ស្នេហាយុវវ័យ

Cover Copy
សង្គម

សញ្ញាទាំង ៥ បង្ហាញថា ដៃគូរបស់អ្នកមិនសប្បាយចិត្ត និងបាត់បង់ចំណាប់អារម្មណ៍ក្នុងទំនាក់ទំនងជាមួយនឹងអ្នកហើយ

នៅក្នុងទំនាក់ទំនងស្នេហា ប្រសិនបើចេញសញ្ញាទាំង ៥ នេះមក ក៏មានន័យថា ស្នេហារបស់អ្នកកំពុងតែស្ថិតក្នុងតំបន់ក្រហម ដៃគូរបស់អ្នកគាត់មិនសប្បាយចិត្តជាមួយនឹងស្នេហានេះឡើយ គាត់បានបាត់បង់ចំណាប់អារម្មណ៍ចំពោះទំនាក់ទំនងអ្នកទាំងពីរហើយ។ យ៉ាងណាក៏ដោយ បើបែបហ្នឹងទៅហើយ អ្នកគួរតែរកវិធីកែខៃឡើងវិញ​ បើមិនអ៊ីចឹងទេ អ្នកគួរតែត្រៀមចិត្តទុកមុនសម្រាប់ថ្ងៃបែកដែលនឹងមកដល់ឆាប់ៗនេះទៅ។ 1️⃣ ទំនាក់ទំនងថយចុះ ៖ ដៃគូរបស់អ្នកមិនសូវចាប់អារម្មណ៍ក្នុងការពិភាក្សាអំពីជីវិតប្រចាំថ្ងៃរបស់ពួកគេ ឬចូលរួមក្នុងការសន្ទនាប្រកបដោយអត្ថន័យជាមួយអ្នក។ 2️⃣ កង្វះភាពស្និទ្ធស្នាល ៖ ភាពស្និទ្ធស្នាលខាងផ្លូវកាយ និងផ្លូវចិត្តក៏បានធ្លាក់ចុះ ដោយមិនសូវចាប់អារម្មណ៍លើការឱប ការថើប ឬភាពទន់ខ្សោយខាងផ្លូវចិត្ត។ 3️⃣ ឈ្លោះប្រកែកគ្នាញឹកញាប់ ឬភាពតានតឹង ៖ ការឈ្លោះប្រកែកគ្នា ជម្លោះ…

៣
គ្រួសារ

កែចេញទៅស្រីៗ! ចរិតទាំង ៤ នេះ​ប្រុសៗគេស្អប់ណាស់ ជាពិសេសប្រុសល្អៗ គេប្រាកដជាមិនយកអ្នកឡើយ

មនុស្ស​ស្រី​ដែលមានចរិតទាំង ៤ ប្រភេទ​នេះ​ ធានាថា ប្រុសណាក៏គេមិនចូលចិត្តដែរ ជាពិសេសគឺប្រុសល្អៗ គេមិនយកអ្នកជាគូ មិនយកអ្នកធ្វើជាម្ដាយកូនរបស់គេឡើយ។ ១. ស្រីសម្ភារៈនិយម មានស្រីៗជាច្រើនដែលមើលទៅស្រស់ស្អាត ដូច្នេះពួកគេគិតថាគ្រាន់តែក្រឡេកមើលទៅ នឹងមានបុរសរាប់សិបនាក់ទាក់ចិត្តចំពោះនាង។ មនុស្ស​ស្រី​ប្រភេទ​នេះ​តែង​តែ​គិត​ថា ​បុរស​ដែល​មាន​ឋានៈ​ និង​សេដ្ឋកិច្ច​ទាប​មិន​​សក្តិសម​នឹង​គេ​ឡើយ។ មនុស្ស​ស្រី​បែបនេះ បុរសល្អៗប្រហែលមិនយកភ្នែកមើលនាងទេ។ ដូច្នេះ​ហើយ​ស្ត្រី​គួរ​មាន​ចិត្ត​សុភាព​រាបសារ។ មនុស្ស​ស្រី​ដែល​មាន​ស្នេហាច្បាស់លាស់ នឹង​មិន​ទុក​លុយ ​ឬ​សម្ភារៈ​អ្វី​មក​ប៉ះ​ពាល់​អារម្មណ៍​ខ្លួន​ឡើយ ហើយ​ជា​ពិសេស​ក៏​មិន​ចង់​ឱ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ព្រួយ​បារម្ភ ឬ​សង្ស័យ​លើ​អារម្មណ៍​ខ្លួន​ដែរ។ ដំបូន្មាន​មួយ​សម្រាប់​បុរស ​គឺ​ត្រូវ​បញ្ចប់​ទំនាក់​ទំនង​នោះ​ជា​បន្ទាន់ ព្រោះ​នាង​ពិត​ជា​ឆ្លៀត​យក​ប្រយោជន៍ និង​មិន​មាន​ស្នេហា​ចំពោះ​អ្នក​ទាល់​តែ​សោះ។ ២. មនុស្សស្រីមិនចេះរៀបចំ តុបតែងខ្លួនឱ្យស្អាត ទោះបីជានារីម្នាក់មិនមែនជាអ្នកមាន…

New Copy
សង្គម

មនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ គឺតែងតែបញ្ចេញអាកប្បកិរិយាទាំងនេះមកកាន់អ្នក

ជាក់ស្ដែងណាស់ មនុស្សស្រីគ្រប់រូប រមែងចង់បានដៃគូ ឬគូស្នេហ៍ជាមនុស្សដែលមានអត្តចរិតចាស់ទុំ ដឹងខុសស្គាល់ត្រូវ ជាពិសេស គឺនៅក្នុងទំនាក់ទំនង គេត្រូវតែជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ មិនថាអារម្មណ៍មួម៉ៅក្ដៅក្រហាយ ឬមានបញ្ហាណាមួយមកកើតឡើងចំពោះខ្លួនគេឡើយ ក៏មនុស្សម្នាក់នោះ ត្រូវតែអាចអត់ធ្មត់ និងរក្សាអារម្មណ៍ មិនអាចយកមកជះកំហឹង និងស្ដីបន្ទោសដាក់មនុស្សដែលខ្លួនស្រឡាញ់ជាដាច់ខាត។ យ៉ាងណាមិញ មនុស្សដែលមានចរិតចាស់ទុំ សក្តិសមឱ្យអ្នកយកជាដៃគូជីវិត គេត្រូវតែមានចរិតប៉ុន្មានចំណុចខាងក្រោមនេះ។ ១. មិនខ្វល់ថា គាត់ឈ្លោះ ឬថ្នាំងថ្នាក់ដាក់គ្នាយ៉ាងណាទេ អ្វីដែលសំខាន់ គាត់នឹងមិនខឹងនឹងអ្នកដល់ឆ្លងថ្ងៃឡើយ ទោះបីអ្នកខុស ឬគាត់ក៏ខុសក៏ដោយ គាត់ក៏នៅតែត្រឡប់មកនិយាយជាមួយអ្នកធម្មតា ធ្វើដូចគ្នារឿងអ្វីកើតឡើង គាត់តែងតែនិយាយរកអ្នកមុន ដោយមិនខ្វល់ថាអន់ ឬថោកអ្វីឡើយ…

Cover Copy
សង្គម

ទោះមិនដែលនិយាយជាផ្អែមល្ហែមដូចគេ ! តែ ៤ យ៉ាងនេះ បើប្រុសៗផ្ដល់ឱ្យអ្នក បញ្ជាក់ថា អ្នកសំខាន់ខ្លាំងណាស់សម្រាប់គាត់

មនុស្សប្រុសដែលស្រឡាញ់ពិត ច្បាស់លាស់ អាចនឹងមិនសូវចេះនិយាយស្ដីផ្អែមល្ហែម មិនពូកែលួងលោមនោះឡើយ។ ប៉ុន្តែ ទោះបីគេរៀងសោះកក្រោះបន្តិចក៏ដោយ តែបើគេអាចផ្ដល់ឱ្យអ្នកនូវ ៤​ យ៉ាងនេះ បញ្ជាក់ថា អ្នកពិតជាសំខាន់ណាស់សម្រាប់គេ គេស្រឡាញ់អ្នកខ្លាំង គ្រាន់តែមិននិយាយស្ដីចេញឱ្យអ្នកបានឃើញតែប៉ុណ្ណោះ។ ១. គាត់ចិត្តធ្ងន់ អត់ធ្មត់ខ្ពស់ចំពោះអ្នក បុរសដែលស្រឡាញ់អ្នកខ្លាំង គាត់តែងមានចិត្តអំណត់ អត់ធ្មត់ចំពោះអ្នក មិនថាទៅដើរទិញឥវ៉ាន់ជាមួយមិត្តភក្តិ ឬទៅមើលកុនទេ ពួកគេនឹងត្រូវគិតមុននឹងធ្វើការសម្រេចចិត្ត។ ដោយ​សារ​តែ​ពេល​ខ្លះ​វា​មិន​មែន​ជា​ចំណូល​ចិត្ត​របស់​ពួក​គេ ហើយ​ពួក​គេ​នឹង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ប្រសិន​បើ​ពួក​គេ​ត្រូវ​កំដរអ្នកដើរផ្សារទិញអីវ៉ាន់ ដែលត្រូវរង់ចាំរយៈពេលច្រើនម៉ោង ដែលវាជាពេលដ៏គួរឱ្យធុញបមផុត។ ទោះ​ជា​យ៉ាង​ណា បើ​គាត់​ពិត​ជា​ស្រឡាញ់​អ្នក គាត់​នឹង​មាន​ការ​អត់ធ្មត់​ និងកំដរអ្នកដោយគ្មានលក្ខខណ្ឌ ប្រហែលជាគាត់មិនចូលចិត្តដើរលេង…

Cover Copy
គ្រួសារ

៦ យ៉ាង ប្រពន្ធឆ្លាតដាច់ខាតមិននិយាយ បង្ហាញឱ្យប្ដីបានដឹងឡើយ ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍

ដ្បិតថាជាប្ដីប្រពន្ធ ពុំគួរមានរឿងលាក់បាំងគ្នាក៏ដោយ តែយ៉ាងណា ចំពោះរឿងខ្លះ ក៏មិនគួរនិយាយឱ្យប្ដីបានដឹងដែរ បើមិនដូច្នោះទេ ជីវិតគូរបស់អ្នកនឹងមានបញ្ហារកាំរកូស នាំឱ្យកើតមានជម្លោះ អាចឈានដល់ការបែកបាក់ក៏ថាបានដែរ។ ១. និយាយថា ប្ដីដូចសង្សារចាស់ មិនថាជាការប្រដូចក្នុងរឿងល្អ ឬចំណុចអាក្រក់នោះទេ ប៉ុន្តែការប្រៀបធៀប គឺជារឿងមួយដែលអាក្រក់រួចទៅហើយ ហើយការលើកឡើងពីអតីតរបស់អ្នក គឺកាន់តែអាក្រក់ទៅទៀត។ វាមិនត្រឹមតែបង្ហាញថាអ្នកច្រណែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញថាអ្នកកំពុងមានភាពអយុត្តិធម៌ផងដែរ។ ហើយការប្រៀបធៀបប្តីរបស់អ្នកជាមួយដៃគូចាស់ គឺកាន់តែអាក្រក់ វាជាការប្រមាថមួយដែលនាំឱ្យលែងលះគ្នាលឿនបំផុត។ ២. អាថ៌កំបាំងអំពីសង្សារចាស់ ប្រសិនបើអ្នកមិនចង់ឱ្យជីវិតស្នេហារបស់អ្នករលាយដូចអំបិលត្រូវទឹក យកល្អកុំនិយាយពីអតីតគូស្នេហ៍ ឬអតីតស្វាមីរបស់អ្នក… ជាពិសេសនៅពេលនិយាយអំពីបញ្ហានៃការរួមដំណេក។ ប្រសិនបើអ្នកនិយាយអ្វីមួយដោយចៃដន្យអំពីភាពខុសគ្នារវាងអ្នកចាស់ និងអ្នកថ្មី អ្នកអាចនឹងទទួលរងនូវកំហឹងដ៏អាក្រក់ពីប្តីរបស់អ្នក។…

Cover Copy
សង្គម

ជាកម្មតើមែនទេ? មនុស្សស្រីល្អៗ ច្រើនតែជួបរឿងស្នេហាល្អក់កករ និងបរាជ័យច្រើនជាងគេនៅក្នុងជីវិត

ឃើញជាក់ស្ដែង មនុស្សស្រីជាច្រើនតែងតែជួបរឿងស្នេហាបរាជ័យ អ្វីដែលសំខាន់គឺ សុទ្ធតែជាមនុស្សស្រីដែលល្អទាំងចិត្តគំនិត និងរូបសម្រស់ក៏មិនអន់ដែរ ប៉ុន្តែហេតុអ្វីបានជានាងចេះតែជួបមនុស្សដែលមិនល្អ ធ្វើឱ្យនាងខូចចិត្តម្ដងហើយម្ដងទៀត រហូតដល់ថ្នាក់មនុស្សស្រីខ្លះ ប្រែក្លាយខ្លួនឯងពីទន្សាយទៅជាខ្លា ជាមនុស្សដែលែងមានភាពទន់ភ្លន់ ទៅជាមនុស្សដែលមានតែអារម្មណ៍ស្ងប់ស្ងាត់ និងចិត្តដាច់ទៅវិញ។ ជាការពិតណាស់ រាល់ការឈឺចាប់ ខូចចិត្ត និងខកបំណងទាំងអស់ គឺសុទ្ធតែកើតឡើងពីពាក្យថា ជឿជាក់ពេក ទុកចិត្តពេក និងរំពឹងខ្លាំងពេក។ មូលហេតុចម្បងដែលធ្វើឱ្យមនុស្សស្រជីជួបរឿងខកបំនង និងការឈឺចាបក្នុងរឿងស្នេហា គឺកើតពីមនុស្សស្រីខ្លួនឯងដែលរំពឹងខ្ពស់លើមនុស្សម្នាក់នោះ ជឿជាក់ និងទុកចិត្តគេរហូតដល់លែងខ្វល់ពីអារម្មណ៍របស់ខ្លួនឯង។ មនុស្សស្រីឱ្យតែនាងដាក់ចិត្តស្រឡាញ់នរណាម្នាក់ គឺនាងលះបង់អស់ហើយ គ្មានសល់សូម្បីតែបន្តិចទុកសម្រាប់ខ្លួនឯង ជាក់ស្ដែងគឺនាងរំពឹងទាំងស្រុងទៅលើពាក្យសម្ដី ជាពិសេសគឺ ពាក្យសន្យា ដោយមិនគិតថាវាជាពាក្យពិត…

New Copy
សង្គម

មនុស្ស ៣ ប្រភេទ នារីណា ក៏ប្រាថ្នាជាគូជីវិតដែរ

មនុស្សជាច្រើនគិតថា ការរៀបការជាមួយបុរសអ្នកមាន នឹងនាំឱ្យជីវិតមានសន្តិភាព ប៉ុន្តែការពិតលុយមិនមែនជាជីវិតអាពាហ៍ពិពាហ៍ទាំងមូលនោះទេ។ អាពាហ៍ពិពាហ៍ គឺខុសគ្នាទាំងស្រុងពីស្នេហា។ ស្រលាញ់​ហើយ​មិន​ស្រលាញ់​ស្រួល​ទេ បែក​គ្នា​ពេល​ស្រលាញ់​អស់​ក៏​សាមញ្ញ​ដែរ។ អាពាហ៍ពិពាហ៍​គឺ​ខុស​គ្នា​ទាំង​ស្រុង ការ​បែក​គ្នា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​ទាំង​ពីរ។ ស្ត្រី​ជាច្រើន​ពេល​ជ្រើសរើស​ប្តី ឬ​ជ្រើសរើស​អ្នកមាន​លុយ​គ្រប់គ្រាន់​។ នោះ​ក៏​ជា​លក្ខខណ្ឌ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ដាក់​វា​ជាចំណុចដំបូង​ក្នុង​ការ​ជ្រើសរើស​មនុស្ស​រៀបការ​ឡើយ។ បើប្រៀបធៀបទៅនឹងលុយ គុណភាពរបស់គាត់ គឺជារឿងសំខាន់បំផុត។ ដូច្នេះ​កុំ​ឱ្យ​អាទិភាព​រឿង​លុយ តែអ្នកគួរតែរៀបការ​ជាមួយ​បុរស ​៣ ​ប្រភេទ​ខាងក្រោម​នេះ ធានា​ថា​ជីវិត​អ្នកនឹង​មាន​សេចក្តីសុខ​ សុភមង្គលពេញមួយជីវិត។ ១. បុរសដែលអាចទុកចិត្តបាន តាម​ពិត បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ម្នាក់​កំណត់​រឿង​ជា​ច្រើន។ អ្នក​គួរ​មើល​គាត់​ឱ្យ​បាន​ដិត​ដល់ មិន​ថា​គាត់​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ​ឬ​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​នោះឡើយ។ មានបុរសជាច្រើន ដែលមានអាកប្បកិរិយាក្នុងជីវិត…

Cover Copy
គ្រួសារ

កំហុសរបស់គូស្នេហ៍មួយចំនួនគឺ កើតឡើងព្រោះតែបញ្ហាបែបនេះ

មានគូស្នេហ៍ជាច្រើន ក៏ដូចជាប្ដីប្រពន្ធមួយចំនួនគឺ តែងតែព្រងើយកន្តើយ មិនអើពើយកចិត្តទុកដាក់ចំពោះគ្នាទេ ជាពិសេសគឺ ពេលដែលមានរឿង មានបញ្ហា ម្ខាង មិនព្រមសួរនាំរកហេតុផល ចំណែកម្ខាងទៀត ធ្វើហីៗ មិនព្រមបកស្រាយចម្ងល់ដែលមាន ហេតុនេះហើយ ទើបបណ្ដាលឱ្យគូស្នេហ៍មួយចំនួន កាន់តែកើតមានអារម្មណ៍ខឹង អន់ចិត្ត និងរឹតតែមានគម្លាត ឃ្លាតឆ្ងាយពីគ្នា រហូតដល់ដៃគូខ្លះ ស្រាប់តែបែកគ្នាដោយមិនមានមូលហេតុ មិនដឹងរឿងច្បាស់លាស់។ – បើគិតថាជាមនុស្សស្រឡាញ់គ្នា ជាដៃគូជីវិតពិតប្រាកដ មិនថាមានរឿងអ្វីទេ អ្នកគួរតែនិយាយប្រាប់គ្នាទៅវិញទៅមក និយាយឱ្យបានច្បាស់លាស់ ចៀសវាងកុំឱ្យមានបញ្ហាទំនាក់ ឈ្លោះទាស់គ្នាកើតឡើង។ – បើមានបញ្ហាពីកន្លែងធ្វើការខាងក្រៅ ឬការរកស៊ី…

New Copy
សង្គម

មនុស្សស្រី ត្រូវចេះប្រដៅខ្លួនឯងសិន មុននឹងសម្រេចចិត្តចង់រៀបការជាមួយនឹងបុរសណាម្នាក់

មនុស្សស្រី ត្រូវចេះប្រដៅខ្លួនឯងឱ្យបានល្អ ដរាបណា អ្នកនៅតែមិនទាន់អាចស្រឡាញ់ខ្លួនឯង មិនទាន់អាចមើលថែខ្លួនឯង ហើយក៏មិនទាន់ចេះធ្វើការរកលុយ ចិញ្ចឹមខ្លួនឯងបានទេ សូមកុំទៅរៀបការជាមួយនឹងបុរសណាម្នាក់ដោយងាយៗអី។ មនុស្សស្រី អ្នកត្រូវដឹងថា មនុស្សប្រុសទាំងអស់ មានគំនិត និងទស្សនៈមិនដូចគ្នាទេ។ យើងគិតថា មនុស្សប្រុសត្រូវតែជាសសរទ្រូងសម្រាប់គ្រួសារ ជាមេគ្រួសារ ជាអ្នកធ្វើការ រកលុយ ចិញ្ចឹម ផ្គត់ផ្គង់ និងថែរក្សាប្រពន្ធកូន មនុស្សក្នុងគ្រួសារឱ្យបានល្អ។ មែនហើយ មនុស្សប្រុសដែលជាប្ដី ជាឪពុក គឺត្រូវតែបែបហ្នឹង។ ប៉ុន្តែអ្នកមានដឹងទេថា មនុស្សប្រុសខ្លះ មិនដឹងទាំងថាខ្លួនឯងមានតួនាទីជាអ្វីផង គ្មានទំនួលខុសត្រូវ គ្មានសមត្ថភាពធ្វើការរកលុយ មិនចេះមើលថែក្រុមគ្រួសារ…

New Copy
សង្គម

ផ្លូវនៅខាងមុខរវាងយើង វាមិនល្អទេ ដូច្នេះបែកគ្នាពេលនេះ គឺល្អហើយ មិនអីទេ

ម៉េចបែកគ្នាចឹង? ទាក់ទងគ្នាយូរហើយ នេះមិនមែនតិចឆ្នាំទេណា ស្ដាយពេលវេលា ស្ដាយអនុស្សា ត្រូវគ្នាវិញទៅ រឿងអី ក៏អាចដោះស្រាយបានដែរ ទោះយ៉ាងណា មនុស្សស្គាល់ចិត្តថ្លើមគ្នាច្បាស់ មិនគួរបែកគ្នាចឹងទេ! នេះជាអ្វី ដែលខ្ញុំបានឮ នៅពេលដែពួកគេដឹងថា យើងទាំងពីរ បែកគ្នាហើយ…! មែនហើយ បើនិយាយចំពោះទំនាក់ទំនងរវាងយើងទាំងពីរនាក់ គឺជាង១០ឆ្នាំហើយ មិនគួរណា ត្រូវមកបែកគ្នាបែបហ្នឹងទេ ខ្ញុំស្ដាយមែន ស្ដាយពេលវេលាដែលយើងដើរមកជាមួយគ្នា ស្ដាយអនុស្សាវរីយ៍ ដែលយើងសាងរួមគ្នា … ប៉ុន្តែ ខ្ញុំគ្មានចិត្ត គ្មានអារម្មណ៍ នឹងស្ដាយអ្នកនោះឡើយ … ព្រោះរយៈពេលជាង១០ឆ្នាំមកនេះ…

Cover Copy
សង្គម

នៅពេលដែលមនុស្សប្រុស ខ្លាចរឿងបីយ៉ាងនេះ​នោះបញ្ជាក់ថា គាត់ពិតជាស្រឡាញ់អ្នកខ្លាំងណាស់!

បុរសតែងតែមានភាពរឹងមាំ ហើយកម្របង្ហាញពីអារម្មណ៍របស់ពួកគេណាស់ ជាពិសេសការភ័យខ្លាចរបស់ពួកគេពីខាងក្រៅ ប៉ុន្តែកាន់តែស៊ីជម្រៅដែលពួកគេកាន់តែស្រឡាញ់ ពួកគេកាន់តែខ្សោយ ពួកគេនឹងក្លាយជាមនុស្សទន់ជ្រាយមួយរំពេច។ ដូច្នេះ ប្រសិនបើបុរសណាម្នាក់បង្ហាញពីអារម្មណ៍ភ័យខ្លាចក្នុងរឿងទាំង៣ខាងក្រោមនេះ នោះបញ្ជាក់ថា គេពិតជាស្រឡាញ់អ្នកខ្លាំងណាស់ហើយ។ ១. ខ្លាចអ្នកយំ បុរសដែលស្រឡាញ់អ្នកច្រើនជាងខ្លួនគាត់ គាត់ប្រាកដជាខ្លាចអ្នកស្រក់ទឹកភ្នែក។ នៅពេលអ្នកយំ អ្នកសោកសៅ គាត់នឹងមានអារម្មណ៍មិនល្អឡើយ។ គាត់មិនអាចជួយអ្វីអ្នកបានទេ ប៉ុន្តែបានឃើញស្ត្រីដែលគាត់ស្រឡាញ់ខ្លាំងរងទុក្ខ គាត់មិនស្រណុកក្នុងចិត្តទេ។ ពេលវេលាដែលអ្នកយំ ក៏ជាពេលវេលាដែលបុរសមានអារម្មណ៍អាក្រក់បំផុតដែរ មានអារម្មណ៍ថាគាត់គ្មានប្រយោជន៍ហើយបានធ្វើខុសច្រើនណាស់ចំពោះអ្នក។ បុរសដែលស្រឡាញ់អ្នកដោយស្មោះ នឹងព្យាយាមរាល់ថ្ងៃដើម្បីស្នាមញញឹមលើផ្ទៃមុខរបស់អ្នកជានិច្ច ដើម្បីឱ្យភ្នែកអ្នកភ្លឺជានិច្ច ដោយសុភមង្គលមិនមែនទឹកភ្នែកទេ។ ប្រសិនបើអ្នកជួបបុរសបែបនេះ សូមពេញចិត្ត និងថែរក្សាគាត់ឱ្យបានល្អ។ កុំមានអាកប្បកិរិយាច្រើនពេក ជម្រុញរឿងដែលដាក់កម្រិតពេក…

New Copy
សង្គម

មនុស្សដែលមនុស្សស្រីប្រាថ្នាចង់បាន ហើយក៏ជាមនុស្សដែលពិបាកនឹងទទួលបានបំផុត!

មនុស្សដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន ហើយក៏ជាមនុស្សដែលពិបាកនឹងទទួលបានបំផុត! ការជ្រើសរើនរណាម្នាក់មកធ្វើជាដៃគូជីវិត ឬគូអនាគត ដើម្បីប្រើប្រាស់ជីវិតរួមគ្នា វាពិតជាមិនពិបាកទេ តែអ្វីដែលពិបាកនោះគឺ យើងប្រាថ្នាចង់បានមនុស្សដែលល្អ សក្តិសម ជាពិសេសអាចរស់នៅជួបជុំ ផ្ដល់ក្ដីសុខ សុភមង្គលឱ្យយើងពេញមួយជីវិត។ – យើងប្រាថ្នាចង់បានមនុស្សដែល គោរព ស្រឡាញ់ ឱ្យតម្លៃយើងរហូតទៅ មិនមែនត្រឹមតែដំបូង ឬមួយឆាវនោះទេ ហើយក៏មិនមែនត្រឹមតែពេលបានសុខ មិនមែនព្រោះតែយើងស្អាតនោះឡើយ តែនឹងមួយជីវិតដោយមិនកែប្រែ។ – យើងប្រាថ្នាមនុស្សដែលមានការគោរពព្រំដែនកំណត់របស់យើង ដោយមិនបង្ខំ ឬទាមទារឱ្យយើងធ្វើអ្វីដើម្បីតែផ្គាប់តម្រូវចិត្តគេតែម្ខាងនោះឡើយ។ – យើងប្រាថ្នាមនុស្សដែលអាចផ្ដល់ឱ្យយើងនូវគ្រប់សព្វបែបយ៉ាង​ ដោយមិនរំពឹង និងចង់បានអ្វីពីយើងទៅវិញ គឺមានតែការស្រឡាញ់ ផ្ដល់ឱ្យ…

1
សង្គម

ហេតុអ្វីមនុស្សប្រុសមួយចំនួន ចូលចិត្តឱ្យមនុស្សស្រីខ្លួនស្រឡាញ់រង់ចាំម៉្លេះ?

ជាការពិត មនុស្សពីរនាក់ស្រឡាញ់គ្នា ត្រូវតែចេះសម្រប យោគយល់ដល់គ្នា ហើយមានហេតុផល ផ្ដល់នូវសេរីផាពទាំងកាយ ទាំងចិត្ត ទាំងគំនិតដល់គ្នាទៅវិញទៅមក។ តែក្នុងរឿងស្នេហា តាមដែលបានដឹង និងឃើញកន្លងមក ភាគច្រើនគឺមានតែភាគីខាងស្រីទេដែលតែងតែអធ្យាស្រ័យ យោគយល់ និងសម្របតាមខាងប្រុស ជាពិសេសគឺ ក្នុងរឿងរង់ចាំ ភាគច្រើនគឺ មនុស្សស្រីតែងតែព្រមរង់ចាំមនុស្សដែលនាងស្រឡាញ់ មិនថាយូរឆ្នាំយ៉ាងណា ក៏នាងនៅតែចាំ សំខាន់ឱ្យតែម្នាក់នោះស្រឡាញ់ ស្ម័គ្រស្មោះ និងច្បាស់លាស់ជាមួយនឹងនាង។ ប៉ុន្តែ ចម្ងល់មួយដែលនៅតែឆ្ងល់នោះគឺ ហេតុអ្វីមនុស្សប្រុសភាគច្រើន ចូលចិត្តពន្យារពេល ហើយសុំឱ្យមនុស្សស្រីរង់ចាំខ្លាំងម្ល៉េះ ព្រោះតែខ្លួនពុំទាន់មានលទ្ធភាពដើម្បីសាងគ្រួសារ ឬក៏មកពីមិនទាន់ច្បាស់លាស់ចំពោះស្នេហាមួយនេះ ឬខ្លាចរៀបកការហើយ ជាប់ចំណង…

New Copy
សង្គម

វ័យ ២០ឆ្នាំ គឺជាវ័យដែលយើងបានសាងកំហុសឆ្គង និងមានរឿងអាម៉ាស់ច្រើនបំផុត

វ័យ ២០ឆ្នាំ គឺជាវ័យដែលយើងបានសាងកំហុសឆ្គង និងមានរឿងអាម៉ាស់ច្រើនបំផុត។ នៅក្នុងវ័យមួយនេះ យើងចង់បាននេះបាននោះ ចង់បានរបស់ជាច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះគឺ យើងមិនមានសមត្ថភាព ដើម្បីបំពេញទៅតាមចំណង់ចំណូលចិត្ត និងការចង់បានរបស់យើងទាំងអស់បានឡើយ។ អ្នកធ្លាប់មានមហិច្ឆតា ហើយស្រែកប្រាប់ពិភពលោកថា អ្នកចង់ធ្វើរឿងធំ ប៉ុន្តែពេលនេះអ្នកកំពុងដកដង្ហើមធំ និងទួញសោកថាជីវិត វាបិរជាមិនងាយស្រួលនោះទេ។ កាលណាអ្នកកាន់តែចាស់ ទំនួលខុសត្រូវរបស់អ្នកក៏កាន់តែកើនឡើង ហើយឪពុកម្តាយរបស់អ្នក គាត់ក៏កាន់តែចាស់ពីមួយថ្ងៃទៅមួយថ្ងៃ សក់របស់ពួកគេប្រែជាពណ៌សបន្តិចម្តងៗ ហើយស្នាមជ្រួញទាំងអស់នោះច្បាស់ជាលេចឡើងនៅលើមុខរបស់ពួកគាត់។ អ្នកនឹងឃើញ និងដឹងកាន់តែច្បាស់ថា មនុស្សដែលធ្លាប់តែមើលថែ ថ្នាក់ថ្នមអ្នក ក៏ប្រែមកជាមនុស្សដែលត្រូវការការយកចិត្តទុកដាក់ និងមើលថែពីអ្នកវិញម្ដង។ ដូច្នេះសូមយកចិត្តទុកដាក់ ព្រោះពួកគាត់មិនមានថាមពលគ្រប់គ្រាន់សម្រាប់ធ្វើជាជម្រករបស់អ្នកទៀតឡើយ។ អ្នកចង់ខ្លាំង…

9
សង្គម

មូលហេតុទាំង៥នេះហើយ ដែលធ្វើឱ្យមនុស្សស្រីសុខចិត្ត ជ្រើសយកបុរសដែលមានអាយុច្រើនជាងខ្លួន មកធ្វើជាគូជីវិត

អ្វីដែលខុសគ្នាមិនមែនអាយុឡើយ អ្វីដែលខុសគ្នាពិតប្រាកដនោះគឺជា ទស្សនៈគំនិត ការយល់ឃើញរបស់មនុស្សនោះទេ ដោយសារតែស្នេហាពិតប្រាកដមិនអាចយកទ្រព្យសម្បត្តិ រូបសម្រស់ និងអាយុមកវាស់វែងនោះឡើយ។ តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យយើងមានស្នេហាដែលមិនខ្វល់ពីអាយុ? ១. ស្នេហាពិត មិនទាក់ទងនឹងអាយុឡើយ បើអ្នកមានស្នេហា តែដៃគូរបស់អ្នកមានអាយុខុសគ្នាច្រើន ហើយពេលដែលអ្នកកំពុងតែស្រលាញ់គេខ្លាំង អ្នកបែរជាជ្រើសរើសបោះបង់គេទៅវិញ ដូច្នេះសូមធានាថា គេនឹងក្លាយទៅជាការឈឺចាប់របស់អ្នកអស់មួយជីវិត យល់ល្អអ្នកគួរតែបញ្ចុះបញ្ជូលឳពុកម្តាយ សូមឱ្យពួកគាត់យល់ពីស្នេហាមួយនេះ ព្រោះរឿងស្នេហាមិនទាក់ទងនឹងអាយុឡើយ។ ២. ការស្រលាញ់របស់មនុស្សម្នាក់ៗមិនដូចគ្នាទេ មានពេលខ្លះនារីមួយចំនួនចូលចិត្តមនុស្សប្រុសដែលមានអាយុច្រើនជាងខ្លួន ព្រោះបែបនេះគេយល់ថាអាចផ្តល់សុវត្ថិភាពផ្លូវចិត្ត ភាពចាស់ទុំ និងភាពនឹងធឹងដល់រូបគេ ដូច្នេះលក្ខខ័ណ្ឌការជ្រើសរើសរបស់មនុស្សម្នាក់មិនដូចគ្នាទេ។ មានអ្នកខ្លះចូលចិត្តចរិតចាស់ទុំ នឹងនរ មានអ្នកខ្លះចូលចិត្តយុវភាពបែបរ៉ូមែនទិក គំនិតរបស់មនុស្សម្នាក់នៅមានការទាមទារមិនដូចគ្នា ដូច្នេះទើបនិយាយថាចរិតគូស្នហ៍នីមួយៗសុទ្ធតែយោងតាមការកំណត់របស់ខ្លួនទៅស្វែងរកមនុស្សក្នុងសុបិន។…

១០
ប្លែកៗ

២៨រូបភាពបង្ហាញថា ជីវិតអ្នកមានគូ ពិតជាមានក្ដីសុខ សុភមង្គល កក់ក្ដៅ និងមានន័យជាងអ្នកអត់គូ

មនុស្សភាគច្រើនក្នុងបច្ចុប្ប​ន្ននេះ ជាពិសេសស្រីៗ សឹងតែថាលែងត្រូវការស្នេហា ក៏លែងចង់បានដៃគូជីវិតដែរ ព្រោះតែខ្លាចការឈឺចាប់ ហើយគិតថា ការរស់នៅម្នាក់ឯងវាមានក្ដីសុខ មានសេរីភាពជាង ការដែលមានមនុស្សនៅក្បែរ តែមិនយល់ពីគ្នា ទើបសុខចិត្តនៅម្នាក់ឯង ហើយគិតថា ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតនោះឡើយ។ តែយ៉ាងណាក៏ដោយ ស្នេហាវាអាចនឹងមិនមានន័យ ប៉ុន្តែជីវិតរបស់អ្នកក៏គ្មានន័យពិតប្រាកដ ប្រសិនបើអ្នកត្រូវរស់នៅតែម្នាក់ឯងមួយជីវិត មិនអាចរកបានមនុស្សម្នាក់មកនៅក្បែរ មើលថែ និងយកចិត្តទុកដាក់ទៅថ្ងៃមុខ។ អត្ថន័យនេះជីវិត បន្ទាប់ពីមានគ្រួសារល្អ មានការងារនឹងន គឺអាចរកបានមនុស្សម្នាក់ ដែលអាចមើលថែគ្នាពេញមួយជីវិត ពេលដែលជីវិតជួបទុក្ខ ជួបញ្ហា ការលំបាក នឹងមានមនុស្សដែលអាចឱ្យយើងចែករំលែកគ្នា … ពេលជីវិតបានសុខ មានរឿងល្អៗ…

១០
សង្គម

មនុស្សពីរនាក់ បើធ្លាប់ធ្វើរឿងទាំង៤នេះជាមួយគ្នាហើយ បង្ហាញថា មិនមែនជាមិត្តធម្មតានោះឡើយ

យ៉ាងណាស្នេហានាពេលបច្ចុប្បន្នសុទ្ធតែមានភាពល្អូកល្អើន ប៉ុន្តែបើធ្វើឱ្យមានកំហុសឆ្គងកើតឡើងក៏គ្មានភាពភ័យខ្លាចដែរ ព្រោះពួកគេគិតថាឱ្យតែមានក្តីស្រលាញ់នៅក្នុងនោះគឺបានហើយ តែទង្វើដែលមិនបានគិតគូរវែងឆ្ងាយបានធ្វើឱ្យអ្នកដទៃមានពាក្យជាច្រើននិយាយពីពួកគេ ចុះបើរវាងអ្នកទាំងពីរមិនមែនជាស្នេហាវិញ តើអាចនឹងមានទង្វើបែបណាខ្លះបង្ហាញចេញមក ដែលធ្វើឱ្យគេយល់ថារវាងអ្នកទាំងពីរមិនមែនជាមិត្តភាពសាមញ្ញានោះ? ប្រសិនបើមនុស្សប្រុសស្រីធ្វើនូវរឿងទាំង៤នេះឡើង បានបញ្ជាក់ថាមិត្តភាពរបស់ពួកគេមិនមែនជាមិត្តភាពធម្មតានោះទេ។ ១. ពេលដែលនៅតែពីរនាក់មានភាពស្និទ្ធស្នាលខុសធម្មតា មិនថាជាបុរស ឬនារីទេ ការប៉ះពាល់លើរូបរាងកាយគឺបានធ្វើឱ្យមនុស្សមានប្រតិកម្មជាខ្លាំង មនុស្សពីរនាក់ដែលមានមិត្តភាពសាមញ្ញបែរជាពេលដែលនៅពីរនាក់ កាន់ដៃ កៀកស្មា គេងកើយលើភ្លៅ ទង្វើទាំងនេះអាចរាប់បានថាលើសព្រំដែនជាមិត្តភក្តិហើយ។ សូមសួរវិញថា ពេលដែលនៅចំពោះមុខមនុស្សជាច្រើន ហេតុអ្វីមិនបង្ហាញទង្វើទាំងនេះ ម្តេចចាំបាច់តែនៅពីរនាក់ទើបអាចមានទង្វើស្និទ្ធស្នាលនេះទៅវិញ មិនថាយ៉ាងណាទេ ការស្និទ្ធស្នាលលើរូបរាងកាយខ្លាំងពេក មិនមែនជាទង្វើមិត្តធម្មតាគួរមាននោះឡើយ។ ២. ពេលដែលត្រូវការជំនួយ តែងតែជាមនុស្សទីមួយ មនុស្សគ្រប់គ្នាតែងតែមានពេលជួបការលំបាក ឬក៏ពេលដែលដកដៃមិនរួច សុទ្ធតែត្រូវការគេជួយ…

Gffg
សង្គម

ប្រុសៗកុំចាំបាច់តែគេនិយាយ រឿង ៤ នេះស្រីៗណាក៏ចេះប្រច័ណ្ឌដែរ

បុរសៗពេលខ្លះមិនសូវចេះយល់ចិត្តនារីដែលខ្លួនស្រលាញ់នោះទេ ហើយច្រើនតែធ្វើចេញនូវទង្វើលើស ឬកាយវិការដែលប៉ះពាល់អារម្មណ៍ដៃគូខ្លួនជាខ្លាំង។ ជាពិសេសគឺទំនាក់ទំនងជាមួយអ្នកដទៃឬនារីផ្សេងហ្នឹងតែម្តង ដែលងាយនឹងប៉ះទង្គិច នាំឲ្យកើតមានជម្លោះឬការអន់ចិត្តជារឿយៗ។ ប្រុសៗកុំចាំបាច់តែគេនិយាយ គេប្រាប់ចំៗ តែគួរមករៀនស្វែងយល់ ថាទង្វើ ៤ នេះ នារីណាក៏ចេះប្រច័ណ្ឌដែរ៖ ៤) ពេលអ្នកញញឹម ប្រើក្រសែភ្នែកនិងនិយាយច្រើនទៅកាន់នារីដទៃ យូរៗម្តងមិនអីទេ តែបើជាទម្លាប់ អ្នកឲ្យតែឃើញមនុស្សស្រីផ្សេង អ្នកញញឹមដាក់ ឲ្យភ្នែកគេ ឬទៅនិយាយសាសងច្រើននោះ ជឿទៅនារីណាក៏ខឹង ក៏ប្រច័ណ្ឌដែរ បើគេមិនខ្វល់ មានន័យថា គេពុំបានស្រលាញ់អ្នកទេ។ អ៊ីចឹងចូរប្រុងប្រយ័ត្នបន្តិច ចំពោះកាយវិការនេះ ហើយគួរតែធ្វើវានៅកម្រិតសមល្មមមួយ ពោលគឺគិតពីនារីដែលខ្លួនស្រលាញ់ឲ្យបានច្រើនផង។ ៣)…

Bvbvgf
សង្គម

លាក់ប៉ុណ្ណាក៏នៅតែចាប់បាន! សញ្ញា ៦ បង្ហាញថាច្បាស់ថាដៃគូកំពុងមានរឿងលាក់បាំង

ស្នេហារវាងមនុស្សពីរនាក់ ពេលខ្លះឈានដល់ផ្លូវបម្រុងនឹងបែក ក៏មានរឿងរ៉ាវជាច្រើនដែលលាក់បាំងនឹងគ្នា ហើយខ្លះបម្រុងតែនឹងក្បត់ ក៏ព្យាយាមធ្វើជាមនុស្សល្អនៅនឹងមុខយើង តែក្រោយខ្នងគេរៀបចំផ្លូវដើម្បីដើររួចទៅហើយ។ ខាងក្រោមយើងបង្ហាញការកត់សម្គាល់ ៦ ចំណុច អាចដឹងច្បាស់ថាដៃគូរបស់អ្នកកំពុងមានរឿងអ្វីលាក់បាំងឬអត់៖ ៦) ទៅណាមកណា មិនចង់ឲ្យអ្នកទៅ ជាការពិតមនុស្សស្រលាញ់គ្នា ដើរជាមួយគ្នាគ្មានអ្វីត្រូវលាក់បាំងទេ តែបើថ្ងៃមួយ គេលែងឲ្យអ្នកទៅ ហើយថាចង់ទៅតែម្នាក់ឯង នោះស្មើនឹងការទៅកន្លែងនោះ កំពុងមានអ្វីចង់លាក់នឹងអ្នក ឬមិនចង់ឲ្យអ្នកទៅជួបនរណាម្នាក់ហើយ។ ៥) ចូលចិត្តបំភ្លេចចោលនៅរឿងដែលបាននិយាយឬសន្យាជាមួយអ្នក ពាក្យសន្យា ទាំងឡាយគេលែងឲ្យតម្លៃដូចមុន គេធ្វើដូចធម្មតា ចង់បំភ្លេចក៏បំភ្លេច ហើយនិយាយបានតែនិយាយ មិនបានធ្វើចេញជាសកម្មភាពជាក់លាក់មកនោះទេ។ ៤) ព្យាយាមបង្វែរដានសំណួរ ពេលអ្នកសួរនាំសំណួរណារាងចាក់ដោតអារម្មណ៍…

New Copy
សង្គម

មនុស្សស្រីត្រូវចាំ បើអ្នកមិនអាចគ្រប់គ្រងលើរឿងទាំងនេះបានទេ ទោះបីម្នាក់នោះស្រឡាញ់អ្នកប៉ុនណា ក៏គេសុខចិត្តដើរចេញពីអ្នកដែរ

មនុស្សស្រីត្រូវដឹងថា មនុស្សប្រុស គេស្រឡាញ់អ្នក ជាអ្នកក៏ពិតមែន តែជាក់ស្ដែង បើអ្នកមិនចេះគ្រប់គ្រងលើខ្លួនឯងទេ គេច្បាស់ជាដើរចេញពីជី​វិតអ្នកមិនខាន។ មិនមែនថា គេឈប់ស្រឡាញ់អ្នកនោះឡើយ តែទង្វើ និងការមិនចេះគ្រប់គ្រងលើខ្លួនឯង បានធ្វើឱ្យគេនឿយហត់ ដូច្នេះគេមិនអាចនៅទ្រាំបន្តជាដាច់ខាត គេនឹងចាកចេញ ព្រោះតែភាពហត់នឿយ មិនមែនព្រោះតែអស់ចិត្តស្រឡាញ់ ឬគេមានថ្មីនោះទេ។ ប៉ុន្មានចំណុចខាងក្រោមនេះ ជាទង្វើដែលអ្នកនឹងធ្វើឱ្យគូស្នេហ៍របស់អ្នកចាកចេញ ដើរផ្លូវផ្សេង គេនឹងមិននៅទ្រាំជាមួយអ្នកនោះឡើយ ដូច្នេះហើយ អ្នកគួរតែព្យាយាមកែប្រែនូវទង្វើទាំងនេះ រៀនគ្រប់គ្រងលើចំណុចទាំងនេះឱ្យបានល្អ បើមិនចង់បាត់បង់មនុស្សដែលខ្លួនស្រឡាញ់។ ១. មិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដឹងថា អារម្មណ៍មនុស្សស្រីតែងតែឡើងចុះមិនទៀងឡើយ តែយ៉ាងណាក៏ដោយ បើអ្នកចេះតែបណ្ដោយឱ្យអារម្មណ៍របស់ខ្លួនឯងប្រែប្រួល មួម៉ៅ…

Cover Copy
សង្គម

ហេតុផលទាំងនេះហើយ ដែលធ្វើឱ្យគូស្នេហ៍ខ្លះ បែកគ្នាហើយ នៅតែវិលត្រឡប់មករកគ្នាវិញ

ជាការពិតណាស់ មានអ្នកខ្លះបានបែកចែកផ្លូវគ្នាហើយ តែបែរជាអាចនៅវិលត្រឡប់មករកគ្នាវិញដដែល ហើយអ្នកខ្លះទៀត ក៏ត្រឡប់មកបានរៀបការ រួមរស់ជាប្ដីប្រពន្ធថែមទៀតផង។ យ៉ាងណាៗ ការដែលវិលត្រឡប់មកបែបហ្នឹង គឺសុទ្ធតែអាចមានហេតុផលផ្សេងៗគ្នាទាំងអស់។ ១. នៅតែស្រឡាញ់ ធម្មតាទេ មនុស្សដែលធ្លាប់ស្រឡាញ់គ្នាខ្លាំង ប្រាកដជាមិនអាចបែកគ្នាបានហើយ ព្រោះចិត្តដែលស្រឡាញ់គឺមិនអាចបំភ្លេចងាយៗឡើយ។ ដូច្នេះ មិនថាបែកគ្នាទៅយូរយ៉ាងណានោះទេ ក៏នៅតែចងចាំ និងចង់វិលមកជួបគ្នាវិញដដែល អំណាចនៃចិត្តដែលស្រឡាញ់ និងជម្រុញចិត្តមនុស្សពីរនាក់ឱ្យត្រឡប់មករកគ្នាវិញ។ ២. ចង់កែប្រែកំហុស អ្នកខ្លះ ពញរោះតែដឹងខ្លួន និងចង់កែប្រែកំហុសដែលបានធ្វើខុសលើមនុស្សដែលខ្លួនស្រឡាញ់ គឺពិតជាចង់ត្រឡប់មកសងឱ្យគេវិញ ចង់មើលថែ បំពេញតួនាទី ធ្វើជាមនុស្សល្អសម្រាប់មនុស្សដែលខ្លួនឯងស្រឡាញ់។ ការដឹងខុស ចង់កែប្រែ…