មនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ គឺតែងតែបញ្ចេញអាកប្បកិរិយាទាំងនេះមកកាន់អ្នក

មនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ គឺតែងតែបញ្ចេញអាកប្បកិរិយាទាំងនេះមកកាន់អ្នក
ការផ្សាយពាណិជ្ជកម្ម

ជាក់ស្ដែងណាស់ មនុស្សស្រីគ្រប់រូប រមែងចង់បានដៃគូ ឬគូស្នេហ៍ជាមនុស្សដែលមានអត្តចរិតចាស់ទុំ ដឹងខុសស្គាល់ត្រូវ ជាពិសេស គឺនៅក្នុងទំនាក់ទំនង គេត្រូវតែជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ មិនថាអារម្មណ៍មួម៉ៅក្ដៅក្រហាយ ឬមានបញ្ហាណាមួយមកកើតឡើងចំពោះខ្លួនគេឡើយ ក៏មនុស្សម្នាក់នោះ ត្រូវតែអាចអត់ធ្មត់ និងរក្សាអារម្មណ៍ មិនអាចយកមកជះកំហឹង និងស្ដីបន្ទោសដាក់មនុស្សដែលខ្លួនស្រឡាញ់ជាដាច់ខាត។

មនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ គឺតែងតែបញ្ចេញអាកប្បកិរិយាទាំងនេះមកកាន់អ្នក

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ មនុស្សដែលមានចរិតចាស់ទុំ សក្តិសមឱ្យអ្នកយកជាដៃគូជីវិត គេត្រូវតែមានចរិតប៉ុន្មានចំណុចខាងក្រោមនេះ។

B9ccb110004962ceb3de1c62e674103e

ការផ្សាយពាណិជ្ជកម្ម

១. មិនខ្វល់ថា គាត់ឈ្លោះ ឬថ្នាំងថ្នាក់ដាក់គ្នាយ៉ាងណាទេ អ្វីដែលសំខាន់ គាត់នឹងមិនខឹងនឹងអ្នកដល់ឆ្លងថ្ងៃឡើយ ទោះបីអ្នកខុស ឬគាត់ក៏ខុសក៏ដោយ គាត់ក៏នៅតែត្រឡប់មកនិយាយជាមួយអ្នកធម្មតា ធ្វើដូចគ្នារឿងអ្វីកើតឡើង គាត់តែងតែនិយាយរកអ្នកមុន ដោយមិនខ្វល់ថាអន់ ឬថោកអ្វីឡើយ ព្រោះសម្រាប់គាត់ ក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់ គ្មានពេលថា អ្នកណាអន់ជាងអ្នកណាទេ សំខាន់ គាត់ជាភាគីដែលមិនខ្វល់អ្វីទាំងអស់ សំខាន់ គាត់លួងលោមអ្នក។

២. មិនខ្វល់ថា អ្នកមានអារម្មណ៍មិនល្អយ៉ាងណាឡើយ អ្នកខឹងមួម៉ៅ រករឿងគាត់យ៉ាងណានោះទេ គាត់នៅតែអាចរកវិធីសាស្ត្រ ដើម្បីលួងលោម និងធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើងវិញ មិនមែនមកខឹង រករឿង ឈ្លោះ តបតនឹងអ្នកនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

គាត់នឹងព្យាយាមរកមូលហេតុដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ គាត់នឹងលើកហេតុផលដើម្បីមកពន្យល់ ណែនាំ ធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ត្រជាក់ឡើងវិញ នេះបង្ហាញថា គាត់ជាមនុស្សចិត្តធ្ងន់ អាចទ្រាំទ្រនឹងចរិតរបស់អ្នកបានហើយ។

A804eb985723cc8bc8fcd79f0d91eaa6

ការផ្សាយពាណិជ្ជកម្ម

៣. គាត់នឹងមិនទាមទារ ឬបង្ខំឱ្យអ្នកកែប្រែ ឬធ្វើអ្វីដើម្បីផ្គាប់តម្រូវទៅតាមការចង់បានរបស់គាត់នោះឡើយ។ ផ្ទុយទៅវិញ គាត់នឹងសម្របកាយ សម្របចិត្ត ហើយទទួលយកនូវចំណុច លក្ខណៈអវិជ្ជមានរបស់អ្នក។ តែបើគាត់មិនពេញចិត្តអ្វីមួយ គាត់នឹងលើកហេតុផលមកពន្យល់ណែនាំ និងប្រាប់អ្នកពីបញ្ហា ឬហេតុដែលមិនល្អ ដើម្បីកែលម្អអ្នកឡើងវិញ។

៤. ពេលដែលមានបញ្ហាណាមួយកើតឡើង គាត់នឹងមិនទុកអ្នកចោល ឬលេងសង្គ្រាមត្រជាក់ជាមួយអ្នក ដោយចេញទៅក្រៅបាត់ ទុកឱ្យអ្នកគិតច្រើនតែម្នាក់ឯងនោះឡើយ គាត់អាចនឹងនៅស្ងៀមមួយសន្ទុះ ដើម្បីឱ្យអ្នកមានអារម្មណ៍ប្រសើរឡើងវិញ ទើបដោះស្រាយជាមួយនឹងអ្នក តែដាច់ខាតមិនទុកអ្នកចោលនោះទេ។

ការផ្សាយពាណិជ្ជកម្ម

Cf01efcd11d8e1b34ab39342c7ab9089

៥. គំនិតមួយដែលគាត់ប្រកាន់ខ្ជាប់ គឺមិនចង់ចាញ់ឈ្នះជាមួយនឹងអ្នកនោះឡើយ ទោះយ៉ាងណាក៏ដោយ គាត់អាចជាមនុស្សដែលមិនព្រមចាញ់ ឬធ្វើអន់ជាមួយនឹងអ្នកណាទេ តែបើនិយាយចំពោះអ្នកវិញ គាត់នឹងព្រមចាញ់ ហើយក៏ព្រមធ្វើអន់ចំពោះអ្នកដែរ ហេតុផលមានតែមួយទេ ព្រោះគាត់ស្រឡាញ់អ្នកខ្លាំង ទើបព្រមឱ្យអ្នកឈ្នះគ្រប់ពេល។

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ គេកាន់តែខ្លាចនឹងធ្វើឱ្យអ្នកឈឺចាប់ គេខ្លាចដែលធ្វើឱ្យអ្នកកើតទុក្ខ ហើយគេច្បាស់ជានៅមិនសុខ ឬសប្បាយចិត្តឡើយ ប្រសិនបើឃើញអ្នកស្រងូតស្រងាត់ ស្ងាត់ស្ងៀម ឬមានបញ្ហាជាមួយនឹងគេ មិននិយាយរកគេ គេច្បាស់ជាព្យាយាមធ្វើយ៉ាងណា កែប្រែស្ថានការណ៍ ហើយធ្វើឱ្យអ្នកមានអារម្មណ៍ល្អ ប្រសើរឡើងវិញ៕

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម