួកគេថែមទាំងលាក់ទំនាក់ទំនងរបស់ពួកគេ ដោយភ្ជាប់ជាមួយភាពមិនច្បាស់លាស់។ ហើយ​ស្ត្រី​ដែល​នៅ​ជាមួយ​អ្នក​ដែល​មិន​អាច​ផ្តល់​ងារ​ឱ្យ​អ្នក ​គឺ​ច្បាស់​ណាស់​ថា​ មាន​តែ​ភាព​ច្របូកច្របល់​ និង​មិន​សប្បាយចិត្ត​។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ថែរក្សា

ការផ្សាយពាណិជ្ជកម្ម

ស្ត្រី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ភេទ​ទន់​ខ្សោយ ​ព្រោះ​តាម​ចរិត​របស់​ពួក​គេ​មាន​ចរិត​ទន់​ខ្សោយ​ខ្លះ។ ថ្វីដ្បិតតែមាននារីមួយចំនួនដែលលេចមុខខ្លាំងនៅខាងក្រៅក៏ដោយ ប៉ុន្តែខាងក្នុងជ្រៅ ពួកគេតែងតែប្រាថ្នាចង់បានការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីបុរសឱ្យមានសុវត្ថភាព។

លើសពីនេះទៅទៀត នៅក្នុងទំនាក់ទំនងបុរសត្រូវការការយកចិត្តទុកដាក់ និងភាពទន់ភ្លន់របស់ស្ត្រី ផ្ទុយទៅវិញ ស្ត្រីត្រូវការការយកចិត្តទុកដាក់ និងការខ្វាយខ្វល់ពីបុរស។ វាក៏ជាទំនួលខុសត្រូវរបស់ភាគីទាំងពីរ ក្នុងការរក្សាទំនាក់ទំនងផ្លូវចិត្តផងដែរ។

ម្យ៉ាងវិញទៀត ដើម្បីឱ្យទំនាក់ទំនងរបស់អ្នកកាន់តែមានសុភមង្គល និងផ្អែមល្ហែម វាជារឿងមិនអាចខ្វះបានក្នុងការបង្ហាញក្តីស្រលាញ់ និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកពីភាគីទាំងពីរ។ ដោយមិនធ្វើដូច្នេះទេ ទំនាក់ទំនងនេះគឺដូចជាផ្លូវរូងក្រោមដីទឹកកក ភាគីទាំងពីរ “ជាប់គាំង” នៅក្នុងវា និងតូចចិត្ត។

ត្រូវចាំថា បុរសម្នាក់ដែលស្រលាញ់អ្នកពិតប្រាកដ នឹងគិតពីអ្នកមុនគេក្នុងគ្រប់យ៉ាង ហើយខ្វល់ពីអ្នកតាមគ្រប់មធ្យោបាយ ពីព្រោះគាត់មិនចង់ឃើញអ្នកពិបាកចិត្ត។ ផ្ទុយទៅវិញ ប្រសិនបើបុរសតែងតែព្រងើយកន្តើយ ខ្វះការចាប់អារម្មណ៍ចំពោះស្ត្រី នោះចាំបាច់ត្រូវចោទសួរពីទំនាក់ទំនងបច្ចុប្បន្នរវាងអ្នកទាំងពីរ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម